រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​វត្ត​សុវណ្ណ​ធម្មរាជ


រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅបាន​បើក​វេទិការ​សា​ធារ​ណៈ ដើម្បី​ឈាន​ទៅ​រក​ដំ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ​៥៧.២៥៦​ម៉ែត្រ ដែល​ស្ថិត​នៅភូមិ​ព្រៃ​ពង្រ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ទំនាស់​រុាំរ៉ៃជា​យូរ​មក​ហើយ រវាង​គ​ណៈ​ក​ម្មា​ការ​វត្ត​សុវណ្ណធម្ម​​រាជ និង​លោក​ឆេ​ង សុវណ្ណ​រិ​ទ្ធី ។

​​វេទិការ​សា​ធារ​ណៈ ដើម្បី​ឈាន​ទៅ​រក​ដំ​ដោះស្រាយ​ទំនាស់​ដីធ្លី​​ខាងលើ​នេះ​បាន​​ធ្វើ​​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ ២០២០ នៅ​សាលាសង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ក្រោម​អធិបតីភាព លោក​ម៉ៅ បូ​រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក​សុខ សម្បត្តិ អភិបាល​នៃ​គ​ណះ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ ភាគី​ខាង​ទំនាស់​ទាំង​ពីរ និង​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​យ៉ាងច្រើន​កុះករ ។​វេទិការ​នេះដែរ​​ក៏​បាន​ណែនាំ​អោយ​ភាគី​ទាំង​ពីរ​យក​យក​ឯកសារ​ពាក់​ព័​ន្ធ​មក​បង្ហាញ​ជូន គ​ណៈ​ក​ម្មា​ការ ដើម្បី ធ្វើការ​ដោះស្រាយ ព្រមទាំង​យក​សាក្សី ដែល​បាន​ទិញ-លក់​ដី​នោះ ផ្ទាល់​មក​អំណះអំណាង​ផង​ដែរ ។

តាមប្រភពពី​​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បានអោយ​ដឹង​ថា ការ​បើក​វេ​ទិ​ការ​សា​ធារ​ណៈ​នេះ ធ្វើ​ឡើង​តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លេខ ៣៨៩/២០ លស​អ ចុះ​ថ្ងៃ​ទី​​២ ខែកក្កដា ឆ្នាំ​២០២០ ​ដើម្បី​អោយ​ភាគី​នីមួយ​ៗ​បង្ហាញ​ឯកសារ ដែល​មាន​តាម​ផ្លូវ​ច្បាប់ សម្រាប់​ឈាន​ទៅ​រក​ដំ​ដោះស្រាយ​ដ៍​ប្រសើរ​។

តាម​ប្រភពពី​លោក​ស៊ិ​ន សុខុម ប្រធាន​គ​ណៈ​ក​ម្មា​ការ​វត្ត​សុវណ្ណ​ធម្មរាជ បានអោយ​ដឹង​ថា ដី​ទំនាស់ខាងលើ​​នោះ​ជា​ដី​វត្ត​ដែល​គ​ណៈ​ក​ម្មា​ការ​បាន​ទិញ​ពី​អ្នកស្រុក​ចំនួន​៥​ម្ចាស់ ដោយ​ពុំ​មាន​ឯក​ដឹង​ឬ​ពី​អាជ្ញាធរ​នោះ​ទេ ។ ​ចំណែក​លោក​ឆេ​ង សុវណ្ណ​រិ​ទ្ធី បានអោយ​ដឹង​ថា ដី​នោះ ជា​ដី​របស់​គាត់​ដែល​គាត់​បាន​ទិញ ដោយ​ស្របច្បាប់​ពី​ឈ្មោះ រស់ សា​រិ​ន តាំងពី​ឆ្នាំ ២០១៦ ដោយ​មាន​អាជ្ញាធរ សង្កាត់ ខណ្ឌ ដឹង​ឮ ។​ បន្ទាប់​ពី​ទិញ គាត់​ក៍បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ធ្វើការ​ឈូស​ឆាយ​ព្រៃ និង​សំអាត​ដី​ពុះ​ដោយ​ពុំ​ឡូ​តិ៍​លក់​ ស្រាប់តែ​
គ​ណៈកម្ម​វត្ត ប្តឹង​ទាស់​អះអាង​ថា ជា​ដី​របស់​វត្ត​ទៅ​វិញ ។ នៅ​ព្រឹក​នោះ គេ​ឃើញ​ភាគី ទំនាស់​ទាំង​នេះ ក៍បាន​យក​ឯកសារ​របស់​ខ្លួន​មក​បង្ហាញ​នៅ​មុខ​គ​ណៈកម្ម​ការ​វេទិកា ។

តាម​ប្រភពពី​​គ​ណៈក​ម្មការ​បានអោយ ដឹង​ថា នៅ​ក្នុង​ការ​បង្ហាញ​ឯកសារ ភាគី ខាង​គ​ណះ​កម្ម​ការ​វត្ត​ពុំ​មាន​ឯកសារ ត្រឹមត្រូវ​តាម​ផ្លូវ ច្បាប់​នោះ​ឡើយ ។​ដោយឡែក ចំពោះ​ភាគី លោក ឆេ​ង សុវណ្ណ​រិ​ទ្ធី ដែល​បាន​កាន់កាប់​ដី​ទំនាស់​នោះ មាន​ឯកសា ផ្ទេរសិទ្ធិ ត្រឹមត្រូវ ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភពពី​​លោក​សុខ សម្បត្តិ អភិបាល​ខណ្ឌព្រែក​ព្នៅ បានអោយ​ដឹង​ថា ការ​បើក​វេទិការ​សា​ធារ​ណៈ នៅ​ពេល​នេះ ដើម្បី​ឈាន​ទៅ​រក​ដំ​​ណោះ​ស្រាយ​មួយ​ ជាក់ស្តែង​​ព្រោះ​នៅ​មាន​ទំនាស់​គ្នា ពាក់ព័ន្ធ​ដី​វត្ត​ បើសិន​នៅ​ភាគី​ណាមួយ ដឹងខ្លួន​ពុំ​មាន​ឯកសារ​ត្រឹម​គួរ​ធ្វើការ​សម្របសម្រួល​ដកខ្លួន ។ ទោះបី​យ៉ាងណា លោក​អភិបាល ក៍បាន​ស្នើរ​អោយ ប្រជាពលរដ្ឋ ព្រះសង្ឃ រង់ចាំ​អនុវត្ត​តាម​ការ​សម្រេច សេចក្តី​ពី​ស្ថាបន​តុលាការ​សិន ។

លោក​សុខ ស​ម្បិ​ត្តិ ក៍បាន​អោយ​ដឹង​ថា បន្ទាប់​ពី​ចប់​វេទិកា គ​ណៈក​ម្មា​ការ នឹង​ធ្វើ​របាយការណ៍​មួយ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​មាន​វិធាន​ការ ៕ (កែសម្រួលដោយ ៖ ធីតា​)​

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ