ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​វ៉ាក់សាំង​ប្រឆាំង​​កូវីដ​១៩ ​ដែល​ផលិត​បាន​សម្រាប់​អា​មេ​រិ​ក​មុន​​គេ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជា​ជាង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាប់​គាំង ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​​ផ្ដោត​លើ​ការ​រក​ឃើញ​ដោយ​ឆាប់រហ័ស​វ៉ាក់សាំង​និង​ថ្នាំ​សម្រាប់ ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ឆ្លង​ដល់​ប្រជាជន​អា​មេ​រិ​ក​ជាង​កន្លះ​លាន​នាក់​អំឡុង​ពេល​ត្រឹមតែ ៨​ថ្ងៃ​ចុង​ក្រោយ ហើយ​ក៏​សូ​ម្បី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ក៏​ឆ្លង​វីរុស​នោះ​ដែរ​។ ដោយ​ប្រឆាំង​នឹង​រាល់់​វិធានការ​រិ​ត​ត្បិត​បង្ខាំង​មនុស្ស…

សហរដ្ឋអាមេរិក ៖ ជា​ជាង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាប់​គាំង ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​​ផ្ដោត​លើ​ការ​រក​ឃើញ​ដោយ​ឆាប់រហ័ស​វ៉ាក់សាំង​និង​ថ្នាំ​សម្រាប់ ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ឆ្លង​ដល់​ប្រជាជន​អា​មេ​រិ​ក​ជាង​កន្លះ​លាន​នាក់​អំឡុង​ពេល​ត្រឹមតែ ៨​ថ្ងៃ​ចុង​ក្រោយ ហើយ​ក៏​សូ​ម្បី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ក៏​ឆ្លង​វីរុស​នោះ​ដែរ​។

ដោយ​ប្រឆាំង​នឹង​រាល់់​វិធានការ​រិ​ត​ត្បិត​បង្ខាំង​មនុស្ស ខណៈ​ជិត​ដល់​ពេល​បោះ​ឆ្នោត​ប្រធានាធិ​បតី លោក​ត្រាំ​ចង់​ចាក​ចេញពី​វិបត្តិ​សុខាភិបាល ដោយ​ពឹងផ្អែក​លើ​សមត្ថភាព​ផលិត​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ប្រឆាំង​វីរុស​របស់​អា​មេ​រិ​ក​។ នា​ថ្ងៃ​ទី​២៧​កក្កដា លោក​បាន​ទៅ​កាន់​ទីតាំង​ផលិត​វ៉ាក់​សាំង​មួយ នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​គឺ​ទីតាំង​ក្រុមហ៊ុន NOVAVAX​ជា​ក្រុមហ៊ុន​ជីវៈ​បច្ចេកទេស​មួយ ទទួល​ទុន​វិនិយោគ​ដល់​ទៅ​១,៦​ពាន់​លាន​ដុល្លារ​ពី​រដ្ឋការ​លោក​ត្រាំ​សម្រាប់​ការ​ផលិត​វ៉ាក់​សាំង​ប្រឆាំង​វីរុស​។

ដោយ​ពាក់​ម៉ាស​ការពារ​ពណ៌​ខ្មៅ លោក​ត្រាំ​បាន​ទៅ​ពិនិត្យ​មន្ទីរពិសោធន៍​នោះ ដែល​នោះ​ជា​ការ​ចេញ​ក្រៅ​របស់​លោក​ដោយ​ពាក់​ម៉ាស​ជា​លើក​ទី​២ អំឡុង​ពេល​២​ស​ប្ដា​ហ៍​មកនេះ​។ លោក​វាយតម្លៃ​ថា សហរដ្ឋអាមេរិក​សង្ឃឹម​មុតមាំ​ថា​អាច​ផលិត​បាន​វ៉ាក់សាំង​នា​ចុងឆ្នាំ​នេះ​។

សរុប​សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​ដល់​ទៅ ៦,៣​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ខែមីនា​មក សម្រាប់​គម្រោង​ផលិត​វ៉ាក់សាំង​និង​ឱសថ​ដែល​មានការ​ប្រកួតប្រជែង​គ្នា របស់​ក្រុមហ៊ុន​៤​។ រួច​កាលពី​ថ្ងៃ​ទី​២២​កក្កដា សហរដ្ឋអាមេរិក​បាន​បញ្ជា​ទិញ​ទុក​មុន វ៉ាក់សាំង​ប្រឆាំង​វីរុស​ចំនួន​១០០​លាន​ដូ​ស ដែល​វ៉ាក់សាំង​នោះ​ផលិត​ដោយ​ក្រុមហ៊ុន​អា​ល្លឹ​ម៉​ង់​និង​អា​មេ​រិ​ក គឺ​ក្រុមហ៊ុន​BIONTECH​និង​ក្រុមហ៊ុន​PFIZER​។

សហគ្រាស​ទាំង​២​នោះ​ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ឈាន​ទៅ​បញ្ជា​ទិញ​ទុក​មុន វ៉ាក់សាំង​ចំនួន​ដល់​ទៅ​១០០​លាន​ដូ​ស ដែល​មាន​ទឹកប្រាក់​រហូត​ដល់​១,៩៥​ពាន់​លាន​ដុល្លារ ហើយនឹង​អាច​ទិញ​បន្ថែម​រហូត​ដល់​៥០០​លាន​ដូ​សទៀត គម្រោង​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​អា​ល្លឹ​ម៉​ង់​BIONTECH​និង​ក្រុមហ៊ុន​អា​មេ​រិ​ក​PFIZER​។ មន្ទីរពិសោធន៍​ទាំង​២​គ្រោង​ផលិត​វ៉ាក់សាំង​១០០​លាន​ដូ​សនា​ចុងឆ្នាំ​នេះ​។

មេដឹកនាំ​អា​មេ​រិ​ក​ដែល​ហៅ​ប្រតិបត្តិ​ផលិត​វ៉ាក់សាំង​មួយ​ឲ្យ​បាន​ឆាប់​បំផុត​ថា ប្រតិបត្តិការ WARP SPEED​ដែល​មាន​ន័យ​ថា​លឿន​បំផុត​ជាង​ល្បឿន​ពន្លឺ ហើយ​លោក​មិន​លាក់បាំង​ឡើយ​ដែល​វ៉ាក់សាំង​ផលិត​បាន​គឺ​សម្រាប់​អា​មេ​រិ​ក​មុនគេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ