ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​លក់​​​តាម​អន​ឡាញជិះ​​កង់​បី​​ទៅជួប​​មិត្ត​ភក្តិ​ ​ក៏​ត្រូវ​ចោរ​ឆ្មក់​បាន​សម្រេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​២ បាន​ចាប់​ឃាត់ខ្លួន​ជន​២​នាំ​យក​ទៅ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ក្រុម​ជន​នេះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពីនារី​ម្នាក់​ជា​អ្នកលក់​ទំនិញ​តាម​អន​ឡាញ ខណៈកំពុង​ជិះ​ម៉ូតូ​កង់​បី​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​មុខ ភោ​ជនី​យ​ដ្ឋា​ន​រ៉ូ​យ៉ា​ល់…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​២ បាន​ចាប់​ឃាត់ខ្លួន​ជន​២​នាំ​យក​ទៅ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ក្រុម​ជន​នេះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពីនារី​ម្នាក់​ជា​អ្នកលក់​ទំនិញ​តាម​អន​ឡាញ ខណៈកំពុង​ជិះ​ម៉ូតូ​កង់​បី​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​មុខ ភោ​ជនី​យ​ដ្ឋា​ន​រ៉ូ​យ៉ា​ល់ ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

នារី​ជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ទី​ទី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បុរី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ។
ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ កុ​ល កែវ​ពេជ្រ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ជា​អ្នក​បើក​ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ នាង ដេ​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជាង​ថ្នាំ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​និ​ច ពណ៌​ស
លាយ​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HX- ៥៣៦៤ ជា​របស់​ជនសង្ស័យ និង​ទូរស័ព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​ពណ៌​ក្រហម​១​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ។

នារី​ម្ចាស់​ទូរស័ព្ទ​និយាយ​ថា នាង​ជិះ​ម៉ូតូ​កង់​បីចេញពីផ្ទះ​នៅ​ចំការ​ដូង ខណ្ឌដង្កោ គោលបំណង​ទៅ​ជួប​មិត្តភក្ដិ​នៅ​ហាង​មួយ​នៅ​បឹង​ត្របែក ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ពី​ខាងជើង
ទៅ​​ខាងត្បូង ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​២​នាក់ ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​និ​ច
ពណ៌​សលាយ​ខៀវ មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទរបស់​នាង​ម៉ាក​អាយ​ហ្វូ​ន​បាន​សម្រេច ហើយ​ក៏​បន្ថែម​ល្បឿន​ម៉ូ​តូះ​បត់​ត្រឡប់​ក្រោយ​វិញ ។

ពេល​នោះ នាង​ស្រែ​កថា​ចោរ​ៗ​និង​ឲ្យ​អ្នក​បើកម៉ូតូ​កង់​បី​ដេញ​តាម រហូត​មក​ដល់​ផ្លូវ​បេ​តេ​អត់លេខ កែង​នឹង​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុនទី​២ ខណ្ឌមានជ័យ ជួបនឹង​កម្លាំង​នគរបាលល្បាត​ប៉ុស្តិ៍​បឹង​ទំពុន​ទី​២ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង២​នាក់ និង​ដកហូត​ទូរស័ព្ទ​បាន​មក​វិញ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ហើយ សមត្ថកិច្ច​សាកសួរ​ដឹង​ថា​ករណី​នេះ​កើតឡើង​នៅ​ទឹកដី​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ក៏​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ
ដើម​ថ្កូវ​ដើម្បី​សាកសួរ និង​ដឹង​ថា​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​ដង​ហើយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ចំណែក​​ជនសង្ស័យ​ត្រូវ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​បាន​ប្រគល់​ទូរស័ព្ទ​ទៅ​ឲ្យ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ