​ចាំ​ទេ​! ឈិ​ន សុធា​រី ប្រកាន់​ជំហរ​ចង់​បាន​​ជីវិត​ឯក​រា​ជ្រ ទោះ​មេម៉ាយ​ជា​ច្រើន​ឆ្នាំ


រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ តារាចម្រៀង និង​តារា​សម្តែង នាង ឈិ​ត សុធា​រី នៅ​តែ​ប្រកាន់​ជំហរ​ចង់​រស់នៅ​មានជីវិត​ឯករាជ្យ មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​បុរស​ណា​ម្នាក់​ដែល​អាច​នាំទុក្ខ​ដល់​ខ្លួន បន្ទាប់​ពី​នាង​បាន​រស់នៅ​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ក៏​ដោយ​។

ឈិ​ន សុធា​រី បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​ស្ទើរ​ទាំងស្រុង បន្ទាប់​ពី​នាង​បាន​ជួប​រឿង​បែកបាក់​ជាមួយនឹង​តារា​សម្តែង​លោក សុវណ្ណ មក​រា បន្ទាប់​ពី​នាង​ទាំង​ពីរ​បាន​ចាប់ដៃ​គ្នា​សាង​ជីវិត​គ្រួសារ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ និង​បាន​ទទួល​ចំណងដៃ​កូនភ្លោះ​ប្រុស​ស្រី​គួ​ជាទី​ស្រឡាញ់​។

ចាប់តាំងពី​ចំណង​ស្នេហ៍​ត្រូវ​បាន​កាត់​ផ្តាច់ ឈិ​ន សុធា​រី បាន​បន្សាត់​ខ្លួន​រស់នៅ​ដោយ​ម្នាក់​ឯក ដោយ​មិន​ទាន់​លេចលឺ​មាន​ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ទៀត​ជាមួយនឹង​បុរស​ណា​ម្នាក់​ទៀត​នៅឡើយ​ទេ ខណៈ​ពេល​អតីត​ស្វាមី​លោក សុវណ្ណ មក​រា ក៏​មិន​ទាន់​ឃើញ​មាន​ដៃគូ​ថ្មី​នៅឡើយ​ដែរ​។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ភារកិច្ច​រួម​គ្នា ដើម្បី​បីបាច់​ថែរក្សា​កូនភ្លោះ​របស់​ពួក​គេ​ឲ្យ​បាន​ធំធាត់ ដែល​នោះ​អាច​ទំនងជា​គំនាប​មួយ​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ហាក់​មិន​ទាន់​ចង់រក​គូគាប់​ថ្មី​រៀងខ្លួន ក្នុង​ពេល​ដែល ឈិ​ន សុធា​រី ក៏​បាន​ប្រកាស​ជំហរ​ចង់បាន​ជីវិត​ឯក​រា​ជ្រ​ដូច​ពេល​សព្វ​ថ្ងៃនេះ​ផង​ដែរ​។

ឈិ​ន សុធា​រី បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ម្នាក់ឯង​គ្មាន​គូរ​ក៏​ល្អ​ម្យ៉ាង ជីវិត​សប្បាយ​ម្យ៉ាង​គ្មាន​សំពាធ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​ឯករាជ មិន​ចង់​ពាក់ព័ន្ធ​អ្នក​ណា​មក​នាំទុក្ខ​ដល់​ខ្លួន​ខ្ញុំ​នោះ​ឡើយ សុំ​ទោស​ណា​និស្ស័យ​បាន​ត្រឹម​ជា​មិត្ត​ទេ ព្រោះ​មិន​ចង់​មាន​បញ្ហា​ជាមួយនឹង​អ្នក​ណា​។

យ៉ាងណា​គេ​មិន​បានដឹង​ទេ​ថា ជំហរ​ពិត​ស្ថិត​នៅ​ពីក្រោយ​នៃ​ការ​បង្ហោះ​សារ​របស់ ឈិ​ន សុធា​រី នា​ពេល​នេះ​អាច​ចេញពី​រឿងរ៉ាវ​អ្វីមួយ​នោះ​ឡើយ ប៉ុន្តែ​តាម​សំ​ណេ​រ​ខាងលើ​នេះ នាង​អាច​នឹង​មាន​អ្នក​ចាប់អារម្មណ៍ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​អាច​ទទួលយក ដោយសារ​បញ្ហា​អ្វីមួយ​។

គួរ​បញ្ជាក់​ដែរ​ថា សុវណ្ណ មក​រា និង​ឈិ​ន សុធា​រី បាន​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់​ពី​ស្វែង​យល់ចិត្ត​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​។ ប៉ុន្តែ​ចំណង​ស្នេហ៍​របស់​ពួក​គេ​បាន​លេច​ចេញ​សញ្ញា​រង្គោះរង្គើ​ល​ជា​ហូរហែ​ដូច​ជា​ករណី ឈិ​ន សុធា​រី បាន​តាម​ទាន់​ស្វាមី និង​ស្រី​កំណាន់​នៅផ្ទះ​សំណាក់ ហើយ​ផ្ទុះ​រឿង​ប្រវាយប្រតប់​គ្នា​និង​បណ្ដាល​ឲ្យ​អ្នក​នាង​ជាំ​សាច់ និង​មាន​របួស​ស្ទើ​ពេញ​ខ្លួន​ផង​ដែរ​។

ការ​នៅ​គ្មាន​សុភមង្គល​នេះ​ហើយ បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​ផ្តិត​មេដៃ​លែងលះ​គ្នា​ជា​ផ្លូវការ បន្ទាប់​ពី​ទទួល​បាន​ចំណងដៃ​កូនភ្លោះ ក្រោយ​រៀប​ការ​រស់នៅ​ជាមួយ​គ្នា​អស់​ពេល​ប្រមាណ​ជា​៤​ឆ្នាំ​។ ចាប់តាំងពី​ពេល​នោះ​មក​ទាំង ឈិ​ន សុធា​រី និង​លោក សុវណ្ណ មក​រា បាន​រសាត់​ខ្លួន​ឆ្ងាយ​ពី​អាជីព​សិល្បៈ ដោយ​ពួក​គេ​មានការ​ងារ​ផ្សេង​ធ្វើ​រៀងខ្លួន ប៉ុន្តែ​អ្នក​ទាំង​ពីរ​ក៏​នៅ​តែ​ជួប​មុខ​គ្នា​ក្នុង​ពេល​ដែល​មានការ​រៀបចំ​ពិធី​ខួបកំណើត​ឲ្យ​កូន​របស់​ពួក​គេ​ម្តង​ៗ ខណៈ​ពេល​ដែល ឈិ​ន សុធា​រី ក៏​ហាក់​មិន​បាន​ហាមប្រាម​ក្នុង​ពេល​ដែល​អតីត​ស្វាមី​ចង់​យក​កូន​ទៅ​លេង​ម្តង​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ