ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​តាមផ្លូវ​ឆក់យកជីវិត​២នាក់​ របួសធ្ងន់​៥នាក់​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំ​ង ៖ យ៉ាងហោចណាស់ មនុស្ស២​នាក់​បាន​បាត់បង់ជីវិត ​ចំណែក​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បែន​ដឹក​ដី​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃក្នុងទិសដៅបញ្ច្រាសគ្នា​ ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៣និង​៥០នាទី​​រសៀល​ថ្ងៃ​ទី២៦ កក្កដា ​ឆ្នាំ​២០២០​ នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ៥៣…

ខេត្ត​កំពង់​ឆ្នាំ​ង ៖ យ៉ាងហោចណាស់ មនុស្ស២​នាក់​បាន​បាត់បង់ជីវិត ​ចំណែក​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បែន​ដឹក​ដី​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃក្នុងទិសដៅបញ្ច្រាសគ្នា​ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៣និង​៥០នាទី​​រសៀល​ថ្ងៃ​ទី២៦ កក្កដា ​ឆ្នាំ​២០២០​ នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ៥៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ៣៧ និង​៣៨​ ចំណុច​ភូមិ​ចាស់​ស្ថិត​ក្នុងភូមិ​បឹង​ចែង ​ឃុំ​ខ្លុង​ពពក​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង ។

តាម​សេចក្តីរាយការណ៍​ពី​ស្រុក​ទឹកផុស​បានអោយ​ដឹង​ថា ភាគី​ខាង​​​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង ពណ៌ខៀវ ​ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង​ ៣A-០៩០៥ បើកបរ​ដោយ​ឈ្មោះ​វង្ស ​វាសនា​ ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្របៅ​ ឃុំ​ខ្លុង​ពពក​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង ​​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ។​

ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​មួយគ្រឿង ​មាន​ដឹក​មនុស្ស​​​ចំនួន​៧​នាក់ ​ក្នុងនោះ​ជនរងគ្រោះ២នាក់ដែល​បាត់បង់ជីវិត​ ម្នាក់​ឈ្មោះ​លី​ន ​ភេទ​ស្រី​ អាយុ២១​ឆ្នាំ ​និង​ម្នាក់ទៀត​ឈ្មោះ​អឿ​ន ​ស្រី​ម៉ាច ​ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ ​ជនរងគ្រោះ​​ទាំង​២នាក់​​ រស់នៅ​ក្នុងភូមិ​ស្រែ​ព្រិច​ ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង រីឯជនរងគ្រោះ​ចំនួន​៥នាក់​ផ្សេង​ទៀត​ដែល​​រង​របួសធ្ងន់ មិនស្គាល់អត្ត​សញ្ញាណនោះទេ ។​

តាម​សេចក្តីរាយការណ៍​ពី​ស្រុក​ទឹកផុស​បានអោយ​ដឹងបន្ត​​ថា​ មុនពេលកើតហេតុ រថយន្ត​បែន​ដឹក​ដី​​បានធ្វើដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បញ្ច្រាស​គ្នា​ជាមួយ​នឹង​គោ​យន្ត​កន្ត្រៃ​ដែល​មាន​ដឹក​មនុស្ស​សរុប​ចំនួន​៧នាក់ ដែលធ្វើដំណើរក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះមកដល់​ចំណុចកើតហេតុ​ខាងលើ ​ស្រាប់តែ​​រថយន្ត​ដឹក​ដី​បុក​ចំ​ពីមុខ​គោយន្តកន្ត្រៃ បណ្ដាល​ឱ្យ​​អ្នក​រួម​ដំណើរ​លើ​គោ​យន្ត​​បាត់បង់ជីវិតចំនួន​២នាក់ និង​របួស​​ធ្ងន់ចំនួន​៥នាក់ ។

ក្រោយ​ពេល​កើតហេតុ​ អ្នករងរបួសធ្ងន់​ចំនួន​៥នាក់​ត្រូវ​បាន​សមត្ថកិច្ច​និង​គ្រួសារ​ហៅ​រថយន្ត​មន្ទីរពេទ្យ​ស្រុក​មក​ដឹក​យក​​ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយឡែក​អ្នក​​​បាត់បង់ជីវិត​​២នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​លំនៅ​ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែ ។ ចំណែក​​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​រួមទាំង​វត្ថុ​តាង​រថយន្ត​បែន​ដឹក​ដី​ និង​គោ​យន្ត​កន្ត្រៃ​ ត្រូវបាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ទឹកផុស​ ​ដើម្បី​​កសាង​​សំណុំរឿង​​បញ្ជូន​បន្ត​មក​ស្នងការ​ខេត្ត​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ