ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ មូលហេតុ​ដែល​ពេល​នេះ​ជា​ពេល​ល្អ​សម្រាប់​រក​ការងារ​ធ្វើ !

3 ឆ្នាំ មុន

មិន​មាន​នរណា​ម្នាក់​ដែល​អាច​ទស្សន​ទាយ​ដឹង​ថា​ឆ្នាំ ២០២០ នេះ​នឹង​ជួប​នូវ​គ្រោះ​ដ៏​ធំ​ដូច​ជា​កូ​វី​ដ ១៩ នេះ​ឡើយ ។ មិន​ថា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​បាត់បង់​ការងារ ឬ​មនុស្ស​ដែល​កំពុង​ព្យាយាម​រក​ឱកាស​ការងារ​ថ្មី​ទេ អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​កូ​វី​ដ ១៩…

មិន​មាន​នរណា​ម្នាក់​ដែល​អាច​ទស្សន​ទាយ​ដឹង​ថា​ឆ្នាំ ២០២០ នេះ​នឹង​ជួប​នូវ​គ្រោះ​ដ៏​ធំ​ដូច​ជា​កូ​វី​ដ ១៩ នេះ​ឡើយ ។ មិន​ថា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​បាត់បង់​ការងារ ឬ​មនុស្ស​ដែល​កំពុង​ព្យាយាម​រក​ឱកាស​ការងារ​ថ្មី​ទេ អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​កូ​វី​ដ ១៩ រាំងស្ទះ​អ្នក​ឡើយ ។ ខណៈ​ដែល​ទីផ្សារ​ការងារ​មាន​ភាព​ប្រកួតប្រជែង​ជាង​មុន​ពិតមែន​ក្តី​វា​មិនមែន​មាន​ន័យ​ថា អ្នក​មិន​មានឱកាស​ទាំងស្រុង​ទេ ។ខាងក្រោម​នេះ គឺជា​មូលហេតុ​ដែល​បង្ហាញ​ថា​ពេល​នេះ​ជា​ពេល​ល្អ​ក្នុង​ការ​រ​ការងារ ៖

១. វិបត្តិ​បង្កើត​ជា​ឱកាស​ថ្មី​ៗ
ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្កើត​ជា​ឱកាស​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​វាយតម្លៃ​លើ​ខ្លួនឯង​ឡើង​វិញ ។ តើ​អ្នកមាន​ប្រទះ​ឃើញ​ថា​ការងារ​របស់​អ្នក​មិន​មាន​តម្លៃ​សម្រាប់​អ្នក​ដូច​មុន​ទេ? តើ​អ្នក​ចង់​ត្រលប់​ទៅ​កាន់​ជីវិត​របស់​អ្នក​មុន​ពេល​មានការ​ផ្ទុះ​ជំងឺ​នេះ​ទេ?ប្រសិនបើ​ចម្លើយ គឺ​អត់​ទេ​នោះ វា​ប្រហែលជា​មុខសញ្ញា​បង្ហាញ​ថា អ្នក​ត្រូវ​តែ​វាយតម្លៃ​ឡើង​វិញ​លើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ក្នុង​ការងារ ។បើ​អ្នក​បាន​បាត់បង់​ការងារ​ព្រោះតែ​កូ​វី​ដ ១៩ វិញ វា​អាច​ជា​ឱកាស​ឲ្យ​អ្នក​សាកល្បង​ការងារ​ថ្មី​ៗ​ផង​ដែរ ។ វិបត្តិ​នេះ​អាច​ជា​កត្តា​ជំរុញ​ឲ្យ​អ្នក​ចាប់ផ្តើម​ផ្លាស់​ប្តូរជីវិត​របស់​អ្នក ។

២. ភាព​បត់បែន
កន្លែង​ការងារ​ជា​ច្រើន​អាច​ផ្តល់​ជម្រើស​ឲ្យ​អ្នកធ្វើការ​ពី​ផ្ទះ​បាន​ក្នុង​ពេល​នេះ ដែល​ផ្តល់​ជា​ភាព​បត់បែន​ច្រើន​ឲ្យ​អ្នក​សម្ភាសន៍ និង​ធ្វើការ ។ លើស​ពី​នេះ​ទៅ​ទៀត ភាព​បត់បែន​នេះ​ថែម​ទាំង​អាច​ផ្តល់​ពេលវេលា​ច្រើន​ឲ្យ​អ្នក​ពង្រឹង​ជំនាញ​របស់​ខ្លួន​បន្ថែម​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការងារ​របស់​អ្នក​នៅ​ថ្ងៃ​មុខ​ដែរ ។

៣. ស្ថាប័ន​ការងារ​កំពុង​រក​មនុស្ស​ទុក​ថ្ងៃ​អនាគត
ព្រោះតែ​មនុស្ស​កាន់តែ​ច្រើន​កំពុង​រក​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ស្ថាប័ន​ការងារ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​រក​បុគ្គលិក​ដែល​មាន​សក្តានុពល​ទុក​ថ្ងៃ​មុខ​ដែរ ។ ទោះជា​ពួក​គេ​មិន​ត្រូវការ​មនុស្ស​ច្រើន​ក្នុង​ពេល​នេះ​ពិតមែន​ក្តី ពួក​គេ​នៅ​តែ​អាច​កត់​ឈ្មោះ​របស់​អ្នក​ទុក​សម្រាប់​ថ្ងៃ​មុខ​ពេល​ដែល​ពួក​គេ​ត្រូវការ​មនុស្ស ។

ប្រសិនបើ​អ្នក​កំពុង​តែ​ពិចារណា​លើ​ការ​រក​ការងារ​ថ្មី វា​ជា​ពេល​ល្អ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិរូប​សង្ខេប​របស់​អ្នក និង​រក​ឱកាស​ថ្មី​ៗ ។ ស្ថាន​ការ​បច្ចុប្បន្ន​នេះ​ផ្តល់​ជា​ឱកាស​ពិសេស​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ចង់​មើលឃើញ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ