ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​អ៊ីចឹង ! ប្អូនស្រី​របស់ Kim Kardashian ដូច​ជា​កំពុង​ខ្វះ​លុយ

3 ឆ្នាំ មុន

អ្នកស្រី ខ្លូ​អ៊ី ខា​ដា​សៀន (Khloé Kardashian) ដែល​ជា​ប្អូនស្រី​របស់​អ្នកស្រី ឃី​ម ខា​ដា​សៀន​វេស​ន៍ (Kim Kardashian…

អ្នកស្រី ខ្លូ​អ៊ី ខា​ដា​សៀន (Khloé Kardashian) ដែល​ជា​ប្អូនស្រី​របស់​អ្នកស្រី ឃី​ម ខា​ដា​សៀន​វេស​ន៍ (Kim Kardashian West) ដ៏​ល្បី​បាន​ក្លាយជា​តារា​ប្រចាំ​កម្មវិធី​ទូរទស្សន៍ និង​មាន​ប្រេ​ន​ឈ្មោះ​របស់​ខ្ញួ​ន​ផង​ដែរ ។ បច្ចុប្បន្ន​អ្នកស្រី​ចំណាយពេល​ភាគច្រើន​លើ​ការ​មើលថែ​កូនស្រី​របស់​ខ្លួន ខណៈ​ដែល​បន្ត​ដើរតួ​ក្នុង​កម្មវិធី Keeping Up with the Kardahsians ។

ប៉ុន្តែ​ព្រោះតែ​ការ​សម្រេចចិត្ត​ទាក់ទិន​នឹង​លុយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ អ្នកស្រី​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ចាប់ផ្តើម​គិត​ថា​អ្នកស្រី​ប្រហែលជា​កំពុង​មាន​បញ្ហា​លុយ ។
គួរ​បញ្ជាក់​ដែរ​ថា កញ្ញា​បាន​ក្លាយជា​តារា​ល្បី​ព្រោះតែ​កម្មវិធី​ខាងលើ​ដែល​បាន​ចាប់ផ្តើម​ផ្សាយ​លើ​ទូរទស្សន៍​តាំងពី​ឆ្នាំ ២០០៧ មក ។ ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ អ្នកស្រី​បាន​បាត់បង់​ការ​គាំទ្រ​ជា​ច្រើន​ខណៈ​ដែល​អ្នកស្រី​ចាប់ផ្តើម​ការ​កែប្រែ​រូបរាង​កាយ​របស់​ខ្លួន ។

ប្រាក់​ចំណូល​របស់​អ្នកស្រី​ភាគច្រើន​មាន​ប្រភព​ពី​ការ​សម្តែង​ក្នុង​កម្មវិធី​ប្រចាំ​គ្រួសារ​ខាងលើ ហើយ​មិន​មាន​ព័ត៌មាន​ដែល​បង្ហាញ​ថា​អ្នកស្រី​នឹង​ចាក​ចេញពី​កម្មវិធី​នេះ​ក្នុង​ពេល​ឆាប់​ៗ​ឡើយ ។ តារា​ម្នាក់​នេះ​ក៏​បាន​ចូលរួម​ក្នុង​អាជីវកម្ម​ជា​ច្រើន​ដែរ ហើយ​អាជីវកម្ម​ដែល​ជោគជ័យ​ជាងគេ គឺ​អាជីវកម្ម​លក់​ខោ​ខូ​វ​ប៊​យ Good American ។

ក្រៅពី​នេះ​ហើយ អ្នកស្រី​ក៏​រក​ចំណូល​បាន​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Instagram ផង​ដែរ ។ ទោះជា​មិន​មាន​នរណា​អាច​នឹង​ថា​អ្នកស្រី​រក​ចំណូល​បាន​ប៉ុន្មាន​ពី​សកម្មភាព​ទាំងនេះ​ពិតមែន​ក្តី មានការ​ព្យាករណ៍​មក​ថា​ទ្រព្យសម្បត្តិ​សរុប​របស់​អ្នកស្រី​មាន​ប្រមាណ ៥០​លាន​ដុល្លារ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ​អ្នកស្រី​បាន​ផ្សព្វផ្សាយ​ផលិតផល​កាន់តែ​ច្រើន​លើ Instagram និង​ថែម​ទាំង​ប្រើ​កូនស្រី​របស់​ខ្លួន​ដើម្បី​លើក់​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ដទៃ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកគាំទ្រ​បាន​ប្រទះ​ឃើញ​រ៉ូ​ប​ដែល​អ្នកស្រី​ទទួល​បានជា​អំណោយ​បន្ទាប់​ពី​ចូលរួម​ការ​ដើរ​ម៉ូ​ដ​ត្រូវ​បាន​ដាក់​លក់​លើ​អ៊ី​ន​ធើ​ណេ​ត ។ ទោះជា​រ៉ូ​ប​នោះ​ត្រូវ​បាន​ដក​ចេញពី​គេហទំព័រ​លក់​បន្ត​ពិតមែន​ក្តី អ្នកគាំទ្រ​បាន​នាំ​គ្នា​គិត​ថា​អ្នកស្រី​ប្រហែលជា​កំពុង​មាន​បញ្ហា​លុយ​ខ្លាំង ។

ជាក់ស្តែង ការ​ធ្វើ​ជា​សមាជិក​របស់​ក្រុម​គ្រួសារ​តារា​នេះ​មិនមែន​ជា​រឿង​ងាយ​ទេ ហើយ​ជីវភាព​រស់នៅ​ក៏​មិន​អាច​មាន​កម្រិត​សាមញ្ញ​បាន​ដែរ ។ អ្នកស្រី​ក៏​បាន​បង្ហាញខ្លួន​ជា​មនុស្ស​ស្រលាញ់​សម្លៀក​បំពាក់​ថ្លៃ​ៗ និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​ដែរ ។ ទោះ​ជាង​អ្នកស្រី​មិន​បាន​ចែករំលែក​នូវ​បញ្ហា​ផ្ទាល់ខ្លួន​ពិតមែន សកម្មភាព​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឆ្ងល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ