ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​ស្រស់​ស្អាត​​ម្នាក់​ជាប់​ចោទ​​បទ​ធ្វើ​ចារកម្ម​ត្រូវ​បាន​ផ្លាស់​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ដាច់​ស្រយាល

3 ឆ្នាំ មុន

អ៊ី​រ៉​ង់​៖ សាស្ត្រាចារ្យ​ស្រស់​ស្អាត​មួយ​រូប ដែល​ជា​ជនជាតិ​អូស្ត្រាលី – កាត់​អង់គ្លេស ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​នៅ​អ៊ី​រ៉​ង់​ពី​បទ​ធ្វើ​ចារកម្ម ថ្មី​ៗ​នេះ​នាង​ត្រូវ​បាន​ផ្ទេរ​ឃុំ​ទៅ​ពន្ធនាគារ​ដ៏​ល្បីល្បាញ​កេ​រ្តិ័​ឈ្មោះ​អសោចិ៍ នៅ​លើ​វាល​ខ្សាច់​ដាច់​ស្រយាល…

អ៊ី​រ៉​ង់​៖ សាស្ត្រាចារ្យ​ស្រស់​ស្អាត​មួយ​រូប ដែល​ជា​ជនជាតិ​អូស្ត្រាលី – កាត់​អង់គ្លេស ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​នៅ​អ៊ី​រ៉​ង់​ពី​បទ​ធ្វើ​ចារកម្ម ថ្មី​ៗ​នេះ​នាង​ត្រូវ​បាន​ផ្ទេរ​ឃុំ​ទៅ​ពន្ធនាគារ​ដ៏​ល្បីល្បាញ​កេ​រ្តិ័​ឈ្មោះ​អសោចិ៍ នៅ​លើ​វាល​ខ្សាច់​ដាច់​ស្រយាល ។ នេះ​បើ​យោង​តាម​សកម្មជន​សិទ្ធិ​មនុស្ស​អ៊ី​រ៉​ង់ និង​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ល្បី BBC ។

អ្នក​នាង Kylie Moore-Gilbert សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Melbourne បាន​ជាប់​ពន្ធនាគារ​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ ២០១៨ ។ យ៉ាងណាមិញ នាង​បាន​បដិសេធ​យ៉ាង​ដាច់អហង្កា រាល់​ការ​ចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​រូប​នាង​។ យោង​តាម​មិត្តភក្តិ​ម្នាក់​បាន​និយាយ​ថា​នាង​ត្រូវ​ដេក​នៅ​លើ​ឥដ្ឋ​ក្នុង​បន្ទប់​ឃុំ​មួយ​ក្នុង​រដ្ឋធានី​តេ​អេ​រ៉​ង់​អស់​រយៈ​២​ឆ្នាំ​មក​ហើយ ។

នាង​ត្រូវ​បាន​គេ​ដាក់​ឃុំឃាំង​តែ​ម្នាក់ឯង ហើយ​នាង​ក៏​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​ជា​ច្រើន​ដង ។ នាង​ត្រូវ​បាន​គេ​វាយ​ធ្វើបាប​ដោយសារ​តែ​ព្យាយាម​លួងលោម​អ្នកទោស​ថ្មី​ដោយ​ការ​ធ្វើ​កំណត់ហេតុ​និង​សរសេរ​ទៅ​ពួក​គេ​នៅ​លើ​ជញ្ជាំង​ពន្ធនាគារ​។ ឥឡូវនេះ​នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​ផ្លាស់​ទៅ​ពន្ធនាគារ Qarchak ដ៏​ល្បីល្បាញ​ថា​ជា​ពន្ធនាគារ​មិនល្អ ។

ជុំវិញ​រឿងរ៉ាវ​នៃ​ពន្ធនាគារ​អ៊ី​រ៉​ង់ គឺ​គេ​តែងតែ​និយាយ​ថា ជោគវាសនា​មិន​ច្បាស់លាស់​នៃ​ជនជាតិ​អ៊ី​រ៉​ង់​ដែល​ជាប់​ពន្ធនាគារ ។ បើ​តាម Caroline Hawley អ្នកឆ្លើយឆ្លង​ព័ត៌មាន​កិច្ចការ​ពិភពលោក​របស់ BBC បាន​សម្ភាសន៍​ជាមួយ​អតីត​អ្នក​ជាប់​ពន្ធនាគារ ដោយ​បាន​និយាយ​ថា ពេល​ខ្លះ​ពន្ធនាគារ​ត្រូវ​បាន​ប្រើ​ជា​ការ​ដាក់​ទណ្ឌកម្ម​ដល់​អ្នកទោស​នយោបាយ​អ៊ី​រ៉​ង់​។

លោកស្រី Moore-Gilbert ជា​សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​ម​ជ្ឈឹ​ម​បូព៌ា​អាច​ធ្វើការ​ហៅ​ទូរស័ព្ទ​ចេញ​បាន​ម្តង ។ នាង​បាន​ប្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​អ៊ី​រ៉​ង់​ម្នាក់​ថា​នាង​ស្ថិត​ក្នុង​សភាព​អាក្រក់ ក្រៀមក្រំ​បាក់ទឹកចិត្ត ហើយ​មិន​អាច​បរិភោគ​បាន​។

នៅ​ក្នុង​លិខិត​ដែល​ត្រូវ​បាន​រត់​យក​ចេញពី​ពន្ធនាគារ​អ៊ី​វី​ន​របស់​ទីក្រុង​តេ​អេ​រ៉​ង់​កាលពី​ខែមករា ស្ត្រី​សាស្ត្រាចារ្យ​រូប​នោះ​បាន​និយាយ​ថា​នាង​មិន​ដែល​ធ្វើ​ជា​ឈ្លបយកការណ៍ (​ចារកម្ម​) ទេ ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ។

សាស្ត្រាចារ្យ​រូប​នេះ ដែល​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​អូស្ត្រាលី ត្រូវ​បាន​ឃុំខ្លួន​នៅ​អាកាស​យានដ្ឋាន​តេ​អេ​រ៉​ង់​ក្នុង​ឆ្នាំ ២០១៨ នៅ​ពេល​នាង​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នេះ បន្ទាប់​ពី​ការ​​បញ្ចប់​នូវ​សន្និសីទ​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ