ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​នេសាទ​ក្រីក្រ​៣​គ្រួសារ​ស្នាក់​នៅ​លើ​ទូក បាន​សប្បុរសជន​នាំ​យក​ស្បៀងអាហារ​ចែក​ជូន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​នេសាទ​៣​គ្រួសារ​រស់នៅ​បណ្ដោះអាសន្ន​នៅ​លើ​ទូក​នេសាទ ស្នាក់​នៅ​តាម​មាត់ទន្លេ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​សប្បុរសជន​នាំ​យក​ស្បៀងអាហារ​ទៅ​ចែក​ជូន​ពួក​គាត់​ដោយ​ផ្ទាល់…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​នេសាទ​៣​គ្រួសារ​រស់នៅ​បណ្ដោះអាសន្ន​នៅ​លើ​ទូក​នេសាទ ស្នាក់​នៅ​តាម​មាត់ទន្លេ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​សប្បុរសជន​នាំ​យក​ស្បៀងអាហារ​ទៅ​ចែក​ជូន​ពួក​គាត់​ដោយ​ផ្ទាល់ បន្ទាប់​ពី​ពួក​គាត់​បាន​សំណូមពរ និង​មានការ​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម ស្នើ​សុំ​ស្បៀងអាហារ ព្រោះតែ​៤-៥​ថ្ងៃនេះ ពួក​គាត់​ទៅ​នេសាទ​ត្រី​ពុំ​បាន​ឡើយ ហើយ​ក៏​គ្មាន​ប្រាក់​ទិញ​អង្ករ​ដាំបាយ​ហូប​ដែរ​។ ប្រជា​នេសាទ​ទាំង​៣​គ្រួសារ​ខាងលើ បានឱ្យ​ដឹង​ថា​៖

ពួក​គាត់ ១-​ឈ្មោះ យ៉ា​ម៉ា វ​ន្នី អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡេះ យ៉ា អាយុ​៣៣​ឆ្នាំ មានកូន​៤​នាក់ គ្មាន​មាន​ដីធ្លី និង​ផ្ទះសម្បែង​ទេ សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​ម្ដាយ ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ សព្វថ្ងៃ​ពួក​គាត់​ប្រកប​មុខរបរ​នេសាទ​រស់នៅ​បណ្ដោះអាសន្ន​នៅ​លើ​ទូក​នេសាទ​។ ២-​ឈ្មោះ ម៉ើ សេន អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សេង ស្រី​ពៅ អាយុ​៣២​ឆ្នាំ មានកូន​៥​នាក់ រស់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម​។ ប្រកប​មុខ​នេសាទ​ពួក​គាត់​ពុំ​បាន​រស់នៅ​ក្នុង​លំនៅ​ឋាន​ទេ សព្វថ្ងៃ​ស្នាក់​នៅ​តែ​លើ​ទូក នេសាទ ក្នុងភូមិ​ចុង​កោះ​។

៣-​ឈ្មោះ ម៉ើ សុះ​វី អាយុ​២៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ សែ​ម ស្រី​កា អាយុ​២៧​ឆ្នាំ មានកូន​១​នាក់ អត់​មាន​ដី​មានផ្ទះ​ទេ ស្នាក់​នៅ​លើ​ទូក​នេសាទ ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​។ ពួក​គាត់​ទាំង​៣​គ្រួ​សារបាន​ឲ្យ​ដឹង​ថា​៖ កន្លង​មក​ពួក​គាត់​រស់នៅ​បណ្ដោះអាសន្ន​លើ​ទូក​នេសាទ ដើម្បី​ប្រកប​មុខរបរ​នេសាទ ប៉ុន្តែ​រយៈពេល​បួន​ប្រាំ​ថ្ងៃ​កន្លង​មកនេះ ពួក​គាត់​ទៅ​នេសាទ​ត្រី​ពុំ​បាន​ឡើយ ដោយសារ​ទឹកទន្លេ​មិន​ឡើង​ត្រី​ក៏​អត់​មាន​ដែរ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ស្នើ​សុំ​ឲ្យ​សប្បុរសជន​ជួយ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ ក្រុម​សប្បុរ​រស​ជន​ជា​ម្ចាស់​អំណោយ​រួម​មាន​៖

១-​លោក សួង ប៊ុ​ន​សុង អាជីវករ​នៅ​ក្នុង​ក្នុង​កំពង់ឆ្នាំង ឧបត្ថម្ភ​អង្ករ​៦០​គីឡូក្រាម​, ២-​លោក លី ប៊ុ​ន​លៀង មន្ត្រី​អង្គការ​នៅ​សង្កាត់​ខ្សា​ម ឧបត្ថម្ភ​អង្ករ​៥០​គីឡូក្រាម​, ៣-​លោកស្រី អុល បញ្ញា​ស័ក្តិ អាជីវករ លក់​ម៉ូតូ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ឧបត្ថម្ភ​ថវិកា​១៥​ម៉ឺន​រៀល​, ៤-​លោក ស៊ិ​ន សុ​ក្រី និង​ភរិយា​លោកស្រី សារី រ៉ា​វី រស់នៅ​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ជួយ​ឧបត្ថម្ភ​អង្ករ​៣​បាវ ស្មើនឹង​១៥០​គីឡូក្រាម ថវិកា​១៥​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ផង​ដែរ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ដែរ លោក អៀម សុ​វ​ណ្ណា​រា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្សា​ម តាម​បញ្ជា​ថ្នាក់លើ ក៏​បាន​ចុះ​មក​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ខាងលើ និង​បាន​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា​៖

ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ខ្សា​ម​របស់​លោក​ពិតជា​ក្រីក្រ​ពិតមែន និង​គ្រួសារ​ឈ្មោះ យ៉ា​ម៉ា វ​ន្នី ពិតជា​អត់​ដី​អត់​ផ្ទះ​រស់នៅ​ពិតប្រាកដ​មែន​។ ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៣​គ្រួសារ ក្រោយ​ពេល​ទទួល​បាន អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន​ខាងលើ​នេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សប្បុរសជន​ខាងលើ និង​ជូនពរ​ដល់​សប្បុរសជន​ទាំងអស់ សូម​ជួប​ប្រទះ​តែ​នឹង​សេចក្ដីសុខ​គ្រប់​ប្រការ និង​មាន​ជ័យជម្នះ​គ្រប់​ការងារ និង​ភារកិច្ច​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ