ប៉ែន ចំរុង កាន់តែ​យកចិត្តទុកដាក់​ចំពោះ​ភរិយា​មុន​ពេល​សម្រាលកូន !


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព​លើ​វោហារ​សព្ទ​មិន​មួយ​រូប​ដែរ​នោះ គឺ​លោក ប៉ែន ចំរុង បាន​ធ្វើ​ឱ្យ​មហាជន​សរសើរ​ជា​ខ្លាំង ក្រោយ​ពី​លោក​បង្ហាញ​ពី​ការ​មើលថែ​ថ្នាក់ថ្នម​ប្រពន្ធ​មិន​ដាច់​ពី​ភ្នែក​បែប​នេះ ។

ការ​យកចិត្តទុកដាក់​របស់​តារា​រូប​សង្ហា​នេះ ក៏​ព្រោះតែ​បំពេញ​តួនាទី​ជា​ស្វាមី និង​ជា​ឪពុក​ដ៏​ល្អ​មួយ​រូប មុន​នឹង​ទទួល​បាន​សមាជិក​ថ្មី ដែល​នឹង​ត្រៀម​ឃើញ​ពន្លឺព្រះអាទិត្យ​នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុន​នេះ ។

មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ប្រពន្ធ​កំពុង​តែ​ពពោះ​ជិត​គ្រប់​ខែ​នោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​បង្ហោះ​ពី​រូបភាព​ជា​ច្រើន​សន្លឹក​ពី​សកម្មភាព​យកចិត្តទុកដាក់​របស់​ខ្លួន​ឱ្យ​មហាជន និង​អ្នកគាំទ្រ​បានដឹង​ពី​សកម្មភាព​ដែល​តែងតែ​នាំ​ប្រពន្ធ​ជាទី​ស្រលាញ់​ទៅ​ដើរ​កម្សាន្ត​ជា​ប្រចាំ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​រៀប​ការ​រួច​មក​លោក ប៉ែន ចំរុង តែងតែ​បង្ហាញ​ពី​សកម្មភាព​យកចិត្ត​ទុក ដាក់​ចំពោះ​ប្រពន្ធ​របស់​លោក តាំងពី​រូប​នាង​មិន​ទាន់​មាន​ផ្ទៃពោះ​មក​ម្លេះ ហើយ​នេះ​ក៏​មិនមែន​ជា​រឿង​មួយ​ដែល​ប្លែក​ដែរ គឺ​លោក​កាន់តែ​យកចិត្តទុកដាក់​ខ្លាំង​ក៏​ព្រោះតែ​ត្រៀម​ឃើញ​មុខ​សមាជិក​ថ្មី​នៅ​ក្នុង​គ្រួសារ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ