ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់ម៉ូតូអ្នកស្គាល់គ្នា ត្រូវ​ជាប់ជុច

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ពេល​ដែល​ជន​ទាំង​២​នាក់ បាន​ទៅ​សំងំ​លាក់ខ្លួន​នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ពេល​ដែល​ជន​ទាំង​២​នាក់ បាន​ទៅ​សំងំ​លាក់ខ្លួន​នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ក្រោយ​ធ្វើ​សកម្មភាព​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ សំ សុខុម អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង ម្នាក់​ទៀត ឈ្មោះ សែ​ម សុ​ចាន់ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង​។

លោក​ថា ជន​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​យក​ម៉ូតូ​កាលពី​យប់​ថ្ងៃ​ទី​២៥ កក្កដា នៅ​ក្បែរ​អាហារ​ដ្ឋា​ន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​ជន​រង​គ្រោះ​ឈ្មោះ សាយ សុ​វ​ឌ្ឍ​នា ប្រុស​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង​។

បើ​តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ​ជា​មនុស្ស​ស្គាល់​គ្នា ហើយ​នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​រក​ជនសង្ស័យ ដែល​កំពុង​ផឹក​ស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ត្រង់​ចំណុច​កើតហេតុ​។ ប្រភព​បាន​បញ្ជាក់​ថា ពេល​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​ទៅ​ដល់ ជួប​ជាមួយ​ជន​ដៃដល់ ស្រាប់តែ​មានការ​ឈ្លោះប្រកែក​គ្នា​។ ពេល​នោះ​គេ​ឃើញ​ជន​ដៃដល់​ទាំង​២​នាក់​បាន​ព្រូត​វាយ​ជន​រង​គ្រោះ ហើយ​មាន​ម្នាក់​បាន​ទាញ​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​គ្មាន​ប្រណី​ដៃ រហូត​ជន​រង​គ្រោះ​សន្លប់ រួច​ជន​ទាំង​២​នាក់​ទាញ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​តែ​ម្ដង​។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ថ្លែង​ថា ក្រោយ​ពី​ហេតុ​ការ​ណ៍​បាន​កើតឡើង កម្លាំង​ជំនាញ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្ដង​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាប់ខ្លួន​បាន ជន​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​វាយ​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​មែន ក្រោយ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ​។

លោក គឹ​ម​សុង បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ប្លន់​បាន​ម៉ូតូ ជន​ទាំង​២​នាក់​មិន​ហ៊ាន​ជិះ​ទេ តែ​បាន​យក​ទៅ​លាក់​ទុក​សិន ដែល​ពួក​គេ​បំរុង​យក​ទៅ​លក់ តែ​ត្រូវ​កម្លាំង​របស់​លោក​បង្ក្រាប​បាន​ទាន់​ពេល​។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ ជន​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ