ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​កា.ប់​ឆ្ការព្រៃ​សង់​ខ្ទម​និង​បោះបង្គោល​របង​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រម​ចាក​ចេញ​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​១១៦ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ស្តី​ពី​ការ​កែសម្រួល​មាត្រា​១​នៃ​អនុក្រឹត្យ​លេខ​៧៨…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​១១៦ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ស្តី​ពី​ការ​កែសម្រួល​មាត្រា​១​នៃ​អនុក្រឹត្យ​លេខ​៧៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ ស្តី​ពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ​មក ស្ថានភាព​នៃ​សកម្មភាព​បទល្មើស​កាប់​ឆ្ការព្រៃ ក្រៀវ​ដើមឈើ​ដាំ​ដំណាំ សង់​ខ្ទម និង​បោះបង្គោល​របង​ហ៊ុម​ព័ទ្ធ​កាន់កាប់​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ដោយ​ខុសច្បាប់​ក្នុងតំបន់​ការពារ ត្រូវ​បាន​សមត្ថកិច្ច​បរិស្ថាន​ចុះ​អនុ
វត្ត​វិធានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់ ។

ថ្មី​ៗ​នេះ សកម្មភាព​នៃ​ការ​ចូល​ទន្ទ្រាន​កាន់កាប់ដី​រដ្ឋ​នេះ មានការ​កម្រើក​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បញ្ជាក់​ថា មាន​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​បាន​សាងសង់​ទីជម្រក​អនាធិប​តេយ្យ នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិឯកជន​របស់​ប្រជា​ពលរដ្ឋ​មួយ​កន្លែង ហើយ​ត្រូវ​បាន​ម្ចាស់​ដី​ឯកជន​នោះ​បណ្ដេញចេញ ។

ក្រោយ​ពី​ត្រូវ​បាន​បណ្តេញ​ចេញពី​ដី​ឯកជន​នោះ​មក ប្រជាពលរដ្ឋ​ទាំងនោះ​បាន​មក​បោះ​ទីតាំង​នៅ​តំបន់​អូរ​ត្រាវ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហ​នុ ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ។ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន
ខេត្ត សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ចុះ​អប់រំ​ណែនាំ និង​រុះរើ​ទីជម្រក​អនាធិបតេយ្យ​នៅ​ទីតាំង​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​បាន​ស្នើ​សុំ​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​។

នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ចុះ​ទៅ
ពិនិត្យ​​មើល​ទីតាំង​ជាក់ស្តែង​នោះ​ម្តងទៀត ឃើញ​ថា មិន​មានការ​រុះរើ​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​នាំ​គ្នា​សង់ផ្ទះ​និង​ខ្ទម​បន្ថែម​ច្រើន​ជាង​មុន​ទៅ​ទៀត ។

ដោយ​ឈរ​លើ​គោលការណ៍​សន្តិវិធី កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ក្រុង​ព្រះ​សីហ​នុ បាន​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​ចូល​មក​ប្រជុំ​អប់រំ​ណែនាំ ឲ្យ​រុះរើ​ចេញពី​ទីតាំង​នោះ​ជា​កំហិត ហើយ​ពួក​គាត់​ក៏​បាន​ឯកភាព​ផង​ដែរ​ថា នឹង​រុះរើ​ចេញពី​ទីតាំង​នោះ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ក្រុងព្រះសីហនុ និង​កម្លាំង​មន្ត្រី​ឧ​ទ្យា
នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ចុះ​អនុវត្ត​វិធាន​ការ​រដ្ឋបាល​នៅ​ទីតាំង​នោះ បាន​ជួប​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ជាក់ស្តែង​ប្រហែល​២០​នាក់ ហើយ​ពួក​គាត់​បាន​ស្ម័គ្រចិត្ត​ចាក​ចេញពី​ទីតាំង​នោះ​ដោយ​សន្តិវិធី និង​មិន​មានការ​តវ៉ា​អ្វី​ឡើយ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ធ្វើការ​រុះរើ​ខ្ទម​អ​នា​ធិប​​តេ​យ្យ​ចំនួន​៤៣​ខ្នង ក្នុង​នោះ​មាន​ខ្ទម​ប្រក់​តង់​ចំនួន​៣៨​ខ្នង និង​ខ្ទម​ប្រក់​ស័ង្កសី​ចំនួន​៥​ខ្នង និង​បំផ្លាញ​កូន​ស្វាយ​ដាំ​ថ្មី​ៗ​ជា​ច្រើន​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ