ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ច្រឡំ​! មិនមែនC.Ronaldo ​​តែ​ម្នាក់​ទេ ដែល​ឈ្នះ PL, La Liga និង Serie A

3 ឆ្នាំ មុន

អន្តរជាតិ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Sportbible បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo មិនមែន​ជា​កីឡាករ​តែ​ម្នាក់ ដែល​ឈ្នះ​ពានរង្វាន់…

អន្តរជាតិ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Sportbible បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo មិនមែន​ជា​កីឡាករ​តែ​ម្នាក់ ដែល​ឈ្នះ​ពានរង្វាន់ Premier League, La Liga និង Serie A នោះ​ទេ បើ​ទោះបីជា​លោក Piers Morgan និង​គេហទំព័រ​ផ្លូវការ​របស់ FIFA បាន​បញ្ជាក់​បែប​នេះ យ៉ាងណា​ក៏​ដោយ​។

ក្រុម​សេះបង្កង់ Juventus បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​អ៊ី​តា​លី Serie A ក្នុង​រដូវ​កាល​នេះ និង​ជា​លើក​ទី​៩​រដូវ​កាល​ជាប់​ៗ​គ្នា​របស់​ខ្លួន កាលពី​យប់​ថ្ងៃអាទិត្យ​កន្លង​ទៅ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម Sampdoria ដោយ​លទ្ធផល ២-០​។ ហើយ​បន្ទាប់​មក​លេច​ចេញ​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ជា​ច្រើន ដែល​បាន​លើក​ឡើង​ថា ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo គឺជា​កីឡាករ​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​ពានរង្វាន់ Premier League (Man United), La Liga (Real Madrid) និង Serie A (Juventus)​។

កីឡាករ Danilo

ប៉ុន្តែ​បើ​តាម​ប្រភព​ពី Sportbible របស់​ច្រក​ភព​អង់គ្លេស​បានឱ្យ​ដឹង​ថា Danilo ដែល​បច្ចុប្បន្ន​ជា​មិត្ត​រួម​ក្រុម Juventus របស់ C.Ronaldo ក៏​ជា​កីឡាករ​ដែល​បាន​ឈ្នះ​ពានរង្វាន់​ទាំង​៣​ខាងលើ​ផង​ដែរ ពោល​ជាមួយ​ក្រុម Real Madrid, Manchester City និង Juventus៕

កីឡាករ Danilo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ