ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នកបួស​ចិត្ត​មិន​ស្អាត

3 ឆ្នាំ មុន

អ្នកបួស​ខ្លះ​ទោះជា​ត្រូវ​ទោស​ធ្ងន់​រហូត​ដល់​អាបត្តិ​បារាជិក​ទៅ​ហើយ ក៏​នៅ​តែ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​បន្ត​ទៀត នេះ​ក៏​ព្រោះតែ​ខ្លាច​បាត់បង់​នូវ​ពាក្យ​សរសើរ យស លាភ​ដែល​កំពុ​ង​​មាន និង​ជាប់ជំពាក់​ក្នុង​ការ​ថ្វាយបង្គំ​របស់​អ្នក​ដទៃ ។ អ្នកបួស​ប្រភេទ​នេះ​មាន​បាបក​ម្ម​ធ្ងន់ធ្ងរ​ណាស់ លុះ​បែកធ្លាយ​រូប​កាយ​ទៅ​នឹង​ទៅ​កាន់​អបាយភូមិ​មិន​ខាន ។…

អ្នកបួស​ខ្លះ​ទោះជា​ត្រូវ​ទោស​ធ្ងន់​រហូត​ដល់​អាបត្តិ​បារាជិក​ទៅ​ហើយ ក៏​នៅ​តែ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​បន្ត​ទៀត នេះ​ក៏​ព្រោះតែ​ខ្លាច​បាត់បង់​នូវ​ពាក្យ​សរសើរ យស លាភ​ដែល​កំពុ​ង​​មាន និង​ជាប់ជំពាក់​ក្នុង​ការ​ថ្វាយបង្គំ​របស់​អ្នក​ដទៃ ។ អ្នកបួស​ប្រភេទ​នេះ​មាន​បាបក​ម្ម​ធ្ងន់ធ្ងរ​ណាស់ លុះ​បែកធ្លាយ​រូប​កាយ​ទៅ​នឹង​ទៅ​កាន់​អបាយភូមិ​មិន​ខាន ។

អ្នកបួស​ខ្លះ​ទៀត​ទោះជា​មានទោស​តាម​ផ្លូវ​វិន័យ​ធ្ងន់​ដល់​ម៉ឹង​ហើយ​ក៏​ដោយ ហើយ​នៅ​តែ​មិន​លះបង់​ឧត្តមភេទ​ចេញ មក​ពី​អ្នកបួស​រូប​នោះ​ចង់បាន​មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និង​ពាក្យ​សរសើរ​នេះឯង ក៏​ចេះ​តែ​អន្ទង​ចិត្ត​ឱ្យ​ប្រព្រឹត្ត​អំពើអាក្រក់​ផ្សេង​ៗ​ដើម្បី​ជា​ប្រ​យោ​ជន៍​បច្ចុប្បន្ន គឺ​គេ​មិន​គិត​ពី​ការ​គ្រោះថ្នាក់​នៃ​ជាតិ​សាសនា​អ្វី​ឡើយ និង​មិន​ខ្វល់​ពី​អបាយភូមិ​កំពុង​បើកផ្លូវ​ទេ ។

អ្នកប្រាជ្ញ​ពោល​ថា ពាក្យ​សរសើរ លាភ យស​គឺជា​មាត់ជ្រោះ​ដ៏​រអិល​បំផុត វា​ងាយ​នឹង​នាំ​ឲ្យ​របូត​ជើង​ធ្លាក់​បាក់​ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ប្រមាទ ។ ព្រោះហេតុនោះ​ទើប​យើង​ត្រូវ​ប្រយ័ត្ន​ឲ្យ​ណាស់​ចំពោះ​អ្នកបួស​ចិត្ត​មិន​ស្អាត យក​សាសនា​ជា​ជម្រក តែ​ក៏​មាន​ព្រះសង្ឃ​ច្រើន​ណាស់​ដែល​លោក​ល្អ​បរិសុទ្ធ​គួរ​ជាទី​ជ្រះថ្លា​នៃ​បរិស័ទ​ទាំង​៨​ទិស​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ