ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​ថ្ងៃ​ជាប់​​គ្នា មនុស្សចោម​រោម​ទៅ​ដង​​ត្រីពុល​ក្នុងទឹក​ព្រែក​ក្លិន​ស្អុយ​

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ មក​ពី​ឃុំ​ផ្សេង​ៗ​គ្នា​ក្នុងស្រុក​បន្ទាយមាស​ បាន​នាំ​គ្នា​ចុះ​ដងត្រី​ពុល​នៅ​ក្នុង​ព្រែក​ទូក​មាស​ រយៈពេល​2​ថ្ងៃ​ជាប់​ៗ​គ្នា ​គឺ​ថ្ងៃ​ទី​២៧ និងថ្ងៃទី២៨​​កក្កដា​ ។ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​មក​ពី​ភូមិ​ចម្លង​ជ្រៃ…

​ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ មក​ពី​ឃុំ​ផ្សេង​ៗ​គ្នា​ក្នុងស្រុក​បន្ទាយមាស​ បាន​នាំ​គ្នា​ចុះ​ដងត្រី​ពុល​នៅ​ក្នុង​ព្រែក​ទូក​មាស​ រយៈពេល​2​ថ្ងៃ​ជាប់​ៗ​គ្នា ​គឺ​ថ្ងៃ​ទី​២៧ និងថ្ងៃទី២៨​​កក្កដា​ ។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​មក​ពី​ភូមិ​ចម្លង​ជ្រៃ ​ឃុំ​ទូក​មាស​ខាងលិច ​ស្រុក​បន្ទាយ​មាស​ បាន​​ប្រាប់​ឱ្យ​ដឹង​ថា ​ត្រី​នៅ​ក្នុង​ព្រែក​នេះ ​ចាប់​ពុល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០២០ ​។​ ពលរដ្ឋ​រូប​នេះ​បាន​និយាយ​អះអាង​ថា ​ខ្លួន​មិនសូវ​ហ៊ាន​​ចុះ​ទៅ​ក្នុង​ទឹក​ដងត្រី​ទេ ​ដោយសា​តែ​ធុំក្លិន​ទឹក​នោះ​ស្អុយ​ខ្លាំង​ពេក​ ថែម​ទាំង​រមាស់​ទៀត​ផង​ ។

​ពលរដ្ឋ​ម្នាក់​ទៀត​ មក​ពី​ភូមិ​ព្រៃ​ចេក​ ឃុំ​ទូក​មាស​ខាងលិច​ កំពុងតែ​អង្គុយ​ចាំ​ដងត្រី​ពុល​នៅ​ក្នុង​ព្រែក​និយាយ​រៀបរាប់​ថា​ ពិតជា​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​ដែរ​ កាលពី​ម្សិលមិញ​ពលរដ្ឋ​ជា​ច្រើន​នាក់​ បាន​ចុះ​ដងត្រី​ងាប់​ និង​ពុល​នៅ​ក្នុង​ព្រែក​ទូក​មាស​ ម្នាក់​ៗ​បាន​ត្រី​រាប់រយ​គឺ​ឡូ​ តែ​បរិភោគ​មិន​អស់​ថែម​ទាំង​យក​ទៅ​លក់​នៅ​ទីប្រជុំជន​ទៀត​ផង​។​ នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា​ នេះ​ ឃើញ​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ដេញចាប់​អណ្ដើក​មួយ​ក្បាល​នោះ ​មាន​ទម្ងន់​ប្រហែល​20​គី​ឡូ​ក្រាម​។​

លោក​ចាន់ ​រឹទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​ខេត្តកំពត​បាន​និយាយ​ប្រាប់​អោយ​ដឹង​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ថា​ លោក​បាន​ប្រាប់​ទៅ​មន្ត្រី​ជលផល​ប្រចាំការ​នៅ​ស្រុក​កំពង់ត្រាច​រួច​ពាក់​ព័ន្ធ​រឿង​ករណី​ត្រី​ពុល​នៅ​ឯ​ស្រុក​បន្ទាយមាស​។

លោក​ប៉ោ​ វី​ អភិបាលរង​ស្រុក​បន្ទាយមាស​ បាន​ថ្លែងប្រាប់​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ​កក្កដា​ ​​ថា ​ទំនប់​ទឹក​មួយ​នៅ​ព្រែក​ទូក​មាស​ត្រូវ​បាន​បាក់​ហូរ​ ចុះ​តាម​ដងព្រែក​កាលពី​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា ​។​ លោក​ប៉ោ​-​វី​ អភិបាលរង​ស្រុក​បន្ទាយមាស​បាន​ប្រាប់​អោយ​ដឹង​ថា​ ទឹក​ដែល​បាក់​ទំនប់​ហូរ​ទៅ​ក្រោម​នោះ​ ជា​ទឹក​មាន​កាក​សំណល់​ស្អុយ​រលួយ​ក្រសួង​ធន់​ធាន​ទឹកបាន​ទប់​សាងសង​ទ្វារ​ស្ទាក់​ទឹក​ក្នុង​ព្រែក​ទូក​មាស​។​

លោក​​និយាយ​ថា ​ពេល​ដែល​ទឹកក​ខ្វក់​ហូ​រទៅ​ក្នុង​ព្រែក​ ធ្វើ​ត្រី​ពុល​និង​ងាប់​ ។​លោក​អះ​អាង​ថា បើ​មាន​ភ្លៀង​មួយ​មេ​មក​ធ្វើ​អោយ​ទឹក​នោះ​ បាត់​ក្លិន​ត្រី​ក៏​​ឈប់​ពុល​ដែរ​។

ព័ត៌មានប​ន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ