ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! បុរស​​ម្នាក់​​សល់​តែ​ស្បែក​​ដណ្តប់​ឆ្អឹង​​បាត់បង់ជីវិតលើ​ចិញ្ចើម​​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជាជនអនា​ថាម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ​ត្រូវបានគេប្រទះឃើញ​​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បង្កការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះមកដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែ​រថយន្តសង្គ្រោះ​មិន​ទាន់មកដល់ផង ស្រាប់​​តែ​បុរសខាងលើបាន​ដាច់ខ្យល់បាត់បង់ជីវិតទៅហើយ​ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី២៧ ​ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ជាជនអនា​ថាម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ​ត្រូវបានគេប្រទះឃើញ​​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បង្កការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះមកដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែ​រថយន្តសង្គ្រោះ​មិន​ទាន់មកដល់ផង ស្រាប់​​តែ​បុរសខាងលើបាន​ដាច់ខ្យល់បាត់បង់ជីវិតទៅហើយ​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី២៧ ​ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្បែរ​​ចំណត​​រថយន្តក្រុង គល់​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

បុរស​ដែលបាត់បង់ជីវិត​ខាងលើនោះ​ពុំ​ត្រូវ​ស្គាល់​អត្ត​សញ្ញាណ​ឡើយ គ្រាន់​តែដឹងថា ជា​​ជន​​អនា​ថា មាន​អាយុប្រមាណ​ជាង​៤០​ឆ្នាំ ​គ្មាន​​ទីជំរក ដើរ​ដេក​​តាម​​ចិញ្ចើម​ផ្លូវ ។

តាមប្រភពពី​​អ្នក​លក់ដូរ​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុនពេលកើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃកើតហេតុ ពេល​ដែល​គាត់​មក​លក់ដូរ​ក៍បាន​ប្រទះ​ឃើញ​បុរស​រូប​នោះ​ក្នុងសភាព​មានជំងឺសល់តែស្បែកដណ្តប់ឆ្អឹង​មក​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ ​លុះ​នៅ​វេលា​ម៉ោង​ប្រមា​ណ​៩​ព្រឹកថ្ងៃ​ដដែល​ ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ក៍ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល ហើយ​​បាន​ទាក់ទង​រថយន្ត​សង្គ្រោះ​​ប្រុង​បញ្ជូន​ទៅ​សង្គ្រោះ ។

តាម​ប្រភពដដែលបាន​បន្ត​ថា ​នៅ​ព្រឹក​នោះដែរ​ គេ​ឃើញ​រថយន្ត​សង្គ្រោះរបស់គ្លីនិក​ឯកជន​មួយ​គ្រឿង​បាន​​មកដល់​ដែរ ​តែ​ពុំ​ហ៊ាន​ដឹក​នោះ​ទេ ​ព្រោះ​បារម្ភ​ពេល​ដឹក​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុះ​មៈ ត្រូវ​គេ​ឃាត់​រថយន្ត​ទុក​សួរ​រក​បងប្អូន ។ ​ក្រោយមក ទើ​ប​​ខាង​មន្ត្រី​សង្គមកិច្ច​ខណ្ឌ​សែន​សុខ​ក៍បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រដ្ឋឱ្យ​មកដឹក លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក បុរស​រូប​នោះ​ក៏​បាន​ដាច់ខ្យល់​​បាត់បង់ជីវិត​​ទៅ​ហើយ ។

តាម​ប្រជាពលរដ្ឋនៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រយះ​ពេល​ប្រមាណ​៤​ថ្ងៃ​មក​ហើយ គេ​ឃើញ​បុរស​​រងគ្រោះ​ខាងលើនោះ​ធ្វើ​ដំណើរ​ចុះឡើង​ៗ​នៅ​តាម​ដងផ្លូវ ទាំង​ខ្លួន ប្រាណ​មានសភាព​ស្គម​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ហើយ​ដើរ​ដេក​​តាម​ចំណតរថយន្ត​ក្រុង ទំនងជា​បុរស​អនា​ថា​រូប​នោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ហើយ​ក្រោក​លែងខ្លួន​ក៏​ដេក​ស្តូកស្តឹង​សល់​តែ​​ដង្ហើម​​ចុង​ក្រោយ ​និង​​បាត់បង់​ជី​វីត​តែ​ម្តង​។

បច្ចុប្បន្ន​ សពបុរសខាងលើ​​ត្រូវ​បាន​នគរ​របាល​ប៉ុស្តិ៍​ទឹកថ្លា​ប​ញ្ចូ​ន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​បូជា​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ