ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​មួយ​ព្រះ​អង្គ​ខ្សែ​រាជវង្ស​យាង​ចូល​ទិ​វង្កត​នៅ​ប្រទេស​បារាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្សែ​រាជវង្ស​មួយ​ព្រះ​អង្គ​បាន​យាង​ចូល​ទិ​វង្កត ក្នុង​ជន្មាយុ​៧៩​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នា​មន្ទីរពេទ្យ Pasteur…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្សែ​រាជវង្ស​មួយ​ព្រះ​អង្គ​បាន​យាង​ចូល​ទិ​វង្កត ក្នុង​ជន្មាយុ​៧៩​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នា​មន្ទីរពេទ្យ Pasteur ក្នុង​ទីក្រុង Colmar រដ្ឋ​Alsace សាធារណរដ្ឋ​បារាំង ។

ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​ដោយ​ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​ជូន​អ្នក​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ រ៉ា​វីវ​ឌ្ឍ​នា មុនី​ពង្ស ចំពោះ​មរណភាព​នៃ​អ្នក​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សាមី​ល មុនី​ពង្ស ព្រះ​បុត្រា​នៃ​សម្តេច​ក្រុមហ្លួង ស៊ី​សុវត្ថិ មុនី​ពង្ស និង​អ្នក​ម្នាង Andrée Lambert ដែល​បាន​យាង​ចូល​ទិ​វង្កត ក្នុង​ជន្មាយុ​៧៩​ឆ្នាំ នា​វេលា​ម៉ោង ៤៖៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នា​មន្ទីរពេទ្យ Pasteur ក្នុង​ទីក្រុង Colmar រដ្ឋ​Alsace សាធារណរដ្ឋ​បារាំង ។

អ្នក​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ សាមី​ល មុនី​ពង្ស ត្រូវជា​ព្រះរាជ​នត្តា (​ចៅ​) នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ ស៊ី​សុវត្ថិ មុនី​វង្ស ព្រះ​បរម​ខត្តិយ​កោដ្ឋ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិ​បតី ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

អ្នក​អង្គ​ធ្លាប់​បាន​ទៅ​សិក្សា នៅ​សាលា​រាជបណ្ឌិត​សភា​អាកាសចរណ៍ ( Royal Air academy ) ឯ​ប្រទេស​បារាំង ហើយ​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម ទ្រង់​បាន​ចូល​បម្រើកងទ័ព​ភូមិន្ទ​អាកាសចរណ៍​ខ្មែរ (AVRK) ក្នុង​ឆ្នាំ​១៩៦០ បន្ទាប់​មក​នៅ​ឆ្នាំ​១៩៦២ ជា​អ្នករុករក​នាវាមុជទឹក​រង និង​នៅ​ក្នុង​ឆ្នាំ​១៩៧១ ទ្រង់​បាន​ទទួល​តំណែង​ជា​វរសេនីយ៍ទោ កងវរសេនាធំ ក្នុង​ទ័ពអាកាស​ខ្មែរ (KAF) ។

ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក Royal Du Cambodge បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ឆ្នាំ​១៩៧៣ ជា​អនុព័ន្ធ​ការពារ​ជាតិ​នៅ​ទី​ក្រុងប៉ារីស ក្រោយមក​ចន្លោះ​ឆ្នាំ​១៩៧៤-១៩៧៥ ទ្រង់​ជា​ទីប្រឹក្សាបច្ចេកទេស​នៃ​គណៈប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូ​នេ​ស្កូ ហើយ​ឆ្នាំ ១៩៧៥ ជា​ប្រធាន​បេសកកម្ម​អង្គការ យូ​ណេ​ស្កូ​នៅ​ទីក្រុង ហ្សឺ​ណែវ ។

នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ ទ្រង់​ត្រូវ​បាន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​ត្រាស់​បង្គាប់​ជាទី​ប្រឹក្សា​អម​ព្រះមហាក្សត្រ ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ