ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាគ្មិន​អន្តរជាតិ​សុំ​លើក​ពេល​វេទិការ​ស្រូវ​អង្ករ​លើក​ទី​៧​ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​គម្រោង វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៧ នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែកក្កដា ឆ្នាំ​២០២០ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ តាម​គម្រោង វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៧ នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែកក្កដា ឆ្នាំ​២០២០ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា រាជធានី​ភ្នំពេញ ប៉ុន្តែ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បន្ត​កូរ​វឹក​ពេញ​ពិភពលោក​មិន​ទាន់​ធូរស្រាល​នោះ បាន​ធ្វើ​ឲ្យ​វាគ្មិន​អន្តរជាតិ​ដែល​ត្រូវ​ចូលរួម​កម្មវិធី​នេះ​សូម​លើក​ពេល​ពេលា​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នោះ បាន​ជូនដំណឹង​ថា​ដំណឹង​នៅ​ថ្ងៃ​ទី​២៨​កក្កដា​នេះ ថា ការ​ពន្យា​ពេល​រៀបចំ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៧​នេះ ដោយសារ​ស្ថានភាព នៃ​ការ​ឆ្លង​រីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កំពុង​រីកសាយ​ភាយ និង​បង្ក​ភាព​ភ័យ​ខ្លាច ដល់​ប្រជាជន​នៅ​លើ​ពិភពលោក ដែល​ក្នុង​នោះ​បាន រារាំង​ដល់​ការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ និង​ការ​ជួបជុំ​ប្រមូលផ្ដុំ មនុស្ស​ក្នុង​ចំនួន​ច្រើន​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ដឹង​បន្ថែម​ថា​ការ​លើក​ពេល​នេះ ក៍ដោយ​សារ មាន​សំណើសុំ​លុប​ការ​ចូលរួម​នៅ​ក្នុង​វេទិកា ពី​សំណាក់​វាគ្មិន​អន្តរជាតិ និង​អ្នកទិញ មួយ​ចំនួន​ធំ និង​សំខាន់​ៗ ជា​ពិសេស​មក​ពី​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន និង​អឺរ៉ុប​។​ម្យ៉ាងទៀត​ការ​លើក​ពេល​នេះ​ធ្វើ​ឡើង​តាម សំណូមពរ​ពី​សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចង់ឱ្យ​ការ​រៀបចំ​នេះ ប្រកបដោយ​ជោគជ័យ និង​ទទួល​បាន​នូវ​លទ្ធផល​ល្អ​។

វេទិកា​ស្រូវ​អង្ករ​កម្ពុជា រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​យោបល់ និង​បទ​ពិសោធន៍ រវាង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ សំដៅ​ស្វែងរក​ដំណោះស្រាយ​នានា​ដល់​បញ្ហា​ប្រឈម ពិសេស​ការ​ធ្វើ​ទំនើប​កម្មវិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​។

ជា​ទូទៅ​ក្នុង​វេទិកា​នេះ តែងតែ​មានការ​ធ្វើ​បទ​បង្ហាញ​ពិភាក្សា​ស្តី​ពី​ប្រធានបទ​ស​ផ្សេង​ៗ ដែល​ទាក់ទង​នឹង​គោលនយោបាយ និង​ការ​ធ្វើ​ទំនើប​កម្មវិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា និន្នាការ​ទីផ្សារ​អង្ករ​អន្តរជាតិ និង​ការ​ធ្វើ​ទំនើប​កម្ម​ស្រូវ​អង្ករ​កម្ពុជា (Cambodia Rice Modernization) នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រូវ​អង្ករ និង​បទ​បង្ហាញ​ដទៃ​ទៀត ទាក់ទង​នឹង​ស្តង់ដារ ការ​កាត់​បន្ថយ​ថ្លៃដើម ការ​បង្កើន​ផលិតភាព និង​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​ស្រប​តាម​គោលនយោបាយ​ស្រូវ​អង្ករ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាដើម​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ធ្វើការ​ជម្រាប​ជូន​ជា​សាធារណៈ​ម្ដងទៀត បើ​មាន​កាលបរិច្ឆេទ​ថ្មី ក្នុង​ការ​រៀបចំ​វេទិកា​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៧​នេះនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ