ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រចេះ​ត្រៀមខ្លួន​​​ទទួល​​ភ្ញៀវ​​មក​កម្សាន្ត​​​សម្រាប់ថ្ងៃសម្រាក​​​ខាង​មុខ​

3 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ ៖ ដើម្បី​ត្រៀមខ្លួន​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្ស​នា​កម្សាន្ត និង​ស្នាក់​នៅ នៅ​តាម​រមណីយដ្ឋា​ន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋា​គារ…

​ខេត្តក្រចេះ ៖ ដើម្បី​ត្រៀមខ្លួន​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្ស​នា​កម្សាន្ត និង​ស្នាក់​នៅ នៅ​តាម​រមណីយដ្ឋា​ន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋា​គារ ឬ​ទីតាំង​កម្សាន្ត​នានា​ក្នុង​ខេត្តក្រចេះ នា​ពេល​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត បាន​រៀបចំ​កិច្ច​ប្រ​ជ​ផ្សព្វផ្សាយ​ស្តិ​ពី «វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម ស្នាក់​នៅ សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​» ។

ពិធីស្ថិតក្រោម​អធិបតីភាព​លោកស្រី ខាំ សុភាព អភិបាលរង​នៃ គណៈ​អភិបាលខេត្ត​ក្រចេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេស​រណ៍​ដល់​អាជ្ញា​ធរ​ក្រុង​ស្រុក បងប្អូន​ដែល​ជា​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក្នុង​ខេត្តក្រចេះ​ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​ខ្ជាប់ខ្ជួន​បំផុត​តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍ ។

ក្នុង​នោះ​ លោកស្រី ខាំ សុភាព បាន​សរសើរ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ដែល​តែង​តែ​យកចិត្តទុកដាក់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ផ្សព្វផ្សាយ​គោលការណ៍ ក៏​ដូច​ជា​វិធាន​ការ​នានា ​ដល់​សាធារណៈជន​បានដឹង និង​ត្រៀម​បង្ការ​ការពារ និង​បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញា​ធរ​ពាក់ព័ន្ធ នៅ​តាម​ក្រុង -​ស្រុក​នានា​ក្នុង​ខេត្ត ជា​ពិស​សេ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវា​កម្ម​ទេសចរណ៍​ក្នុង​ខេត្ត ត្រូវ​បន្ត​ចូលរួម​សហការ និង​គោរព​អនុវត្ត​នូវ​វិធាន​សុវត្ថិ​ភាព​ទេសចរណ៍​ឲ្យ​បាន​ម៉ឺង​មាត់ តាម​សារា​ចរណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​ទេ​ចរណ៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ចូល​ទៅ​ក្នុង​សហគមន៍​របស់​យើង ។

តាម​ការ​បញ្ជាក់​ពី​លោក ចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ៖ សក្តានុពល​នៅ​ពេល​ខេត្តក្រចេះ នៅ​រដូវ នេះ បងប្អូន​ភ្ញៀវ​ទេសចរណ៍​អាច​មក​ទស្សនា​កម្សាន្ត​បាន​នៅរ​ម្មណី​យ​ដ្ឋា​ន​រួម​មាន ៖ -​ព្រះ​វិហារ​ធំ​វត្ត​សសរ​១០០ កាំ​ពី​អន្លង់​ផ្សោត ជិះទូក​មើល​ផ្សោត វត្ត​ភ្នំ​សំបុក មើល​ទេសភាព បែប​ស្ងាប់​ស្ងាត់​អារម្មណ៍ ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ សំណង់​អាគារ​សម័យ​បារាំង រួម​មាន​អាគារ​រដ្ឋបាល​ខេត្ត និង​មើល​ថ្ងៃ​លិច ឆ្នេរ​ខ្សាច់ ជីវចម្រុះ​តាម​បណ្តោយ​ឆ្នេរទន្លេ​នៅ​លើ​កោះ​ទ្រង់ មើល​វិហារ​បុរាណ និង​ផ្ទះ​បុរាណ​សសរ​១០០ ។

លោក​បន្ត​ថា ៖ ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា មិន​ត្រូវ​ធ្វេស​ប្រ​ហេ​ស​លើ​ការ​ការពារ​ជូន​ភ្ញៀវ​នោះ​ទេ ត្រូវ​ផ្តោ​លើ​គម្លាត និង​អនាម័យ ហើយ​ត្រូវ​លើកទឹកចិត្ត​ស្នើ​ឲ្យ​ភ្ញៀវ​ឲ្យ​ទទួល​សេវា​តែត្រឹម​៦០​នាទី​បាន​ហើយ ហើយ​ត្រូវ​ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ ហើយ​ភ្ញៀវ​ក៏​ត្រូវ​មាន​ត្រៀម​បង្ការ​ការពារ​ជាប់​ខ្លួន​ផង​ដែរ នូវ​សម្ភារ​:​ប្រើប្រាស់​នៅ​ពេល​មក​កម្សាន្ត ។

អត្ថបទសរសេរ ដោយ