ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្អាត​អី​តែ​ក្មេង ! យា​យា​យ៉​យ និង​យាយ​អឿ​ន​ដឹក​ដៃ​គ្នា​ទៅ​វះកាត់​កែស​ម្ជ​ស្ស​យ៉ាង​ស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាន​ភាព​ពេញ​និយម​ទៅ​ខាង​ការ​វះកាត់​កែស​ម្ជ​ស្ស​របស់​តារា​ប្រុស​-​ស្រី​វ័យក្មេង​ៗ​នៅ​ក្នុង​ស្រទាប់​សិល្បៈ ដើម្បី​ជួយ​ឲ្យ​សម្រស់​កាន់តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​នោះ ស្រាប់តែ​ពេល​នេះ​តារា​កំប្លែង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព​២​រូប គឺ​យាយ​យ៉​យ និង​យាយ​អឿ​ន ទប់ចិត្ត​លែង​ជាប់​ក៏​ដឹក​ដៃ​គ្នា​ទៅ​កែស​ម្ជ​ស្ស​អោយ​កាន់តែ​ក្មេង​ជាង​វ័យ​ផង​ដែរ ។ កាលពី​ពេល​ថ្មី​នេះ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាន​ភាព​ពេញ​និយម​ទៅ​ខាង​ការ​វះកាត់​កែស​ម្ជ​ស្ស​របស់​តារា​ប្រុស​-​ស្រី​វ័យក្មេង​ៗ​នៅ​ក្នុង​ស្រទាប់​សិល្បៈ ដើម្បី​ជួយ​ឲ្យ​សម្រស់​កាន់តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​នោះ ស្រាប់តែ​ពេល​នេះ​តារា​កំប្លែង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព​២​រូប គឺ​យាយ​យ៉​យ និង​យាយ​អឿ​ន ទប់ចិត្ត​លែង​ជាប់​ក៏​ដឹក​ដៃ​គ្នា​ទៅ​កែស​ម្ជ​ស្ស​អោយ​កាន់តែ​ក្មេង​ជាង​វ័យ​ផង​ដែរ ។

កាលពី​ពេល​ថ្មី​នេះ ដៃគូ​តារា​កំប្លែង​ទាំង​២​រូប​នេះ​បាន​ធ្វើ​អោយ​មហាជន អ្នកគាំទ្រ​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង ក្រោយ​ពី​អ្នក​ទាំង​២ បាន​ដឹក​ដៃ​គ្នា​ទៅ​កែស​ម្ជ​ស្ស​នៅ​លើ​ផ្ទៃមុខ​នោះ គឺ​វះកាត់​ត្របកភ្នែក​អោយ​ឃើញ​ពីរ​ជាន់ និង​លើក​ចម្រុះ​ឲ្យ​ខ្ពស់ ដើម្បី​លើក​សម្រស់​អោយ​កាន់តែ​ស្រស់​ស្អាត​ជាង​មុន ពីព្រោះ​តារា​ទាំង​២​ដួង​នេះ វ័យ​កាន់តែ​ជ្រេ សម្រស់​រាង​ធ្លាក់​បន្តិច ។

ក្រោយ​ពី​សម្រេចចិត្ត​វះកាត់​រួច​មក និង​មានការ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក របស់​នាយ​ព្រែក តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​អោយ​មហាជន​សរសើរ​ថា តារា​កំប្លែង​ទាំង​២​រូប​នេះ មាន​សម្រស់​ក្មេង​ជាង​មុន បើ​ទោះបីជា​ត្រង់​កន្លែង​វះកាត់​មិន​ទាន់​បាត់​ហើម​ក៏​ដោយ​ក្តី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយ​ទាំង​២​រូប​នេះ សម្រេចចិត្ត​ធ្វើការ​វះកាត់​កែស​ម្ជ​ស្សបែប​នេះ តាំងពី​ចូល​នៅ​ក្នុង​រង្វង់​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ៕

កែសម្រួលដោយ