ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ជម្លៀស​ប្រជាជន​ជាង​៨​ម៉ឺន​នាក់​ចេញពី​រមណីយដ្ឋាន​ដ៏​ពេញ​និយម​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម បាន​និយាយ​ថា ប្រទេស​វៀតណាម កំពុង​ជម្លៀស​ប្រជាជន​៨​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចេញពី​ទីក្រុង​រមណីយដ្ឋាន​ដ៏​ពេញ​និយម…

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម បាន​និយាយ​ថា ប្រទេស​វៀតណាម កំពុង​ជម្លៀស​ប្រជាជន​៨​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចេញពី​ទីក្រុង​រមណីយដ្ឋាន​ដ៏​ពេញ​និយម ដា​ណា​ង បន្ទាប់​ពី​អ្នកស្រុក​៣​នាក់​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ ។

អាជ្ញាធរ​វៀតណាម កំពុង​ប្រញាប់ប្រញាល់​លុប​បំបាត់​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ជា​លើក​ដំបូង ក្រោយ​ពី​ស្ងាត់​បាន​១០០​ថ្ងៃ កាលពី​ថ្ងៃ​សៅរ៍​។

យោង​តាម​ក្រសួងសុខាភិបាល​របស់​ប្រទេស​វៀតណាម បានឱ្យ​ដឹង​ថា អ្នកជំងឺ​ដែល​ជា​បុរស​អាយុ​​៥៧​ឆ្នាំ គ្មាន​ប្រវត្តិ​ធ្វើ​ដំណើរ​អន្តរជាតិ ហើយ​បាន​រស់នៅ​ក្នុង​ទីក្រុង​ដា​ណា​ង អស់​រយៈពេល​មួយ​ខែ​កន្លង​មកនេះ​។ ករណី​ពីរ​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​បន្ទាប់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​វៀតណាម បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បាន​ទាមទារ​អោយ​មានការ​តាមដាន និង​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ទីក្រុង​។

កាលពី​ថ្ងៃ​ច័ន្ទ រដ្ឋាភិបាល​បាន​ធ្វើការ​សម្រេចចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ចាប់ផ្តើម​ជម្លៀស​ប្រជាជន ៨០,០០០​នាក់ ចេញពី​ទីក្រុង​ដា​ណា​ង ដែល​ដំណើរការ​នេះ​ត្រូវ​ចំណាយពេល ៤​ថ្ងៃ​។ អាកាស​ចរណ៍​ក្នុងស្រុក​កំពុង​ប្រតិបត្តិ​ការប្រមាណ ១០០​ជើងហោះហើរ ជា​រៀងរាល់ថ្ងៃ​ទៅ​កាន់​ទីក្រុង​ចំនួន​១១ នៅ​ទូ​ទាំង​ប្រទេស​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​វៀតណាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដា​ណា​ង គឺជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ ដែល​ទទួល​បានការ​ពេញ​​និយម​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​តាម​ឆ្នេរ​ខ្សាច់​.​ស និង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​.​ស​។ ក្នុង​ឆ្នាំ ២០១៩ ទីក្រុង​នេះ បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ ៨.៧​លាន​នាក់ ដែល​ក្នុង​នោះ​មាន ៥.២​លាន​នាក់​ជា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ