ករណី​បុរស​វៀតណាម​ម្នាក់​បាត់​លុយ​២​ពាន់​ដុល្លារ ប៉ូលិស​ឃាត់ខ្លួន​នារី​ទាំង​២​នាក់


រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ទៀត (​ចំណោម​បក្ខពួក​២​នាក់​) កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​៩០ កែង​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១១ សង្កាត់​ស្រះ​ចក ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ PHAN VANDAT ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក អោយ​ដឹង​ថា​បាន​បាត់​បង់លុយ​ចំនួន ២,០០០​ដុល្លារ អត្តសញ្ញាណប័ណ្ណ​វៀតណាម​០១​សន្លឹក និង​កាត​ធនាគារ​ចំនួន​០១​សន្លឹក ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​ចុះ ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ទំនាក់ទំនង​ម្ចាស់ផ្ទះ​សំណាក់ ដើម្បី​ឆែក​កាមេរ៉ា​សុវត្ថិភាព ឈាន​ដល់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ អៀង​មួយ ភេទ​ស្រី អាយុ​២៩​ឆ្នាំ នឹង​បាន​បន្ត ស្រាវជ្រាវ​តាម​យក​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ យិ​ន លី​លី ហៅ​យួន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម ដោយ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន នៅ​ថ្ងៃ​ទី​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា នៅ​ចំណុច​ផ្លូវ​៩០ កែង​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១១ សង្កាត់​ស្រះ​ចក ។

កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​នឹង​កំពុង​សួរ​ចម្លើយ ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កន្លង​មក និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី ។

សូម​រម្លឹក​ថា បុរស​វៀតណាម​ម្នាក់ យក​នារី​រកស៊ី​ផ្លូវភេទ​២​នាក់​ទៅ​ដេក បាត់​លុយ​២​ពាន់​ដុល្លារ

ហេតុ​ការ​ណ៏​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ គិត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​២០​ថ្ងៃ​ហើយ បុរស​ជនជាតិ​វៀតណាម​ម្នាក់ PHAN VAN DAT បាន​មក​លេង​នៅ​ភ្នំពេញ ដោយ​ចូល​កន្លែង​ផឹកស៊ី រហូត​ដល់​ស្រវឹង រួច​ហើយ ក៏​ជិះ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង មក​ម្តុំ​មាត់ទន្លេ តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​បំណង​ទៅ​រក​សេវា​ផ្លូវភេទ ហើយ​ក៏​បាន​ប្រទះ​ឃើញ​ស្ត្រី ២​នាក់ កំពុង​តែ​ឈរ​នៅ​ទីនោះ ទើប​រូប​គាត់ ក៏​បបួល​ស្ត្រី​ទាំង​២​នាក់​ទៅ​ដេក​ជាមួយ ក្នុង​តម្លៃ​៥០​ដុល្លារ ហើយ​បាន​យក​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំង​២ ទៅ​ដេក​នៅផ្ទះ​សំណាក់​មហា​សម្បត្តិ នៅ​លើ​ផ្លូវ​ទំនប់​៧០ ។ បន្ទាប់​ពី​គេង​ជាមួយ​គ្នា​រួច ស្ត្រី​សង្ស័យ​បាន​ចេញ​ទៅ​មុន​បាត់ ពេល​គាត់​ឆែក​មើល​កាបូប ទើប​ដឹង​ថា បាត់​ទាំង​លុយ​អស់ ២,០០០​ដុល្លារ នា​វេលា​ម៉ោង​១​និង​៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ។

បើ​តាម​សម្ដី​របស់​បុរស​វៀតណាម បន្ត​ទៀត​ថា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២១ ក​ក្ដ​ដា ២០២០ ទើប​រូប​គាត់ បាន​ប្រទះ​ឃើញ​ស្ត្រីជន​សង្ស័យ ឈ្មោះ សុខ អ៊ា​ង​មួយ ដោយ​ចៃដន្យ កំពុង​តែ​ឈរ​រកស៊ី នៅ​លើ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ទើប​គាត់​ឃាត់ខ្លួន ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​យក​ទៅ​សួរនាំ ដោយ​ចោទប្រកាន់​ថា ស្ត្រី​ឈ្មោះ សុខ អ៊ា​ង​មួយ នេះ​គឺជា​អ្នក​លួច​កាបូប គាត់​នៅ​ចាំ​មុខ​ច្បាស់​ណាស់ ។

នៅ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក ស្ត្រី​ឈ្មោះ សុខ អ៊ា​ង​មួយ បាន​បដិសេធ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​មិន​បាន​លួច​កាបូប​លុយ​របស់​ជន​រង​គ្រោះ​នោះ​ទេ គឺ​នារី​ម្នាក់​ទៀត ឈ្មោះ យួន ជា​អ្នក​លួច តែ​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ