ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​៧​នាក់ ​និង​ព្យាបាល​ជា​៧​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី 29 ខែកក្កដា ​ឆ្នាំ 2020 ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 ចំនួន…

រាជធានី​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី 29 ខែកក្កដា ​ឆ្នាំ 2020 ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 ចំនួន 7 នាក់ ​ហើយ​ក៏​បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​ជំងឺ​នេះ​7 នាក់​ផង​ដែរ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ​នៅ​ព្រឹក​ថ្ងៃ​ទី 29 ខែកក្កដា​នេះ​ឲ្យ​ដឹង​ថា​ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន 7 នាក់ ​ជា​បុរស​ជនជាតិ​ខ្មែរ ​ក្នុង​នោះ​មាន ៤ នាក់​ជា​ទាហាន​មួ​យក​ខៀវ របស់​អង្គការសហប្រជាជាតិ​ ​និង​៣​ទៀតជា​អ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

​ដោយឡែក​អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​ចំនួន 7 នាក់ ​មាន​បុរស​6 នាក់​ ជា​ជនជាតិ​ខ្មែរ​និង​ស្ត្រី​ម្នាក់​ក៏៏ជា​ជនជាតិ​ខ្មែរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ​។

បើ​តាម​ក្រសួងសុខាភិបាល​ដល់​ពេល​នេះ ​ចំនួន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​នេះ​មាន​ចំនួន ១៥៤​នាក់​ ។ អ្នកមាន​ផ្ទុក​វីរុស covid 19 ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន 77 នាក់ ​និង​២​នាក់ ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ