ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លួច​បង្កប់​ខារ៉ាអូខេ​​៣​កន្លែង កណ្តាល​ក្រុង ត្រូវ​អស់​លក្ខណ៍​ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ហាង​បៀរហ្គាឌិន​ដែល​លួច​បង្កប់​ខារ៉ាអូខេ​ចំនួន​៣​កន្លែង ដែល​មា​នទី​តាំងនៅ​កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បិទ​អាជីវកម្ម​ម​បណ្តោះអាសន្ន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ បុគ្គលិក និង​ម្ចាស់​ផង​ដែរ ។ ក្នុង​ប្រតិបត្តិការ​បិទ​ទីតាំង​ហាង​បៀរហ្គាឌិន​ដែល​លួច​បង្កប់​ខារ៉ាអូខេ​ចំនួន​៣​កន្លែង​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា…

ខេត្តសៀមរាប ៖ ហាង​បៀរហ្គាឌិន​ដែល​លួច​បង្កប់​ខារ៉ាអូខេ​ចំនួន​៣​កន្លែង ដែល​មា​នទី​តាំងនៅ​កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បិទ​អាជីវកម្ម​ម​បណ្តោះអាសន្ន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ បុគ្គលិក និង​ម្ចាស់​ផង​ដែរ ។ ក្នុង​ប្រតិបត្តិការ​បិទ​ទីតាំង​ហាង​បៀរហ្គាឌិន​ដែល​លួច​បង្កប់​ខារ៉ាអូខេ​ចំនួន​៣​កន្លែង​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្រោយ​អតីត​ស្តា​ត​ចាស់ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០២០​ថា ក្រោម​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​-​ក្រុង និង​ដោយ​មានការ​ច​ង្អុ​រ​បង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត ដោយ​ឱ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដង្គុំ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឃឹម ផល្លា អធិការរង​ក្រុង​សៀមរាប​បាន​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ខេត្ត​-​ក្រុង​ចុះ​បិទ​ហាង​បៀរហ្គាឌិន​ដែល​លួច​បង្កប់​ខារ៉ាអូខេ​ចំនួន​៣ កន្លែង​ដែល​ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប​ធ្វើការ​អប់រំ​និង​ណែនាំ​ឱ្យ​បញ្ឈប់​ជា​បណ្ដោះអាសន្ន ។

ប្រភព​បាន​បញ្ជាក់​ថា​ហាង​បៀរហ្គាឌិន​ទាំង​៣​មាន
ទី​១-​ហាង ម្លប់​ជ្រៃ​ត្រជាក់ចិត្ត (​កំពុង​បើក​ជាក់ស្ដែង​និង​បង្កប់ KTV) ។
ទី​២-​ហាង ម្លប់​ដូង​ពិភព​ព្រិល​ថ្មី (​កំពុង​បើក​ជាក់ស្ដែង​និង​បង្កប់ KTV) ។
ទី​៣-​ហាង ស្នាដៃ​ម៉ែក្មេក​៥ (​បង្កប់​KTV​ដែរ តែ​យប់មិញ​ជាក់ស្ដែង​អត់​បើក​ទេ​) ។

សូម​បញ្ជាក់​ផង​ដែរ ហាង​ម្លប់​ជ្រៃ​ត្រជាក់ចិត្ត និង​ម្លប់​ដូង​ពិភព​ព្រិល​ថ្មី​ត្រូវ​ផ្អាក​អាជីវកម្ម ហើយ​និង​តម្រូវ​ឱ្យ​សុំ​ច្បាប់​បើក​ភោជនីយដ្ឋាន​បែប​ធម្មតា​ឡើង​វិញ ។

ចំពោះ​ហាង​ម៉ែក្មេក​៥ មាន​អាជ្ញាប័ណ្ណ​បើក​ភោជនីយដ្ឋាន​តែ​ផុត​សុពលភាព​ហើយ ដូច្នេះ​អនុ​ញ្ញាត​ឱ្យ​បន្ត​បើក​តែ​ត្រូវ​សុំ​បន្ត​អាជ្ញាប័ណ្ណ​ដើម្បី​បើក​ភោជនីយដ្ឋាន​បែប​ធម្មតា​ឡើង​វិញ ។ បច្ចុប្បន្ន ហាង​​បៀរហ្គាឌិន​ដែល​លួច​បង្កប់​ខារ៉ាអូខេ​ចំនួន​៣​កន្លែង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​បណ្តោះអាសន្ន រង់​ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​ជា​មុន​សិន ទើប​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ