ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! ចូលដាក់អន្ទាក់សត្វជិតព្រំដែន បែរជា​ជួបគ្រោះស្មានមិនដល់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១៤​ឆ្នាំ ដើរ​ដាក់​អន្ទាក់​សត្វ​ជិត​ព្រំដែន​ថៃ ​និង​ជីក​ទំពាំង​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​២៨-២៩ ស្រាប់តែ​ជាន់​មីនផ្ទុះ​ បណ្តាល​ឱ្យ​រង​របួស​​យ៉ាងធ្ងន់ធ្ងរ ។​ ​ហេតុការណ៍​ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង​៤​និង​១៥នាទីរសៀល​ថ្ងៃ​ទី​២៨​ ខែកក្កដា​…

​ខេត្ត​បន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១៤​ឆ្នាំ ដើរ​ដាក់​អន្ទាក់​សត្វ​ជិត​ព្រំដែន​ថៃ ​និង​ជីក​ទំពាំង​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​២៨-២៩ ស្រាប់តែ​ជាន់​មីនផ្ទុះ​ បណ្តាល​ឱ្យ​រង​របួស​​យ៉ាងធ្ងន់ធ្ងរ ។​

​ហេតុការណ៍​ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង​៤​និង​១៥នាទីរសៀល​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២០ នៅចំណុច​ក្បែរ​​ព្រំដែន​កម្ពុជា​-​ថៃ ចន្លោះ​បង្គោល​សី​ម៉ា​លេខ​២៨-២៩ ខាងលិច​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយ​មាន​ជ័យ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ឈុំ ខេន ​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំកើតហេតុ​ខាងលើ​ ។

លោក អធិការ​បាន​បញ្ជាក់​ថា​​ មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​តាម​បន្ទាត់​ព្រំដែនថៃត្រង់​ចំណុចកើតហេតុ​ខាងលើ ដើម្បី​ដាក់​អន្ទាក់​សត្វ​និង​ដើរ​រក​ជីក​ទំពាំង ស្រាប់តែ​បាន​ជាន់​មីន​ បណ្តាល​ឲ្យ​ផ្ទុះ​រង​របួស​ជើង​ទាំង​២​និង​ខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ ។

​ក្រោយ​​ពេល​កើតហេតុ​ ក្មេង​រង​គ្រោះ ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ​ដែល​ប្រចាំការ​នៅ​ទីនោះ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ថ្មពួក ។

​ពាក់ព័ន្ធ​នឹងករណី​ខាងលើ​​នោះ​ដែរ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុ​ថ្មពួក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន ពិសេស​កុំទៅ​ជិត​​តំបន់​​ខាងលើ​នោះ​​ ដើម្បី​រុករក​អនុ​ផល​ព្រៃឈើ​ឬ​ក៏​ដាក់​អន្ទាក់​សត្វ ព្រោះ​ជា​តំបន់​គ្រោះថ្នាក់​សំបូរ​ទៅ​ដោយ​គ្រាប់​មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​អាច​បង្ក គ្រោះថ្នាក់​ជាយថាហេតុ ហើយបើ​ឃើញ​មាន​ស្លាក​សញ្ញា​គ្រោះថ្នាក់​ដោយគ្រាប់​មីន សូមកុំ​ចូលទៅ​​ព្រៃ​ដែល​មាន​ស្លាក​សញ្ញា​ហាមឃាត់​ឲ្យ​សោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ