ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈរជើង​ស្នងការ​រង និង​កូនចៅ​សរុប​​7​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិបាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ស្នងការ​រង​និង​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ទទួល​បន្ទុក​ការងារ​គ្រឿងញៀន​ចំនួន​៧​រូប បន្ទាប់​ពី​មន្ត្រី​នគរបាល​ទាំងនេះ​បាន​ប្រើ​ហិង្សា និង​យក​លុយ​ពី​ជនសង្ស័យ ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ។…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិបាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ស្នងការ​រង​និង​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ទទួល​បន្ទុក​ការងារ​គ្រឿងញៀន​ចំនួន​៧​រូប បន្ទាប់​ពី​មន្ត្រី​នគរបាល​ទាំងនេះ​បាន​ប្រើ​ហិង្សា និង​យក​លុយ​ពី​ជនសង្ស័យ ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ។

មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​រួម​មាន ៖
១-​ឧត្តមសេនីយ៍ត្រី ថោ​ង វ​ណ្ឌី ស្នងការ​រងទទួល​បន្ទុក​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន
២-​វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន
៣-​អនុសេនីយ៍ឯក ទូច ធា​រ៉ា នាយ​រង​កា​រិយា​ល័យ​ប្រឆាំង​គ្រឿងញៀន
៤- អនុសេនីយ៍ឯក ស៊ី បូ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន
៥- អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន
៦-​អនុសេនីយ៍ឯក សៀ​ក ចាន់​ធឿ​ន មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង
៧-​អនុសេនីយ៍ទោ យុន តារា​ស័ក្តិ មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ចំណាត់ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ កម្លាំង​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​មុខ​ខ្លោងទ្វា​វត្ត​រោង​ដំរី ស្ថិត​ក្នុងភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។

ក្នុង​ប្រតិបត្តិការ​នោះ បាន​ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ ហើយ​បាន​ប្រើ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​របួស​ស្នាម​ថែម​ទៀត ។ ក្រោយមក បាន​ប្រគល់​ជន​ទាំង​២​នាក់​នោះ​ឲ្យ​ឪពុក​ម្តាយ​ដើម្បី​យក​ទៅ​គ្រប់គ្រង និង​អប់រំ​បន្ត ។ប្រភព​​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដោះ​លែង​នេះ​គឺជា​ថ្នូរ​នឹង​ការ​ទទួល​ប្រាក់​ពី​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ នា​រសៀលថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង តំណាង​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើការ​សុំ​អភ័យទោស និង​នាំ​យក​ថវិកា​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារទាំង​២ នៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃ​វែង ។

នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គ​ស្នងការ​នគរបាល​ជាតិ ក៏​បាន​ដាក់​បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូ​ទាំង​ប្រទេស និង​មិន​លើក​លែង​ដាច់ខាត​ចំពោះ​មន្ត្រី​នគរបាល​ណា​ដែល​ប្រព្រឹត្ត​ខុស​ពី​វិន័យ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​អាច​ឈាន​ដល់​ការ​អនុវត្ត​នីតិវិធី​ច្បាប់​ទៀត​ផង ។

ក្នុង​សេចក្តីសម្រេច​ប្រការ​២ គឺ​បាន​តម្រូវ​ឱ្យអ្នក​ដែល​មានឈ្មោះ​ក្នុង​ប្រការ​១ ត្រូវ​មក​បង្ហាញខ្លួន​រៀង​រាល់​ម៉ោង​ធ្វើ​ការងារ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​រង់ចាំ​ការ​សម្រេច​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ