វ័យ​កាន់តែ​ជ្រេ​មែនពិត ប៉ុន្តែ​ម៉េ​ង កែវ​ពេ​ជ្ជ​តា គ្រង​ឈុត​រំដួល​អប្សរា​ពិតជា​ស្រស់​ស្អាត​ខ្លាំង


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ចាស់វស្សា​ដែល​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​ដោយសារ​តែ​ទឹកដម​សំឡឹង​ផ្អែម​ពិ​រោះ​រណ្តំ​ចិត្ត អ្នក​នាង ម៉េ​ង​កែវ​ពេ​ជ្ជ​តា ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​សារ​ជា​ថ្មី​ម្តងទៀត ទៅ​លើ​ការ​គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​យ​ខ្មែរ​រំដួល​អប្សរា​ជា​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​សោភា​។

តារាចម្រៀង​ស្រី​ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ​បាន​គ្រង​ស្លៀក​ឈុត​ផ្ការំដួល​រុំ​ព័ទ្ធ​លើ​ខ្លួន​ជាមួយនឹង​ការ​តុបតែង​ម៉ូ​ដ​សក់​បួង​ឡើង​លើ​មើលទៅ​ស្អាត​ប្លែក ហើយ​តារាចម្រៀង​ស្រី​ដែល​កំពុង​តែ​រុំ​ព័ន្ធ​ដោយ​ពាក្យបណ្តឹង​នៅ​តុលាការក្រុង​ភ្នំពេញ​ក៏​ទទួល​បានការ​សរសើរ​ជា​ច្រើន​ពី​សំណាក់​មហាជន អ្នកគាំទ្រ ទៅ​លើ​រូប​សម្រស់​ស្រស់​សោភា​ទោះបីជា​អ្នក​នាង​មានកូន​ប្រុស​-​ស្រី​២​នាក់​ហើយ​ក៏​ដោយ ក៏​សម្រស់​នៅ​តែ​ស្អាត​ក្មេង​ជាង​វ័យ ។

យ៉ាងណាមិញ ជុំវិញ​រូបភាព​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា គ្រង​ឈុត​សម្លៀក​បំពាក់​ឈុត​រំដួល​អប្សរា​ខ្មែរ​មួយ​ឈុត​នេះ ដើម្បី​ថត​តំណាង​អោយ​ម្ទា​ស់​សម្អាងការ​មួយ​កន្លែង​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​បញ្ហា​គ្រួសារ​រួច​មក ពេល​នេះ អ្នក​នាង​កែវ​ពេ​ជ្ជ​តា ហាក់​ទទួល​បាន​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ តាម​រយៈ​ការ​លេចមុខ​សារ​ជា​ថ្មី តាម​រយៈ​ស្ថានីយទូរទស្សន៍​នានា​ក៏​ដូច​ជា ថត​សម្អាងការ​ផង​ដែរ ។ ជា​ពិសេស​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​ៗ​សម្រាប់​បំពេរ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ