ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារក្រី​ក្រមួយដែល​ប្តី​មាន​ជម្ងឺ​ហើយពិការ​ដៃ ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ បាន​ទទួល​អំណោយ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៥ ក្រុម​ជំនួយការលោក ហ៊ុន ម៉ា​ណែ​ត រួម​ជាមួយលោក ហៀ​ក ចាន់​លាង អភិបាលរង​ខ័​ណ្ឌ​មាន​ជ័យ និង​លោក សេង សាញ់

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៥ ក្រុម​ជំនួយការលោក ហ៊ុន ម៉ា​ណែ​ត រួម​ជាមួយលោក ហៀ​ក ចាន់​លាង អភិបាលរង​ខ័​ណ្ឌ​មាន​ជ័យ និង​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមាន​ជ័យ បាន​នាំ​យក​អំណោយ​ជា​សម្ភារសំណង់​រួម​មាន ឥដ្ឋ ចំនួន ៥០០០​ដុំ ស៊ីម៉ង់ត៍ ចំនួន ៣​តោន ដែក ស័ង្កសី និង​ថវិកា​មួយ​ចំនួន ដែល​ជា​អំណោយ សម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈលោកហ៊ុន ម៉ា​ណែ​ត ប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រី​មួយ​គ្រួសារ ដែល​ប្តី​មាន​ជម្ងឺ​ពិការ​ដៃ ទាំង​សង្ខាង និង​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ពេល​ថ្មី​ៗ​នេះ ។
 
   
​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ បាន​សម្តែង​ទឹកចិត្ត​សប្បាយ​រីករាយ និង​គោរពសូម​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល ​តែងតែ​គិត​ពីសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ជា​ពិសេស​គ្រួសារ​ក្រីក្រ​ដែលរ​គ្រោះ​ត្រូវភ្លើង​ឆេះ​ផ្ទះ​នេះ​ផង​ដែរ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះលោក ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ អមដំណើរ​ដោយ លោក​អភិបាល​ខ័​ណ្ឌ​មាន​ជ័យ អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ស្ទឹង​មាន​ជ័យ និង​លោក ស្កុ​ត នី​សិន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល កំពុង​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ។ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រលោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជូន​អ្នកជម្ងឺ​ធ្ងន់ធ្ងរ និង​លោកយាយ​ចាស់ជរា​មួយ​ចំនួន​ទៅ​ពិនិត្យ​និង​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ៕