ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Werner បង្ហើប​ពី​កូនសោ​ដ៏​សំខាន់​នាំ​ឱ្យ​គេ​ជ្រើស​យក Chelsea

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Timo Werner បាន​បង្ហើប​ថា អ្នកចាត់ការ​ទូទៅ​លោក Frank Lampard គឺជា​កត្តា​ដ៏​ចម្បង…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Timo Werner បាន​បង្ហើប​ថា អ្នកចាត់ការ​ទូទៅ​លោក Frank Lampard គឺជា​កត្តា​ដ៏​ចម្បង ដែល​នាំ​ឱ្យ​រូបគេ​សម្រេច​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Chelsea បើ​ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លិប​កំពូល​ៗ ផ្សេង​ទៀត​នៅ​អឺរ៉ុប​ក៏​ដោយ​។

ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ២៤​ឆ្នាំ​រូប​នេះ រកបាន ៣៤​គ្រាប់​សម្រាប់​ក្រុម​ចាស់ RB Leipzig កាលពី​រដូវ​កាល ២០១៩-២០ មុន​ពេល​សម្រេច​ផ្លាស់​មក​ចូលរួម​ជាមួយ Chelsea ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា​កន្លង​ទៅ ក្នុង​តម្លៃ ៤៧,៥​លាន​ផោន​ជាមួយ​កុងត្រា​រយៈពេល ៥​ឆ្នាំ​។

មុន​សម្រេចការ​ផ្ទេរ​មក​ចូលរួម​ជាមួយ Chelsea កីឡាករ​រូប​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្លិប​កំពូល​ៗ​នៅ​អឺរ៉ុប ជា​ពិសេស​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ចរចា​ជាមួយ​ក្លិប RB Leipzig អស់​រយៈពេល​ជា​ច្រើន​ខែ​។

Werner បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Chelsea អំពី​ឥទ្ធិពល​របស់ Lampard ថា «​គាត់​គឺជា​ចំណុច​ដ៏​សំខាន់​។ យើង​បាន​និយាយ​ច្រើន​ជាមួយ​គ្នា អំពី​រឿង​ដូច​ជា​របៀប​ដែល​គាត់​ចង់​លេង និង​មើលឃើញ​ថាប្រព័ន្ធ​នេះ​សមជា​មួយ​ខ្ញុំ​បំផុត​»។

ខ្សែប្រយុទ្ធរូបនេះ បន្ថែមទៀតថា «​គាត់​គឺជា​បុរស​ល្អ​ម្នាក់. ដែល​មិន​ត្រឹមតែ​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​គាត់​ចង់បាន​ពី​ខ្ញុំ ក្នុង​នាម​ជា​កីឡាករ​ម្នាក់​នោះ​ទេ។ ព្រោះ​គាត់​ចង់​ជួយ​ខ្ញុំ​ក្នុង​នាម​ជា​មនុស្ស​សាម​ញ្ញា​ម្នាក់​។ យើង​កាន់តែ​មាន​ជិត​ស្និត​នឹង​គ្នា ហើយ​ឥឡូវនេះ ខ្ញុំ​កាន់តែ​រីករាយ ដើម្បី​នៅ​ទី​នេះ​»៕ (ប្រភព​ពី Chelsea)