ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ស្លា.ប់ នាង​ពឹង​បុរស​ម្នាក់ ជួយ​លក់​រថយន្ត​ដឹក​ដី ដូច​ឲ្យ​ឃាតករ​មក​សម្លា.ប់​ខ្លួន​ទៀត

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទីបំផុត​! ជនសង្ស័យ​សម្លាប់​នារី​រង​គ្រោះ​ម្នាក់ ដើម្បី​បំបិទមាត់ ដោយ​ប្រើ​ល្បិច​ក្លែង​ធ្វើ​ជា​ចងក ព្រោះតែ​ចង់ស៊ី​ដាច់​លុយ ១២,០០០​ដុល្លារ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ហើយ…

ខេត្តកំពង់ស្ពឺ ៖ ទីបំផុត​! ជនសង្ស័យ​សម្លាប់​នារី​រង​គ្រោះ​ម្នាក់ ដើម្បី​បំបិទមាត់ ដោយ​ប្រើ​ល្បិច​ក្លែង​ធ្វើ​ជា​ចងក ព្រោះតែ​ចង់ស៊ី​ដាច់​លុយ ១២,០០០​ដុល្លារ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ហើយ ពិតជា​ឈាម​ស្រែក ស្បែក​ហៅ ។

ករណី​វាយ​សម្លាប់​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​ភ្នំ​ទទឹង ភូមិ​អន្លុង​ស្នោរ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​បាន នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មានការ​ដឹកនាំ​ពី​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាន​, ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​, លោកស្នងការ​រង សោម បូ​រ៉ា និង​មានការ​សម្របសម្រួល​ពី​លោក​ជំទាវ​ព្រះរាជអាជ្ញា និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ទង ផង​ដែរ ។

លោក សម សាក់ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ខូ​វ លី​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកឯ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ជុំ ច​ន្ធូ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ឈើទាល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

លោក បាន​រៀបរាប់​អោយ​ដឹង​ថា មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ កែវ ហ៊ីង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អន្លុង​ស្នោរ ឃុំ​ស្គុះ ស្រុក​សំរោង​ទង បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​បាន​ដើរ​រកគោ​មួយ​ក្បាល​ដែល​បាត់ នៅ​ពេល​ដើរ​រក​នោះ ស្រាប់តែ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់ ចង់ក​សម្លាប់​ខ្លួន នៅ​ចំណុច​លើ​ភ្នំ​ទទឹង ទើប​រូប​គាត់​ត្រឡប់​មក​រាយការណ៍​ទៅ​កាន់​នគរបាល ឃុំ ។ ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ធ្វើការ​ពិនិត្យ​សព រួម​និង​គ្រូពេទ្យ​កោសល្យវិច័យ​បាន​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម ដោយ​គិត​ទុកជា​មុន ព្រោះ​លើ​ក្បាល​ផ្នែក​ខាងឆ្វេង​នៃ​សព​ស្ត្រី​រង​គ្រោះ មាន​ស្នាក់​ស្នាម​បែក ដោយសារ​ចោរប្លន់​វាយ​ឲ្យ​ស្លាប់ ហើយ​ទើប​យកស​ពស្ត្រី​រង​គ្រោះ​ទៅ​ចង​ព្យួរ​លើ​ដើមឈើ ដើម្បី​បំភាន់​ភ្នែក ។

លោក សម សាក់ បន្ថែម​ទៀត​ថា រហូត​ដល​ម៉ោង​៥​និង​៣០​នាទី​ល្ងា ថ្ងៃ​ទី​២៧ កក្កដា ២០២០ កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​ប្លន់​សម្លាប់​នេះ រួម​និង​រក​ឃើញ​វត្ថុ​តាង មាន​គ្រឿងអលង្ការ​របស់​សព​ស្ត្រី​រង​គ្រោះ និង​ម៉ូតូ​១​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ​នេះ​ពិត​បាក​ដ​មែន ដោយ​ចង់​សម្លាប់​បំ​បិត​មាត់​ជន​រង​គ្រោះ ។

ជនសង្ស័យ បាន​បន្ត​សារភាព​ថា កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០ នារី​រង​គ្រោះ ជុំ ច​ន្ធូ បន្ទាប់​ពី​ប្តី​បាន​ស្លាប់​ចោល នាង​បាន​ពឹងពាក់​រូប​ខ្លួន​(​ជនសង្ស័យ​)​ឲ្យ​ជួយ​លក់​រថយន្ត​ប្រភេទ​បែន​ដឹក​ដី​១​គ្រឿង ក្នុង​តម្លៃ​១៩,០០០​ដុល្លារ ។ ដោយសារ​ចង់​ទិញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់ Z Kavaski ដែល​មាន​តម្លៃ​១០,៧៥០​ដុល្លារ​សហរដ្ឋអាមេរិក ទើប​រូបគេ​បាន​យក​លុយ​ពី​ការ​លក់​ឡាន​នោះ ចំនួន​១២,០០០​ដុល្លារ ទៅ​ទិញ​ម៉ូតូ​១​គ្រឿង ។

ជនសង្ស័យ សារភាព​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ រូបគេ​បាន​ទូរស័ព្ទ ទៅ​បបួល​នារី​រង​គ្រោះ​ថា ទៅ​ដើរ​លេង នៅ​ព្រៃ​ភ្នំ​ទទឹង ភូមិ​អន្លង់​ស្នោ ហើយ​ធ្វើ​សកម្មភាព​វាយ​សម្លាប់​យក​ខ្សែ​ចង​.​ក ព្យួរ​លើ​ដើមឈើ​ដើម្បី​បំភ័ន្ត​សមត្ថកិច្ច ព្រមទាំង​យក​គ្រឿងអលង្ការ ហៈយ​ជិះ​ម៉ូតូ​រត់​គេ​ខ្លួន តែ​ម្តង​ទៅ ។ ទើប​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​បាន ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ