ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​វិនិច្ឆ័យ​ថា​ពិតជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយមែន

3 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​ណា​ជីប​រ៉ា​ហ្សា​ក់​កាលពី​ថ្ងៃ​ទី ២៨​កក្កដា ត្រូវ​បាន​វិនិច្ឆ័យ​ថា ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ពុក​រលួយ ដូច​ការ​ចោទប្រកាន់​លោក​៧​ករណី ក្នុង​ក្រប​ខណ្ឌ​នៃ​រឿងអាស្រូវ​ទាក់ទិន​នឹង​មូលនិធិ​រដ្ឋ​ម៉ា​ឡេ​ស៊ី ​1MDB​។…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​ណា​ជីប​រ៉ា​ហ្សា​ក់​កាលពី​ថ្ងៃ​ទី ២៨​កក្កដា ត្រូវ​បាន​វិនិច្ឆ័យ​ថា ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ពុក​រលួយ ដូច​ការ​ចោទប្រកាន់​លោក​៧​ករណី ក្នុង​ក្រប​ខណ្ឌ​នៃ​រឿងអាស្រូវ​ទាក់ទិន​នឹង​មូលនិធិ​រដ្ឋ​ម៉ា​ឡេ​ស៊ី ​1MDB​។

រឿងអាស្រូវ​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​សាកល្បង​មួយ​សម្រាប់​ប្រទេស​អា​ស៊ីអាគ្នេយ៍​នោះ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ និង​ជា​ការ​ប្រកួតប្រជែង​គ្នា​ខាង​នយោបាយ​ដ៏​សំខាន់​មួយ​។

ចៅក្រម​នៃ​តុលាការ​ជាន់ខ្ពស់​ក្រុង​គូ​ឡា​ឡាំ​ពួរ លោក​ម៉ូ​ហា​ម៉ា​ដ​ណា​ស្លា​ន​ម៉ូ​ហា​ម៉ា​ដ​ហ្គា​ហ្សា​លី​ថ្លែង​ថា អយ្យការ​អាច​បង្ហាញ​បណ្ដា​ការ​ពិត​ដែល​សម​ហេតុ​សម​ផល​។ លោក​ណា​ជីប​រ៉ា​ហ្សា​ក់ ទទួល​ការ​ចោទប្រកាន់​ជា​ពិសេស​ពី​បទ​លាងលុយកខ្វក់ រំលោភ​បំពាន​អំណាច​និង​រំលោភ​បំពាន​លើ​សេចក្ដី​ទុកចិត្ត ដើម្បី​បាន​ទទួល​ដោយ​ខុសច្បាប់​នូវ​ទឹកប្រាក់​ដល់​ទៅ​ជិត​១០​លាន​ដុល្លារ ពី​សំណាក់​សាខា​មួយ​របស់​មូលនិធិ​1MDB​។ លោក​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងនោះ​។

អតីត​នាយក​រដ្ឋមន្ត្រី​រូប​នោះ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឈរឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ទទួល​ការ​បង់ប្រាក់​ពិន័យ​និង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​២០​ឆ្នាំ សម្រាប់​បទ​ចោទ​ប្រកាន់​និ​មួយ​ៗ​។ បណ្ដា​មេធាវី​របស់​លោក​បាន​ខិតខំ​ឲ្យ​មានការ​អូស​បន្លាយពេល​ការ​ចេញ​សាលក្រម​កាត់ទោស​លោក ហើយ​ទន្ទឹម​នឹង​នេះ​ប្រកាស​ពី​ការ​តវ៉ា​ទៅ​តុលាការ​សហព័ន្ធ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ