ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​សំណល់​មង​ដែល​បោះចោល​ក្នុង​បឹង​ទន្លេសាប​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវ​ចម្រុះ

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក ខូ​យ រី​ដា អភិបាលរង​ខេត្តពោធិ៍សាត់ បាន​លើក​ឡើង​ថា កាក​សំណល់​មង​ដែល​អ្នកនេសាទ​បោះចោល​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទន្លេសាប​ទាំងមូល…

ខេត្តពោធិ៍សាត់ ៖ លោក ខូ​យ រី​ដា អភិបាលរង​ខេត្តពោធិ៍សាត់ បាន​លើក​ឡើង​ថា កាក​សំណល់​មង​ដែល​អ្នកនេសាទ​បោះចោល​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទន្លេសាប​ទាំងមូល កាន់តែ​រាក់​ទៅ​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​យ៉ាង​ពិតប្រាកដ ។

លោក​លើក​ឡើង​បែប​នេះ ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​អភិរក្ស​កំពង់​ប្រាក់ ឃុំ​កំពង់ហ្លួង ស្រុក​​ក្រគរ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ព្រមទាំង​បាន​ដុត​កម្ទេច​ចោល​នូវ​កាក​សំណល់​ខ្មោច​មង ដែល​ក្រុមការងារ​ប្រមូល​ពី​បាតទន្លេ​កន្លង​មកនេះ​ផង​ដែរ ។

លោក​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ផ្ទៃ​បឹង​ទន្លេសាប​កាន់តែ​រាក់​ទៅ​ៗ ដោយសារ​ការ​ហូរ​នូវ​ដី គល់ឈើ សំរាម និង​កាក​សំណល់​ផ្សេង​ៗ​គ្រប់​ច្រកល្ហក តាម​ស្ទឹង ព្រែក អូរ ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេសាប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ម្យ៉ាងវិញទៀត​ប្រជាជន និង​អ្នកនេសាទ ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​បោះចោល​ស្បៃ​មង ព្រួល លប របាំង​ស្បៃ កូន​ឈើ កំប៉ុង ដប កែវ គ្រឿង​ម៉ាស៊ីន ក្រណាត់​ខោអាវ ថង់​ប្លា​ស្ទិ​ក និង​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជាដើម ។

លោក ខូ​យ រី​ដា ឲ្យ​ដឹង​ទៀត​ថា មក​ដល់​ខែកក្កដា​ខែសីហា​នេះ​ហើយ ទឹក​នៅ​គោក​រាក់​កណ្ដាល​ទន្លេ​នៅឡើយ ប្រឈម​នឹង​ការ​បាត់បង់​មច្ឆា​ជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​យ៉ាង​ពិតប្រាកដ ។ លោក​មានការ​ព្រួយបារម្ភ និង​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាជន រួម​គ្នា​ថែរក្សា​បរិស្ថាន ការពារ​ធនធាន​ជលផល និង​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ បើ​មិន​ដូច្នេះ​ទេ​ទន្លេសាប​នឹង​លែង​ជា​ជង្រុក​ត្រី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ