ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ត្រៀម​ទីទួល​១៨០​កន្លែង​សម្រាប់​​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​បម្រុង​កន្លែង​ស្នាក់​នៅ ឬ​ទីទួល​សុវត្ថិភាព​ចំនួន​១៨០​កន្លែង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​មក​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត…

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​បម្រុង​កន្លែង​ស្នាក់​នៅ ឬ​ទីទួល​សុវត្ថិភាព​ចំនួន​១៨០​កន្លែង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​មក​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០២០ នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ដែល​បាន​ធ្វើ​ឡើង នៅ​ក្នុង​សាលសន្និសីទ​សាលាខេត្ត​។

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​បញ្ហា​គ្រោះ​ទឹកជំនន់​មិន​ទាន់​កើត​មាន​នោះ​ទេ តែ​កើត​មាន​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុងស្រុក​បា​ធា​យ ដោយ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ជួប​បញ្ហា​កង្វះ​ទឹកភ្លៀង​។ ជាមួយ​នោះ​ក៏​បាន​ចាត់​អោយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ទៅ​ពិនិត្យ​ជា​បន្ទាន់​។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្រោយ​ពី​ស្ថាប័ន​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដំណាំ​ស្រូវ​របស់​បងប្អូន​កសិករ ក្នុងស្រុក​បា​ធា​យ​រយៈពេល​មួយ​ថ្ងៃ​ទៅ​ពីរ​ថ្ងៃ ក្រោយមក ស្រាប់តែ​មាន​ភ្លៀង​បាន​បង្អុរ​ធ្លាក់​មក​ជា​ខ្លាំង​។ តែ​ភ្លៀង​នោះ​មិន​អាច​សង្គ្រោះ​ដំណាំ​ស្រូវ​បាន​នោះ​ទេ ដោយ​សារ​តែ​សំណាប​ត្រូវ​បាន​ក្រៀម​ស្វិត​ទៅ​ហើយ​។

ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​កសិករ​អាជ្ញាធរ​ខេត្ត ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​ត្រៀម​បម្រុង​ស្រូវពូជ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ពួក​គាត់ ដើម្បី​ធ្វើការ​ដាំ​ដុះ​ជា​លើក​ទី​២ ជាមួយ​នោះ ក៏​មានការ​ព្រួយបារម្ភ​ខ្លាច​ដំណាំ​ស្រូវ​មិន​ទាន់​បាន​ហោះ​ផង ត្រូវ​ទឹកទន្លេ​ឡើង​មក​ជន់​លិច និង​ត្រូវ​ខូចខាត​ជា​លើក​ទី​២​បន្ត​ទៀត​។

ជាមួយ​នោះ សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ធ្វើការ​តាមដាន​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​គ្រួសារ ដែល​រង​គ្រោះ​ដោយ​រាំង​ស្ងួត និង​ទឹកជំនន់ ក្នុង​នោះ​មាន​ប្រមាណ​៨២.០០០​គ្រួសារ​នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ ត្រូវ​តាមដាន​ដោយ​យកចិត្តទុកដាក់ ជាមួយ​នោះ​អាជ្ញាធរ​ក៏​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ គឺ​មាន​ទីទួល​ស្នាក់​នៅ​ចំនួន​១៨០​កន្លែង ដើម្បី​ឲ្យ​អ្នក​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ មក​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​។

ហើយនឹង​ត្រូវ​ឲ្យ​ពួក​គាត់​មាន​ភ្លើង​ប្រើប្រាស់ រួម​ទាំង​ទឹក​ស្អាត នឹង​ត្រូវ​ដាក់​ក្រុម​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ពិនិត្យ​មើលថែ​ទាំ​សុខភាព​របស់​ពួក​គាត់​ឲ្យ​បាន​សមរម្យ​។ ដូច​ជា​នៅ​ភូមិ​កំពង់​សំណាញ់ ក្នុងស្រុក​ព្រៃឈរ ឱ្យ​តែ​រដូវវស្សា​មក​ដល់​ប្រជាពលរដ្ឋ​តែង​ដែល​នាំ​គ្នា​មក​ស្នាក់​នៅ​ទី​នេះ ដែល​ជាទី​ទួល​សុវត្ថិភាព កន្លង​មក​លោក​ប៉ាន សូរ​ស័ក​បាន​មាន​ប្រសាសន៍​លើក​ឡើង ដោយ​ចាក់​ដី​ដែល​ជា​កន្លែង​សាធារណៈ​របស់​រដ្ឋ ប្រែ​ក្លាយទៅជា​ទីទួល​សុវត្ថិភាព​នៅ​ក្នុងស្រុក​ព្រៃឈរ ។

សូម​បញ្ជាក់​ថា ពេល​ដែល​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ មក​ស្នាក់​នៅ​ទីទួល​សុវត្ថិភាព​ក្នុង​រង្វង់​ចន្លោះ​ទី​៧០​ទៅ​៨០​កន្លែង គឺ​អាជ្ញាធរ​បាន​ចុះ​ចែក​អំណោយ​ដល់​ពួក​គាត់ ដោយ​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់កាល ចំណែកឯ​សប្បុរសជន​មួយ​ចំនួន​ដោយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ក៏​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​រង​គ្រោះ​ទឹកជំនន់​ពី​ទន្លេមេគង្គ មាន​ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ