ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ខ្មែរ​មួយ​រូប​ចែករំលែក​បទ​ពិសោធន៍​ពិត​ៗ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​វិល​ពី​ម៉ា​ឡេ​ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​ខ្មែរ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​។ និស្សិត​រូប​នោះ បាន​ដាក់​ឈ្មោះ​កាត់​ថា R.S បាន​សរសេរ​សំ​ណេ​រ​ជា​ច្រើន​ប្រយោគ ក្នុង​ប្លុក​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ និស្សិត​ខ្មែរ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ​។ និស្សិត​រូប​នោះ បាន​ដាក់​ឈ្មោះ​កាត់​ថា R.S បាន​សរសេរ​សំ​ណេ​រ​ជា​ច្រើន​ប្រយោគ ក្នុង​ប្លុក​របស់​ខ្លួន រៀបរាប់​អំពី​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ចូល​មក​កម្ពុជា រហូត​ដំណាក់កាល​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ។

លោក​បាន​និយាយ​ថា «​នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី មិត្ត​ភ័​ក្ត​ដែល​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ និង​ក្រុម​គ្រូ​សារ​ដែល​នៅ​ប្រទេស​កម្ពុជា សុទ្ធតែ​មាន​ក្តី​បារ​ម្ម​ណ៍​ចំពោះ​ខ្ញុំ​ទាំងអស់ ជា​ពិសេស​ពួក​គេ បាន​ចាប់អារម្មណ៍ និង​បារ​ម្ម​ណ៍​ខ្លាំង​នៅ​ពេល​ដែល​ធ្វើ​ដំណើរ រហូត​ដល់​ដំណាក់​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​»​។

ការ​សរសេរ​របស់​និស្សិត​ម្នាក់​នេះ បាន​ភ្ជាប់​មក​ជាមួយ​រូបភាព​ជា​ច្រើន តាំងពី​ពេល​គាត់​ចេញដំណើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី រហូត​ដល់​កន្លែង​គេ​ដាក់​គាត់​ឱ្យ​នៅ​ដាច់​ដោយឡែក (​ច​ត្តា​ឡី​ស័ក​) ហើយ​ការ​សរសេរ​រៀបរាប់​ទាំងនេះ គឺ​ដើម្បី​ជា​ព័ត៌មាន​សម្រាប់​និស្សិត​ដទៃ​ទៀត​ដែល​កំពុង​រៀន​នៅ​ក្រៅប្រទេស និង មាន​បំណង​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ ១៩ ។

លោក R.S បាន​បន្ត​ថា «​ខ្ញុំ​បាន​ធ្វើការ​ហោះហើរ​ពី ស៊ា​រា​វ៉ា​ក់ (in Sarawak) ចូល​ទៅ Kuala Lumpur នៅ​ម៉ោង 7AM ដល់​ម៉ោង 9AM នៅ​ថ្ងៃ​ទី ១៦ ខែ កក្ក​ថា ឆ្នាំ ២០២០ ។ នៅ​ព្រ​លាន​យន្តហោះ កួច​ឆី​ង (Kuching Airport) មិន​មាន​ភាព​អ៊ូ​អ៊​រ​នោះ​ទេ​នៅ​វេលា​នោះ ប៉ុន្តែ​នៅ​ជើង​យន្តហោះ​ដែល​ខ្ញុំ​ជិះ​ត្រឡប់​មក មាន​មនុស្ស​ច្រើន​។ ខ្ញុំ​ត្រូវ​តម្រូវ​ឱ្យ​បំពេញ ក្នុង​ក្រដាស់​បញ្ជាក់​សុខភាព​ប៉ុណ្ណោះ មិន​មានការ​ពិនិត្យ អ្វីមួយ​នោះ​ទេ នៅ​ពេល​ដែល​ចាក​ចេញពី​ព្រ​លាន​យន្តហោះ កួច​ឆី​ង​នោះ​»​។

ការ​ចូល​មក​ដល់ ព្រ​លាន​យន្តហោះ Kuala Lumpur International Airport៖ មក​ដល់​ព្រ​លាន​យន្តហោះ កូ​ឡា​ឡុំ​ពួរ (Kuala Lumpur International Airport) ឬ​KLIA2 មនុស្ស​គ្រប់​គ្នា​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ទាំងអស់ ហើយ​ត្រូវ​ចាំបាច់​ថា​ថែរក្សា​ដៃ​ឱ្យ​មាន​អនាម័យ​ជា​និច្ច​។ សូម​ណែនាំ​ឱ្យ​មានការ​ទុកដាក់​ម៉ាស់​តាម​ខ្លួន​ជា​និច្ច ច្រើន​តាម​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន​។ នៅ​ព្រ​លាន​យន្តហោះ KLIA2 មិន​មាន​អាហារ​ញុំ​ា​ទេ ដោយសារ​ភោជនីយដ្ឋាន​នានា និង​ហាង​ត្រូវ​បាន​បិទ ដូចនេះ និ​សិ​ត្ស​ខ្មែរ​រូប​នេះ​បាន ណែនាំ​ឱ្យ​ត្រៀម​អាហារ ពេល​ទៅ​ដល់​ព្រ​លាន​នេះ​។ ស្រោមដៃ​គឺជា​ការ​ការពារ​ដ៏​ល្អ​មួយ នៅ​ពេល​ដែល​យើង​ចៃដន្យ យកដៃ​ទៅ​ប៉ះ​មុខ ឬ​ប៉ះ​របស់របរ របស់​យើង​។ គាត់​បាន​ត្រៀម​ស្រោមដៃ​ខ្លះ​ៗ ពីព្រោះ​គាត់​ត្រូវការ​ប៉ះ​ទូរស័ព្ទ ឬ​កាបូប​របស់​គាត់ ហើយ​គាត់​ឧស្សាហ៍​ផ្លាស់​ប្តូរ​ផង​ដែរ​។

អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ Air Asia ទំងន់​នៃ​ការ​ផ្ទុក​អីវ៉ាន់​ត្រូវ​បាន​ផ្លាស់​ប្តូរ​។ មុន​ពេល​មាន​ជំងឺ​រាតត្បាត ជើងហោះហើរ​នេះ បាន​ផ្តល់​ឱ្យ​ផ្ទុក​ឥ​វ៉ា​ន់​ទំងន់​បាន ៤០ គីឡូក្រាម សម្រាប់​វ៉ា​លីឥ​វ៉ា​ន់ និង​ទំងន់​កា​តាប​ស្ពាយ​បាន​៧​គីឡូក្រាម ហើយ​កា​តាប​កុំព្យូទ័រ​គិត​ផ្សេង​បាន​យូរ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ប៉ុន្តែ​អី​ឡូ​វ សម្រាប់​វ៉ា​លី​ឥ​វ៉ា​ន់​សម្រាប់​ផ្ញើ​គឺ​នៅ​អាច​ដាក់​បាន ៤០ គីឡូក្រាម​ដដែល តែ​កា​តាប​ស្ពាយ និង​កា​តាប​កុំព្យូទ័រ ទាំង​ពីរ​ត្រូវ​មាន​ទំងន់​ត្រឹមតែ ៧​គីឡូក្រាម​តែ​ប៉ុណ្ណោះ​។ ហើយ​ប្រសិនបើ​អ្នក​ចង់​ថែម​គីឡូ ឬ​លើស ដូចនេះ​គេ​គិតលុយ​បន្ថែម ដោយ ១ គីឡូក្រាម ស្មើនឹង ៥០ រីង​ហ្គី​ត (50RM ប្រមា​ន​ជាង 11 ដុល្លារ​អា​មេ​រិ​ក​) ដូចនេះ​ត្រូវ​ប្រាកដ​ថា យើង​ដាក់​មិន​លើ​ទំងន់​»​។

នៅ​ពេល​លោក​បាន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ព្រ​លាន KLIA2 ហើយ​មិន​មាន​មនុស្ស​ច្រើន​ទេ នៅ​ព្រ​លាន​នេះ ក៏​ព្រោះថា​ប្រជាជន​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ដំណើរ តែ​មាន​ករណី​លើក​ខ្លះ​ៗ ទើប​អាច​ធ្វើ​ដំណើរ​បាន​។ បន្ទាប់​មក​លោក​បាន​បើក​ម៉ាស់​ដើម្បី សំគាល់​អត្តសញ្ញាណ ហើយ​ស្កេ​ន​ក្រយៅ​ដៃ និង​ចុង​ក្រោយ​ស្កេ​ន​វ៉ា​លី​ឥ​វ៉ា​ន់ ហើយ​អាច​ដើរទៅ​រក​យន្តហោះ​ដែល​យើង​ត្រូវ​ជិះ​បាន​ហើយ​។ មុន​ពេល​គាត់​បាន​ធ្វើការ​ហោះហើរ មក​ប្រទេស​កម្ពុជា គាត់​តម្រូវ​ឱ្យ​បំពេញ ទម្រង់​បែបបទ​ពីរប៉​ណ្ណោះ គឺ​បែបបទ​អន្តោប្រវេសន៍ និង​បែបបទ​សេចក្តី​ប្រកាស​សុខភាព បំពេញបែបបទ​រួច​ហើយ កុំ​ភ្លេច​ទុក​ប៊ិ​ច​ក្នុង​ហោប៉ៅ​វិញ​ផង​។

ការ​ចូល​មក​ដល់​ព្រ​លាន​យន្តហោះ ប្រទេស​កម្ពុជា​៖ ខ្ញុំ​បាន​មក​ដល់​ព្រ​លាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ ខ្ញុំ​បាន​ដើរ​សំដៅ​ទៅ​ទ្វារ អ្នកដំណើរ​អន្តោប្រវេសន៍ ហើយ​ជនបរទេស និង​ជនជាតិ​ខ្មែរ ត្រូវ​បាន​បំបែក​គ្នា​។ ជនបរទេស​ត្រូវ​ដើរទៅ​ផ្លូវ​មួយទៀត ដើម្បី​ទទួល​បាន​ទិដ្ឋាការ នៅ​ពេល​មក​ដល់ និង​ការ​ទិញ​ធានា​រ៉ាប់រង​សុខភាព (​សម្រាប់​កូ​វី​ដ​១៩) ហើយ​ទើប​អាច​បន្តដំណើរ ទៅ​ដល់​ការ​ត្រួតពិនិត្យ​អន្តោប្រវេសន៍​។ ចំណែក ប្រជាជន​កម្ពុជា​វិញ គឺ​គ្រាន់តែ​ធ្វើ​ដំណើរ​ត្រង់​ពី​យន្តហោះ ទៅ​កន្លែង​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ប៉ុណ្ណោះ​។ សូម​ប្រាកដ​ថា អ្នក​បាន​រក្សា​ប័ណ្ណ​ធ្វើ​ដំណើរ (boarding pass) របស់​អ្នក សម្រាប់​ការ​ធ្វើ​ដំណើរ​លើក​ក្រោយ​។

នៅ​កន្លែង​ត្រួតពិនិត្យ​អន្តោប្រវេសន៍ គេ​បាន​ពិនិត្យ នូវ​បទដ្ឋាន​អន្តោប្រវេសន៍ បែបបទ​នៃ​ការ​ត្រួតពិនិត្យ​សុខភាព សំបុត្រ​ធ្វើ​ដំណើរ លិខិតឆ្លងដែន និង​ទិដ្ឋាការ​។ ប៉ុន្តែ​សមត្ថកិច្ច​ខាង​អន្តោប្រវេសន៍​បាន​ដក​ទុក ឬ​រក្សា​ទុក​នូវ​លិខិត​ឆ្លង​ដែល​របស់ខ្ញុំ រហូត​ទាល់តែ​ការ​ពិនិត្យ​សុខភាព​ចប់​ទើប​គេ​ឱ្យ​ផ្តល់​ឱ្យ​យើង​វិញ រួចរាល់​អស់ហើយ ទើប​យើង​អាច​ទៅ​យក​អី​ឥ​វ៉ា​ន់​របស់​យើង​បាន​។ បន្ទាប់​ពី​បាន​ឆ្លងកាត់ នៅ​ការ​ត្រួតពិនិត្យ​អន្តោប្រវេសន៍​ហើយ អ្នកដំណើរ​ទាំងអស់ រួម​ទាំង​ជនជាតិ​ខ្មែរ​ផង​ដែរ ត្រូវ​បន្ត​ធ្វើ​ដំណើរ​ទៅ​បន្ទប់​ពិនិត្យ​សុខភាព​រក​ជំងឺ​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា គេ​មិន​អនុញ្ញាត​ឱ្យ​ថតរូប​ទេ តែ​នេះ ខ្ញុំ​ថត​ពី​ក្រៅ​ទេ​។ ខ្ញុំ​ត្រូវ​បាន​តម្រូវ​ឱ្យ​បង្ហាញ​នូវ កៅអី​ដែល​ខ្ញុំ​បាន​អង្គុយ​នៅ​ក្នុង​យន្តហោះ (Seat#) វា​ពិតជា​សំខាន់​ដែល​យើង​ត្រូវ​តែ​រក្សា​ទុក​នូវ​សំបុត្រ​ជើង​ហោះ​។ បន្ទប់​មក​គេ​ឱ្យ​ខ្ញុំ​អង្គុយ​នៅ​កៅអី​ក្នុង​បន្ទប់​នោះ រួច​គេ​បោះ​ពុ​ម្ភ គ្រប់​ព័ត៌មាន​ដែល​ខ្ញុំ​មាន គួរ​បញ្ជាក់​ផង​ដែរ​ថា បុគ្គលិក​និង​គ្រូពេទ្យ គឺ​អាច​និយាយ​ភាសា​អង់គ្លេស និង​ភាសា​ចិន​បាន​យ៉ាង​ល្អ​។ បន្ទាប់​មក​ខ្ញុំ​ត្រូវ​បាន​គេ​ពិនិត្យ​ទៅ​លើ​ច្រមុះ និង​បំពង់ក ហើយ​ពួក​គាត់​ក៏​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ដើរ​ចេញ​ក្រៅពី​បន្ទប់​ពិនិត្យ​នោះ​។

បន្ទាប់​ពី​ការ​ពិនិត្យ​រួចរាល់​ហើយ គឺ​មាន​រថយន្ត​កំពុង​រង់ចាំ​យើង​ស្រាប់​នៅ​ខាងក្រៅ ដែល​រថយន្ត​ទាំងនោះ​នឹង​ចេញដំណើរ​ទៅ​ទិស​ផ្សេង​គ្នា​។ ទិស​មួយ​សម្រាប់​ជនជាតិ​បរទេស ដែល​សំដៅ​ទៅ​សណ្ឋាគារ ដែល​ពួក​គេ​តម្រូវ​ឱ្យ​កក់​នៅ​ពេល​ពិនិត្យ​សុខភាព និង​ទិស​មួយទៀត​សម្រាប់​ជនជាតិ​ខ្មែរ​ដែល​សំដៅ​ទៅ កន្លែង​ច​ត្តា​ឡី​ស័ក (​រដ្ឋ​រៀបចំ​និង​មិនបាច់​បង់ប្រាក់​) ។ នៅ​ចំណុច​នេះ ប្រហែលជា​គាត់​មិនសូវ​ប្រាកដ​ដែរ ព្រោះថា​តើ​គេ​អនុញ្ញាត​ឱ្យ​ជនជាតិ​កម្ពុជា ស្នាក់​នៅ​សណ្ឋាគារ​ឬ​អត់ ព្រោះ​គាត់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​សំរាក​នៅ​សណ្ឋាគារ​ដែរ តែ​គេ​មិន​អនុញ្ញាត​អោយ​ទេ​។

នៅ​ក្នុង​ឡាន​គេ​ដាក់​អ្នកដំណើរ​ត្រឹមតែ ២០ ទៅ ២៥ នាក់​ប៉ុណ្ណោះ ហើយ​តៃកុង​ឡាន​ខ្លះ ក៏​មាន​លក់​ស៊ី​មកា​ត និង​កា​តប​ញ្ជូ​ល​លុយ​ដែរ (Metfone)​។ នៅ​លើ​ឡាន​អ្នកដំណើរ​ទាំងអស់​មិន​ត្រូវ​បាន អនុញ្ញាត​ឱ្យ​ចុះ​ចេញពី​រថយន្ត​ទេ ហើយ​រថយន្ត​ក៏​មិន​បាន​ឈប់​នៅ​ត្រង់​កន្លែង​ណាមួយ​ដែរ​។ នរ​គ​បាល​ក៏​បាន​អមដំណើរ​ដែរ ដោយ​មាន​ខ្លះ​ជា​រថយន្ត និង​ម៉ូតូ គឺ​ដើម្បី​ប្រាកដ​ថា មិន​មាន​នរណា​ម្នាក់​លួច​រត់​។

ការ​មក​ដល់​ជុំរំ ឬ​កន្លែង​ច​ត្តា​ឡី​ស័ក ៖ នៅ​ពេល​ខ្ញុំ​មក​ដល់​កន្លែង​ច​ត្តា​ឡី​ស័ក ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ ដាក់​ទុក​អី​ឥ​វ៉ា​ន់​ដែល​មាន​សិន ហើយ​គេ​ឱ្យ​យើង​បំពេញបែបបទ ដែល​មាន​ពីរ​ប្រភេទ​សម្រាប់​កន្លែង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​។ ប្រភេទ​ទី​មួយ ទៅ​សណ្ឋាគារ ប៉ុន្តែ​ត្រូវ​បង់ថ្លៃ​សណ្ឋាគារ​ខ្លួនឯង ប្រភេទ​ទី​ពីរ នៅ ច​ត្តា​ឡី​ស័ក តែ​មិន​បងថ្លៃ​អ្វី​នោះ​ទេ​។ ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​មាន​ជំរើស​ទេ ដោយសារ​ខាង​ក្រសួងសុខាភិបាល​បាន​បដិសេធ សំណើរ​របស់ខ្ញុំ​តាំងពី​មុន​មក​ហើយ ដូចនេះ​ខ្ញុំ​មាន​តែ​នៅ​ក្នុង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ២​ទៅ​៣​ថ្ងៃ ដើម្បី​រង់ចាំ​លទ្ធផល​ការ​ពិនិត្យ​ចេញ​មក​។

ដូចនេះ​វា​ពិតជា​សំខាន់ ក្នុង​ការ​ដឹង នូវ​ការ​ជិះ​យន្តហោះ​ដែល​មាន​ប្រភេទ​ខុស​គ្នា ហើយ​ត្រូវ​បាន​ជ្រើសរើស​យក​ទៅ​ដាក់​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក ក៏​ខុស​គ្នា​ដែរ ដែល​ការ​ជ្រើសរើស​នេះ​ត្រួ​វ​បាន​ធ្វើ​ឡើង​ដោយ ក្រសួងសុខាភិបាល​។បន្ទាប់​ពី​ខ្ញុំ​បាន​បំពេញបែបបទ​រួច​ហើយ ខ្ញុំ​ត្រូវ​បាន​គេ​ណែ នាំ​ឱ្យធ្វើ​ការ​ជ្រើសរើស​ជា​ក្រុម​មួយ ដែល​ក្រុម​នីមួយ​ៗ តម្រូវ​ឱ្យ​មាន​មនុស្ស ៨​នាក់ ដើម្បី​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា នៅ​ពេល​ជ្រើសរើស​ក្រុម​រួច​ហើយ ដូចនេះ​ត្រូវ​ទៅ​រក​បន្ទប់​មួយ ដើម្បី​សំរាក ហើយ​អ្នក​មិន​មាន​ក្រុម ក៏​ត្រូវ​ទៅ​រើស​យក​បន្ទប់​មួយ​ដែរ តែ​ត្រូវ​រង់ចាំ​ថា​នឹង​មាន​អ្នក​មក​នៅ​ក្នុង​បន្ទប់​ជាមួយ​។

វា​ពិតជា​សំខាន់​នៅ​ពេល​យើង​បង្កើត​ទំនាក់ទំនង​មួយ យ៉ាង​លឿន​ជាមួយ​អ្នក​ដទៃ​ដែល​កំពុង​ដើរ​ផ្លូវ​ជាមួយ​យើង ព្រោះថា​ក្នុងអំឡុងពេល​នោះ យើង​អាច​ពឹងពាក់​គ្នា​បាន​ដូច​ជា ការ​ចែករំលែក​ចំណេះដឹង​ផ្សេង​ៗ ដោយ​ការ​ជជែក​ដែល​មិន​ធ្វើ​ឱ្យ​យើង​អផ្សុក ហើយ​ក៏​អាច​ជួយ​មើលថែ​រក្សា​របស់របរ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ ម្យ៉ាងវិញទៀត ត្រូវ​ប្រាកដ​ថា​អី​ឥ​វ៉ា​ន់​អ្នក​គ្រប់​គ្នា ត្រូវ​រុំ​ប្លា​ស្ទិ​ក បើ​មិន​ដូច​នោះ​ទេ ឥ​វ៉ា​ន់​ខ្លះ​ត្រូវ​សើម ព្រោះ​គេ​ត្រូវ​បាញ់​ទឹក​សំលាប់​មេរោគ ឬ​ទឹក​អាល់កុល​។

ចំពោះ​ខ្ញុំ​ត្រូវ​បាន​គេ​ដាក់​ឱ្យ នៅ​កន្លែង​ច​ត្តា​ឡី​ស័ក នៅ​សាលា​បុរី​១០០​ខ្នង រហូត​ទាល់តែ​ខ្ញុំ​បាន​ទទួលលទ្ធផល​ពិនិត្យ ពី​ព្រ​លាន​យន្តហោះ​។ ហើយ​សម្រាប់​គ្រួសារ និង​អ្នក​មក​លែង អាច​មក​ជួប​បាន ប៉ុន្តែ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ និង​ទុក​ចម្ងាយ យ៉ាងតិច ២​ម៉ែត្រ​ពី​គ្នា​។ ក្រុម​គ្រួសារ អាច​យក​ឥ​វ៉ា​ន់​របស់​យើង​ទៅ​ទុក​នៅផ្ទះ​បាន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា មាន​អនាម័យ ដោយ​យក​ទឹក​អាល់កុល​បាញ់​សំអាត​ជា​និច្ច បើ​ទោះបីជា​ត្រឹមតែ​កាក់​មួយ​ក៏​ដោយ ហើយ​យើង​ក៏​អាច​ទទួលយក​ឥ​វ៉ា​ន់ ឬ​សំភារៈ​ពី​គ្រួ​សារបាន​ដែរ​។

នៅ​ក្នុង​បន្ទប់​ច​ត្តា​ឡី​ស័ក យើង​ត្រូវ​បាន​ផ្តល់​ឱ្យ​ម្នាក់​មួយ​នូវ គ្រែ​មួយ ខ្នើយ​មួយ ភួយ​មួយ និង​មុង​មួយ ដែល​មើលទៅ ទើបតែ​ទិញ​មក​ទេ (​របស់​ថ្មី​) និង​ការ​ផ្តល់​អាហារ ៣​ពេល ក្នុង​មួយ​ថ្ងៃ​។ នៅ​ក្នុង​បន្ទប់​នីមួយ​ៗ​មាន​ភ្លើង និង​មាន​រន្ធ​សាក​ថ្ម ឬ​ដោត​តែ​ពីរ​បី​ប៉ុណ្ណោះ​។ ហើយ​នៅ​ក្នុង​បន្ទប់​ខ្ញុំ មិន​មាន​មូស​ទេ ដោយសារ​តែ​បន្ទប់​ដែល​ខ្ញុំ​នៅ​នេះ ខ្ពស់ ជាន់​ទី​៣ ឬ​ទី​៤​។ បន្ទប់ទឹក និង​បង្គន់ មិនសូវ​ស្អាត​ទេ វា​ពិតជា​គួរ​ឱ្យ​ខ្ពើម​បន្តិច​សម្រាប់​ខ្ញុំ ប៉ុន្តែ​មិន​អី​ទេ បើ​ត្រឹមតែ​ពីរ​បី​ថ្ងៃ​នោះ​។ យើង​ត្រូវ​លាង​សំអាត​វា​សិន មុន​នឹង​ប្រើប្រាស់​វា ហើយ​មិន​គួរ​ប្រើប្រាស់​ទឹក​សម្រាប់​ដុសធ្មេញ​ទេ គួរ​ប្រើប្រាស់​ទឹក​សុទ្ធ​វិញ​ល្អ​ជាង ហើយ​អ្នក​គួរតែ​ប្រើប្រាស់​ក្រដាស់អនាម័យ​ជា​ជាង​ប្រើប្រាស់​ទឹក​ក្នុង​បង្គន់​។

បើ​ទោះបី​ខ្ញុំ​កើត​ក្នុង​ប្រទេស​កម្ពុជា​ក្តី តែ​ទី​នេះ​ដូច​ជា​មិន​គួរ​ឱ្យ​ចូល​ចិត្ត​នៅទេ នៅ​ទី​នេះ​ក្តី ហើយ​អ្នក​គ្រប់​គ្នា​នៅ​ទី​នេះ​តែងតែ​បែកញើស​ពេញ​ខ្លួន​។ នៅ​ក្នុង​ជុំរំ​ច​ត្តា​ឡី​ស័ក តម្រូវ​ឱ្យ​គេង​ពាក់​ម៉ាស់​ជា​និច្ច ខ្ញុំ​គិត​ថា​អ្នកខ្លះ​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​វា​ក្តៅ​ហើយ​មិន​មាន​កង្ហារ​គ្រប់គ្រាន់ ដូចនេះ​ញើស​ហូរ​រហាម​កាត់​ផ្ទៃមុខ ជោគ​ជាំ​ម៉ាស់​អស់​។ ដូចនេះ​យើង​ក៏​សម្រេចចិត្ត​ដោះ​ម៉ាស់​ចេញ យើង​ដឹង​ថា​វា​គ្រោះថ្នាក់ តែ​យើង​ពិតជា​គ្មាន ជំរើស​មែន​។
កន្លែង​ច​ត្តា​ឡី​ស័ក មាន​ពីរ​តំបន់​៖ នៅ​កន្លែង​ច​ត្តា​ឡី​ស័ក បាន​បែងចែក​ជា​ពីរ​តំបន់ ទី​១ ហៅ​ថា តំបន់​សុវត្ថិភាព និង​ទី​២ តំបន់​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក (​ច​ត្តា​ឡី​ស័ក​)​។ តំបន់​សុវត្ថិភាព គឺ​មាន បុគ្គលិក គ្រូពេទ្យ ប៉ូ​លី​ស អ្នកយាម និង​អ្នក​ផ្សេង​ទៀត សម្រាប់​កិច្ច​ការពារ​ក្នុង​កន្លែង​ច​ត្តា​ឡី​ស័ក​នេះ​។

ចំណែក​តំបន់​ទី​២ គឺជា​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ចំពោះ​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស ត្រូវ​នៅ​ក្នុង​អាគារ​ដែល​បាន​រៀបចំ​។ អ្នក​មក​សួរសុខទុក្ខ​នៅ​កន្លែង​នេះ​ត្រូវ​ឆ្លងកាត់​មុខទ្វា​ក្នុង​តំបន់​សុវត្ថិភាព​មុន បន្ទាប់​មក អ្នក​មក​លែង ត្រូវ​ឈ​នៅ​ចម្ងាយ ២​ម៉ែត្រ ពី​តំបន់​ច​ត្តា​ឡី​ស័ក ដោយ​មាន​ប៉ូ​លី​ស​នៅ​ទីនោះ​ដែរ​។ អ្នក​មក​លែង​អាច​យក​សំភារៈ​ផ្សេង​ៗ​មក​ជូន អ្នក​ច​ត្តា​ឡី​ស័ក ដោយ​គ្រាន់តែ​ទុក​សំភារៈ​ទាំងនោះ​នៅ​លើ​តុ ហើយ​ត្រូវ​ត្រឡប់​ទៅ​វិញ បន្ទាប់​មក​មាន​បុគ្គលិក​ទៅ​ទ​ទួ​ក​សំភារៈ​នោះ​យក​មក​ឱ្យ​អ្នក​ច​ត្តា​ឡី​ស័ក​។

អ្នក​ច​ត្តា​ឡី​ស័ក​ក៏​អាច​ផ្ញើ​សំភារៈ​ទៅ​វិញ​បាន​ដែរ ហើយ​ប៉ូ​លី​ស និង​បុគ្គលិក​នៅ​ចាំ​ពិនិត្យ​មើល និង​សម្អាត​មុន​ពេល​យក​ទៅ​ឱ្យ​អ្នក​លែង ដើម្បី​ប្រាកដ​ថា​មិន​មានការ​ចំលង​អ្វី​ឡើយ​។នៅ​តំបន់​ច​ត្តា​ឡី​ស័ក មិន​មាន​នរណា​ម្នាក់​អាច​ចូល​មក​បាន​ទេ ទោះបីជា​ប៉ូ​លី​ស ឬ​ក្រុម​គ្រូពេទ្យ​ក៏​ដោយ ហើយ​គ្រួ​ពេទ្យ​ចូល​មក​បាន លុះត្រា​មាន​អ្នក​ណា​ម្នាក់​មាន​វិជ្ជមាន​កូ​វី​ស​១៩​នេះ ទើប​ពួក​គាត់​ចូល​មក​ទទួល​អ្នក​វិជ្ជមាន​នោះ​ទៅ​មន្ទីរពេទ្យ​។

ការ​បញ្ចប់​នូវ​វេលា​ច​ត្តា​ឡី​ស័ក​៖ ខ្ញុំ​បាន​ស្នាក់​នៅ​ទីនោះ​រយៈពេល មួយ​យប់ និង​ពីរ​ថ្ងៃ ស្ថានភាព​ត្រូវ​បាន​ស្ងប់ស្ងាត់ ដោយ​គ្មាន​នរណា​ម្នាក់ រាយការណ៍​ថា​មាន​ជំងឺ​គ្រុនក្តៅ សីតុណ្ហភាព​កើនឡើង ពិបាក​ដកដង្ហើម ក្អក មិន​អាច​គ្រប់គ្រង​បាន​និង​រោគ​សញ្ញា​ដទៃ​ទៀត​នោះ​ឡើយ​។ តែ​ជា​សំណាង​សម្រាប់​ខ្ញុំ ក៏​ដូច​ជា​ក្រុម​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា មិន​មាន​នរណា​ម្នាក់ ពិនិត្យ​ថា​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ​ទេ​។ ដូចនេះ នៅ​ថ្ងៃ​ទី​២ ក្នុង​ការ​ស្នាក់​នៅ​ក្នុង​ជុំរំ ត្រូវ​បាន​អនុញ្ញាត​អោយទៅ​ផ្ទះ​រាងខ្លួន​ៗ​វិញ​។ ហើយ​លិខិតឆ្លងដែន និង​លិខិត​លិទ្ធ​ផល​ត្រូវ​បាន​ប្រគល់​ជូន​ទៅ អ្នក​មិន​មាន​វិជ្ជមាន​ជំងឺ​នេះ​។ មិន​ទាន់​បញ្ចប់​ទេ បន្ទាប់​ពី​ទៅ​ដល់​ផ្ទះ អ្នក​ទាំងនោះ​ត្រូវ​ដាក់ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្រួសារ​បន្ត​ទៀត ត្រូវ​ប្រើ​បន្ទប់​មួយ​ផ្សេង បន្ទប់ទឹក​តែឯង និង​របស់របរ​ប្រើប្រាស់​មិន​ឱ្យ​បូកលូក​ជាមួយ​គ្រួសារ​។

ហើយ​អ្វី​ៗ​គ្រប់យ៉ាង​ក្នុងផ្ទះ ដែល​អ្នក​ប៉ះពាល់​រួច​ហើយ ត្រូវ​តែ​សម្អាត​ភ្លាម​ៗ និង​មាន​អនាម័យ​ជា​និច្ច​។ ហើយ​ការ​ធ្វើ​បែប​នេះ​នៅ​ក្នុងផ្ទះ គឺ​ប្រើ​រយៈពេល ១៣​ថ្ងៃ បន្ទាប់​ពី​១៣ ថ្ងៃនេះ​ហើយ ត្រូវ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ជា​លើក​ទី​ពីរ ដើម្បី​រក​ជំងឺ​នេះ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ