ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការតវ៉ា​រឿង​ទាម​ទារ​បើក​ប្រាក់​ខែ​​ពី​ក្រុមហ៊ុន​ដំណាំ​ចេក​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្មករ កម្មការនីប្រមាណជាង២០០នាក់ បានលើកគ្នាមកតវ៉ា ដើម្បី​ឲ្យ​ម្ចាស់​ក្រុមហ៊ុនវិនិយោគដាំដំណាំចេកមួយនៅស្រុកស្នួល ធ្វើការបើកប្រាក់ខែជូនពួកគេ ខណៈក្រុមហ៊ុនមួយនេះ មិនបានផ្តល់ប្រាក់ខែទៅតាមគោលការណ៍ក្រុមហ៊ុនរយៈ​ណេលចំនួន​២កន្លងមកហើយ។ តាមនគរបាលស្រុកស្នួលបានឱ្យ​ដឹងថា…

ខេត្តក្រចេះ ៖ កម្មករ កម្មការនីប្រមាណជាង២០០នាក់ បានលើកគ្នាមកតវ៉ា ដើម្បី​ឲ្យ​ម្ចាស់​ក្រុមហ៊ុនវិនិយោគដាំដំណាំចេកមួយនៅស្រុកស្នួល ធ្វើការបើកប្រាក់ខែជូនពួកគេ ខណៈក្រុមហ៊ុនមួយនេះ មិនបានផ្តល់ប្រាក់ខែទៅតាមគោលការណ៍ក្រុមហ៊ុនរយៈ​ណេលចំនួន​២កន្លងមកហើយ។

តាមនគរបាលស្រុកស្នួលបានឱ្យ​ដឹងថា ​ការតវ៉ាទាមទារប្រាក់ខែ​ពីសំណាក់កម្មករ​ខាង​លើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ​កក្កដា ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រ១០៧ ក្នុងក្រុមហ៊ុនប៊ិញភឿក២ ស្ថិតនៅភូមិក្រញូងសែនជយ័ ឃំុក្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ។

ដោយមានកម្មករចំការចេកចំនួនប្រហែល​២៣០នាក់បានឡើងតវ៉ាអោយ​ក្រុមហ៊ុន​ធ្វើ​ការ​បើកប្រាក់ខែជូនពួកគាត់ ខណៈក្រុមហ៊ុនបានជំពាក់ចំនួន២ខែ ដែលមិនព្រម​បើក​អោយ​កម្មករកន្លងមកនោះ ។ នគរបាលបានឲ្យដឹងទៀតថា​ ស្របពេលដែល​ផ្ទុះឡើង​នូវបាតុភាពនេះ ភាគីខាងក្រុមហ៊ុនបានធ្វើការសន្យាជាមួយកម្មករទាំងអស់នោះថា ក្រុមហ៊ុននឹងចាត់ចែងបើកប្រាក់ខែជូនកម្មករសំរាប់ក្នុងខែមិថុនា ឆ្នាំ២០២០ នៅថ្ងៃទី​០៧ខែសីហា ឆ្នាំ២០២០ខាងមុខនេះ និងដល់ថ្ងៃទី១៥ខែសីហា ឆ្នាំ២០២០ ក្រុម​ហ៊ុនននឹងសន្យាបន្តសងប្រាក់ខែខែកក្កដា ឆ្នាំ២០២០ មានរយៈពេលកន្លះខែសិន ។

គួរបញ្ជាក់ថា៖ នៅថ្ងៃដដែលនេះ ក្រោយពីក្រុមកម្មករបាន​ជួបចរចា​គ្នាជាមួយភាគី​ខាង​ក្រុមហ៊ុនរួចមកភាគីកម្មករក៏បានព្រមព្រៀងទទួលយកតាមការសន្យារបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះដែរ ប្រធានក្រុមហ៊ុនក៏បានស្នើអោយ​កម្មករធ្វើការរំសាយ​ទៅកាន់​កន្លែង​ស្នាក់នៅរៀងខ្លួនវិញ ។

អត្ថបទសរសេរ ដោយ