ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្តាល​ម្នាក់​នៅ V.League រង​ទណ្ឌកម្ម​ ក្រោយ​បង្កកំហុស​​បន្ត​បន្ទាប់​

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) បាន​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ទ្វេ​ដង​លើ​អាជ្ញាកណ្តាល​លោក Mai Xuan Hung បន្ទាប់​ពី​បង្កកំហុស​ជា​បន្តបន្ទាប់ នៅ​ក្នុង​ការ​ប្រកួត…

ប្រទេស​វៀតណាម ៖ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) បាន​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ទ្វេ​ដង​លើ​អាជ្ញាកណ្តាល​លោក Mai Xuan Hung បន្ទាប់​ពី​បង្កកំហុស​ជា​បន្តបន្ទាប់ នៅ​ក្នុង​ការ​ប្រកួត V.League 1 កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា​កន្លង​ទៅ​។

ដំបូង​ឡើយ​អាជ្ញាកណ្តាល​រូប​នេះ បាន​ប្រឈម​នឹង​ការ​ព្យួរ​មិន​ឱ្យ​កាត់សេចក្តី​ចំនួន ៣​ប្រកួត ប៉ុន្តែ​បន្ទាប់​ពិនិត្យ​លើ​កំហុស​របស់​លោក VFF បាន​សម្រេច​បាន​បន្ថែម​ដល់ ៦​ប្រកួត​។

លោក Hung បាន​បង្កកំហុស​ធំ​ៗ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ប្រកួត បន្ទាប់​ពី​បដិសេធ​មិន​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ចំនួន​២​លើក​ដល់​ក្រុម Nam Dinh បន្ទាប់​ពី​កីឡាករ​របស់​ក្រុម Sai Gon បាន​ប្រព្រឹត្ត​កំហុស​ដោយ​ដៃ​ប៉ះ​បាល់​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ជា​លទ្ធផល​ក្រុម Nam Dinh បាន​ចាញ់​ការ​ប្រកួត​ដោយ​លទ្ធផល ៣-០​។

ការ​ព្យូ​រ​ចំនួន ៦​ប្រកួត​សម្រាប់​លោក Hung គឺជា​ទណ្ឌកម្ម​ពី VFF ធ្ងន់​ជាងគេ​នៅ​រដូវ​កាល​នេះ​។​ដោយ​កន្លង​មក​អាជ្ញាកណ្តាល​លោក Vu Phuc Hoan ក៏​ត្រូវ​បាន​ព្យួរ​មិន​ឱ្យ​កាត់សេចក្តី​ចំនួន ៤​ប្រកួត​ផង​ដែរ បន្ទាប់​ពី​បង្កកំហុស​ជា​ច្រើន ដែល​ប៉ះពាល់​ដល់​ការ​ប្រកួត​រវាង​ក្រុម Nam Dinh និង​ក្រុម Hai Phong កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា​ផង​ដែរ​៕ (​ដកស្រង់​ចេញពី vnexpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ