ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ពី​គូ​ដណ្តឹង​មិន​បាន​ប៉ុន្មាន​ផង នាយ​ព្រែក បែរជា​បោះពាក្យ​សំដី​បែប​នេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ព្រែក ដែល​ជាតា​រា​កំប្លែង និង​ពិធីករ​កំពុង​តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​រង្វង់​សិល្បៈ​បច្ចុប្បន្ន ហាក់​បាន​បង្ហាញ​អារម្មណ៍​ពិត​ចំពោះ​មនុស្ស​ស្រី​ម្នាក់ ក្រោយ​ពី​ខក​ស្នេហ៍​ជាមួយនឹង​គូ​ដណ្តឹង​ដែល​មិន​សមបំណង ។ រឿងរ៉ាវ​ស្នេហា​បរាជ័យ​របស់ នាយ​ព្រែក…

រាជធានី​ភ្នំពេញ ៖ នាយ​ព្រែក ដែល​ជាតា​រា​កំប្លែង និង​ពិធីករ​កំពុង​តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​រង្វង់​សិល្បៈ​បច្ចុប្បន្ន ហាក់​បាន​បង្ហាញ​អារម្មណ៍​ពិត​ចំពោះ​មនុស្ស​ស្រី​ម្នាក់ ក្រោយ​ពី​ខក​ស្នេហ៍​ជាមួយនឹង​គូ​ដណ្តឹង​ដែល​មិន​សមបំណង ។

រឿងរ៉ាវ​ស្នេហា​បរាជ័យ​របស់ នាយ​ព្រែក និង​អតីត​គូ​ដណ្តឹង​ដ៏​ស្រស់​ស្អាត ដែល​ជា​កូន​អ្នក​ខេត្តកំពង់ចាម ត្រូវ​បាន​កាច់​ផ្តាច់​ជិត ១​ឆ្នាំទៅ​ហើយ បន្ទាប់​ពី​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយនឹង​គ្នា​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ ។

យ៉ាងណាមិញ​បុរស​ខក​ស្នេហ៍​រូប​នេះ​ហាក់​មិនសូវ​មាន​ជំនឿ​ចិត្ត​ទៅ​លើ​រឿងរ៉ាវ​ស្នេហា​ដូច​មុន​ក៏​បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​តាម​រយៈ​បណ្តាញ​សង្គម​ង​ហ្វេ​ស​ប៊ុ​ក​ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «2020 ការ​ស្វែងរក​មនុស្ស​ស្រី​ស្អាត​មក​ជា​សង្សារ​មិន​ពិបាក​ទេ ប៉ុន្តែ​ការ​ស្វែងរក​មនុស្ស​ស្រី​ដែល​មាន​ភាព​ស្មោះត្រង់​ជាមួយ​យើង​ទើប​ពិបាក​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ​តារា​កំប្លែង​វ័យក្មេង​រូប​នេះ​ហាក់​មិន​ទាន់​បាន​បង្ហើប​ពី​ទំនាក់ទំនង​ថ្មី​របស់​ខ្លួន​ទៅ​ឱ្យ​មហាជន​បានដឹង​នៅឡើយ​នោះ​ទេ ក្រៅពី​អ្នកគាំទ្រ​មួយ​ចំនួន​មានការ​សង្ស័យ​ថា ​លោក​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយនឹង​តារា​សម្តែង​ស្រី​វ័យក្មេង​នោះ ​គី​កញ្ញា ឈិ​ន មន្នីនាថ ពីព្រោះ​មួយ​រយៈពេល​ក្រោយ​នេះ ​អ្នក​ទាំង ២ ឧស្សាហ៍​ទៅ​ណា​មក​ណា​ជាមួយ​គ្នា និង​ថែម​ទាំង​បង្ហោះ​រូប​យ៉ាង​ស្និត​ស្នាល​ជាមួយ​គ្នា​ថែម​ទៀត​ផង ៕

កែសម្រួលដោយ