ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ប្ញស្សី​កែវ និងព្រះ​ចៅ​អធិការ​វត្ត​ញាណ​រង្សី​ចែក​អំណោយ​ជូនពល​រដ្ឋងាយ​រង​គ្រោះ​១០​គ្រួសារ​នៅ​សង្កាត់​ទួល​សង្កែ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្ម​ការ​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ប្ញស្សី​កែវ​រួម​ជាមួយ​សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មករា នេះ​ បាន​នាំ​អំណោយ​ជា​គ្រឿង​ឧប​ភោគ

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្ម​ការ​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ប្ញស្សី​កែវ​រួម​ជាមួយ​សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មករា នេះ​ បាន​នាំ​អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិ​ភោគ​ និង​ថវិកា​ចែក​ជូន​ពល​រដ្ឋ​ងាយ​រង​គ្រោះ​ រួម​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ជន​ពិការ​ និង​ជន​ក្រី​ក្រ​ចំនួន​១០​គ្រួសារ​ ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​ ដោយ​មានការ​ចូល​រួមចែក​ផ្ទាល់​​ពី​លោក​ជា ពិសី​ ប្រធាន​គណៈ​កម្មការ​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌប្ញស្សី​កែវ​ និង​ព្រះ​​តេជ​គុណ​សុវណ្ណ​ជោត ខឹម សម្បត្តិ ប្រធាន​មូល​និធិ​ និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ញាណ​រង្សី។

អំណោយ​របស់​​កាក​បាទ​ក្រហម​នាំ​មក​ចែក​ជូនប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ​ទាំង​១០គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​​គ្រឿង​ឧប​ភោគ បរិភោគ​ ចំនួន​១០​មុខ និង​ថវិកា​១០​ម៉ឺន​រៀល ដោយ​ឡែក​​អំណោយ​របស់​ព្រះ​តេជ​គុណ​សុវណ្ណ​ជោត ខឹម សម្បត្តិ នាំ​មក​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​គ្រឿង​ឧប​ភោគ បរិភោគ​ចំនួន​៩​មុខ និង​បច្ច័យ​៥​ម៉ឺន​រៀល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព