ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ស្ថានភាព​កីឡា​គុន​ដាវ​ដែល​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ក្នុង​រយៈពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា កីឡា​គុន​ដាវ​បាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​យ៉ាងណា​ក្ដី ក៏​កីឡា​មួយ​នេះ នៅ​តែ​មិនសូវ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ ។ ដើម្បី​ដឹង​ច្បាស់ សាក​មក​ដឹង​ពី​ស្ថានភាព​ចុង​ក្រោយ​របស់​កីឡា​មួយ​នេះ​។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ក្នុង​រយៈពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា កីឡា​គុន​ដាវ​បាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​យ៉ាងណា​ក្ដី ក៏​កីឡា​មួយ​នេះ នៅ​តែ​មិនសូវ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ ។ ដើម្បី​ដឹង​ច្បាស់ សាក​មក​ដឹង​ពី​ស្ថានភាព​ចុង​ក្រោយ​របស់​កីឡា​មួយ​នេះ​។

យោង​តាម​ការ​បញ្ជាក់​របស់​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ចុង​ក្រោយ កីឡា​គុន​ដាវ​កាន់តែ​មានការ​យកចិត្តទុកដាក់ និង​មានការ​ផ្លាស់​ប្ដូរ​ជាង​មុន ។ ជាក់​ស្ដែង កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០២០ សហព័ន្ធ​កីឡា​គុន​ដាវ​​អន្ដរ​ជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ប្រតិបត្តិ ដឹកនាំ​ប្រជុំ​ដោយ​លោក អា​លី​ហ្សា អូ​ស្មា​ណូ​វ ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ អន្ដរជាតិ ថា សហព័ន្ធ​កីឡា​គុន​ដាវ​អន្តរជាតិ សម្រេច​លុប​ថ្លៃ​សមាជិកភាព​សម្រាប់​ឆ្នាំ​២០២០ ហើយ​សម្រាប់​សហព័ន្ធ​ដែល​បាន​បង់​រួច​នឹង​ធ្វើការ​ទូទាត់​សម្រាប់​ឆ្នាំ​២០២១ និង​លុប​ចោល ការ​ប្រកួត​ជា​ច្រើន​ទៀត​ផង ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡា​មួយ​នេះ ។

ការ​ប្រកាស​របស់​លោក គឺ​មាន​ន័យ​ថា កីឡា​គុន​ដាវ​កាន់តែ​មានការ​ឈាន​ឡើង ។ លោក​បន្ដ​ថា បច្ចុប្បន្ន ពិភពលោក​កំពុង​ប្រកួតប្រជែង​ជាមួយ​ជំងឺ រាតត្បាត​ជា​សាកល COVID-19 ក្នុង​នោះ​រួម​មាន​ខឿនសេដ្ឋកិច្ច​ជា​សាកល សុខភាព មនុស្សលោក និង​កម្លាំងចិត្ត​របស់​គ្រប់​គ្នា ។

យោង​តាម​ការ​ប្រកាស​នេះ គេ​កត់​សម្គាល់ថា ទន្ទឹម​ការ​ប្រកាស​បង្កើន​ការ​យកចិត្តទុកដាក់ កីឡា​ករ​-​កីឡាការិនី និង​សហព័ន្ធ​ជាតិ​ទាំងអស់ ក៏​ត្រូវ​បាន​បង្ខំចិត្ត​កាត់​បន្ថយ និង​បញ្ឈប់​គ្រប់ សកម្ម​ភាព​ស្ទើរ​ទាំងស្រុង​ផង​ដែរ ព្រោះតែ​បញ្ហា​កូ​វី​ដ​-១៩ បណ្ដាល​ឱ្យ​បាត់បង់​ការ​ឧបត្ថម្ភ​នានា​។

យ៉ាង​ណាមិញ កីឡាករ​គុន​ដាវ និង​ក្រុម​គ្រូបង្វឹក នៅ​តែ​សប្បាយ​ចិត្តនឹង​គោលការណ៍​នេះ ដោយ​ម្នាក់​ៗ បាន​ទាំង​យល់​ថា នោះ​គឺ​គោលការណ៍​សម្រាំង​យក​តែ​ធនធាន​ខ្លាំង​ដើម្បី​ឱ្យ​សហព័ន្ធ មាន​ការ​ឈាន​ឡើង ។ ក្នុង​ន័យ​សាមគ្គីភាព និង រួបរួម ជា​ពិសេស​ជួយ​ដល់​គ្រួសារ​កីឡា​គុន​ដាវ របស់​ពួក​យើង ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ សមាជិក​ប្រតិបត្តិ​ទាំងអស់ បាន​ធ្វើ​សេចក្ដី សម្រេច
ដោយ​ឥត​ព្រាង​ទុក ក្នុង​ការ​ជួយ​ដល់​ក្រុម​គ្រួសារ​កីឡា​មួយ​នេះ ។

យោង​តាម​សេចក្ដីសម្រេច​របស់​គណៈក​ម្មា​ធិ​ការ​ប្រតិបត្តិ​របស់​សហព័ន្ធ​អន្តរជាតិ​បាន​ប្រកាស​ថា នឹង​លុប​ថ្លៃ​សមាជិកភាព​សម្រាប់​ឆ្នាំ ២០២០ សម្រាប់​សហព័ន្ធ​ដែល​បាន​បង់​រួច នឹង​ធ្វើការ​ទូទាត់​សម្រាប់​ឆ្នាំ​២០២១ ។ ជាមួយ​នេះ សហព័ន្ធ​ក៏​សម្រេច​ផ្ដល់​ជូន ៤០០០ ហ្វ្រ​ង់​ស្វី​ស ជា​ពិសេស​ដល់​គ្រប់​សហព័ន្ធ​កីឡា​គុន​ដាវ​ជាតិ ដែល​ជា​សមាជិក​ផង​ដែរ ខណៈ​ដែល​សហព័ន្ធ​ទ្វីប​នីមួយ​ៗ​សម្រេច​ផ្ដល់​ថវិកា​ចំនួន​១០០០​អឺ​រ៉ូ ដល់​អាជ្ញាកណ្ដាល​ដែល​បាន​ចាត់តាំង ដោយ សហព័ន្ធ​​អន្តរជាតិ ។ ក្នុង​រដូវ​កាល​២០២០-២០២១ លុប​ចោល​ថ្លៃ​រៀបចំ​ការ​ប្រកួត​ទាំង​អស់​​សម្រាប់​រដូវ​កាល​២០២០-២០២១ ដោយ​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ ២០២១ ។ ថវិកា​ដែល​បាន​ផ្ដល់​ជូន​កីឡាករ ឬ​កីឡាការិនី ម្នាក់ ចូលរួម​ការ​ប្រកួត​យុវជន​ពិភពលោក​ឆ្នាំ ២០២០ ត្រូវ​បាន​បង្វែរ​ទៅ​លើ​ការ​ចំណាយ សម្រាប់​ការ​ចូលរួម​ការ​ប្រកួត​ថ្នាក់​ទ្វីប​ក្នុង​ឆ្នាំ ២០២១ ។

លោក សុខ អាង បាន​ឲ្យ​ដឹង​ទៀត​ថា​គណៈកម្មការ​ប្រតិបត្តិ​ក៏​សម្រេចចិត្ត​បន្ទាប់​ពី​មានការ​ផ្ដល់​យោបល់​ពី​គណៈកម្មការ​វេជ្ជ​សាស្ត្រ ក្រុមប្រឹក្សា​កីឡា​គុន​ដាវ​វ័យចាស់ និង​គណៈកម្មការ​អត្ត​ព​លិ​ក រួម​មាន ការ​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក ឆ្នាំ​២០២០​ត្រូវ​បាន​លុប​ចោល ហើយ​​សហព័ន្ធ កីឡា​គុន​ដាវ​អា​មេ​រិ​ក​សម្រេច​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ​យុវជន​ឆ្នាំ ២០២២ ក្នុង​ខែមេសា ការ​ប្រកួត​ជ្រើសរើស ជើងឯក​កីឡា​គុន​ដាវ​វ័យចាស់​ពិភពលោក​ឆ្នាំ​២០២០ ត្រូវ​បាន​លុប​ចោល សហព័ន្ធ​កីឡា គុន​ដាវ​ក្រូ​អាត សម្រេច​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការ​ប្រកួត​ជ្រើសរើស​កីឡា​គុន​ដាវ​វ័យចាស់​ពិភពលោក​ឆ្នាំ​២០២២​។

លោក​បាន​បន្ថែម​ទៀត​ថា ដោយសារ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​លើក​ទៅ​ឆ្នាំ​២០២១ ដូច្នេះ​ការ​សម្រេច​ផ្ដល់​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ ការ​ប្រកួត​ជ្រើស​ជើងឯក​កីឡា​គុន​ដាវ ពិភពលោក​ឆ្នាំ​២០២១ នៅ​ប្រទេស អេ​ហ្ស៊ី​បត្រូវ​បាន​លើក​ទៅ​ឆ្នាំ​២០២២ វិញ ។ សម្រាប់ សិទ្ធិ​ចូល​អូ​ឡាំ​ពិ​ក ប្រសិនជា​ម្ចាស់ផ្ទះ​ក្នុង ឆ្នាំ​២០២០ យល់ព្រម យើង​នឹង​រៀបចំ​វា ម្ដងទៀត​នៅ​ប្រទេស​ទាំងនោះ ទាំង​កាល​បរិច្ឆេទ និង​ទីកន្លែង​ប្រកួត ។ សម្រាប់​ការ​ប្រកួត ដណ្ដើម​សិទ្ធិ​ថ្នាក់​ទ្វីប នឹង​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​ទី ១៥ ដល់ ៣០ ខែ មេ​សា ឆ្នាំ ២០២១ វិញ ។

ការ​ប្រឡង​អាជ្ញាកណ្ដាល ក្នុង​ឆ្នាំ​២០២០ ត្រូវ បាន​លើក​ទៅ​ឆ្នាំ​២០២១ ក្នុង​ចន្លោះ​ខែកញ្ញា ដល់ ខែតុលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ