ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពុទ្ធបរិស័ទ​ផ្ទុះ​ការ​តវ៉ា​ដែល​សម្រេច​​​ផ្សឹក​ព្រះ​ភិក្ខុ ហ៊ឺ ស្រ៊ា

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ​ប្រជាពលរដ្ឋ​ឃុំ​ព្រែក​ផ្ទោល​រាប់រយ​នាក់​ ផ្ទុះ​ការ​តវ៉ា​ក្រោយ​ពី​ព្រះ​មេគណ​និង​ម​ន្ទីរ​ធម្មការ​ខេត្តតាកែវ ចេញ​សេចក្តីសម្រេច​ផ្សឹក​ព្រះ​ភិក្ខុ​ហ៊ឺ ​ស្រ៊ា​ ពី​ព្រះសង្ឃ​មិន​ឱ្យ​គង់នៅ​វត្ត​គំនូរ​បន្ត​ទៀត នៅវេលា​ម៉ោង​៣ និង២៥​នាទី​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា…

ខេត្ត​តាកែវ ៖ ​ប្រជាពលរដ្ឋ​ឃុំ​ព្រែក​ផ្ទោល​រាប់រយ​នាក់​ ផ្ទុះ​ការ​តវ៉ា​ក្រោយ​ពី​ព្រះ​មេគណ​និង​ម​ន្ទីរ​ធម្មការ​ខេត្តតាកែវ ចេញ​សេចក្តីសម្រេច​ផ្សឹក​ព្រះ​ភិក្ខុ​ហ៊ឺ ​ស្រ៊ា​ ពី​ព្រះសង្ឃ​មិន​ឱ្យ​គង់នៅ​វត្ត​គំនូរ​បន្ត​ទៀត នៅវេលា​ម៉ោង​៣ និង២៥​នាទី​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា ។

ប្រភពឱ្យដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ​បាន​នាំ​គ្នា​មក​តវ៉ា បដិសេធ​លើ​សេចក្តីសម្រេច​របស់​ព្រះ​មេគណ​ខេត្ត និង​ម​ន្ទីរធម្មការ​និង​សាសនា​ខេត្តតាកែវ សម្រេច​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ហ៊ឺ ស្រ៊ា មិន​អោយ​បួស​គង់នៅ​ក្នុង​វត្ត​គំនូរ​បន្ត​ទៀត ​។ ករណី​នេះដែរ​ប្រជា​ពុទ្ធិ​បរិ​ស័​ទដែល​គាំទ្រ​ព្រះ​តេជគុណ ហ៊ឺ ស្រ៊ា មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ចូលរួម​តវ៉ា​គាំទ្រ​ដែរ​នោះ បាន​លើកឡើង​​ថា រឿង​ដែល​ម​ន្ទីរធម្មការ​ និង​សាសនា​ខេត្តតាកែវ ចេញ​សេចក្តីសម្រេច គឺ​បណ្តាល​មក​ពី​ព្រះ​តេជគុណ ហ៊ឺ ស្រ៊ា គង់នៅ​វត្ត​គំនូរ មិន​ព្រម​គោរព​តាម​ព្រះ​តេជគុណ ឧត្តម​ចរិយា ជុំ ចេ​ង ព្រះ​អនុគណ​ស្រុក​អង្គរ​បូ​រី និង ជា​ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​បូ​រី ដែល​បាន​សម្របសម្រួល​ដោះស្រាយ​រឿង​អធិករ ដែល​កើតឡើងនៅ​ក្នុង​វត្ត​គំនូរជាច្រើនលើកច្រើន​សារ​មកហើយ ។

ដោយសូម​ឱ្យ​និមន្ត​ចាក​ចេញពី​វត្ត​គំនូរ ចៀស​វាង​កុំអោយ​មាន​បញ្ហា​វែង​ឆ្ងាយ រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ ដែល​មាន​ជំ​លោះ​ផ្ទៃក្នុង​ជាមួយ​គ្នា​នៅ​ក្នុង​វត្ត ដោយ​ភាគី​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត ​បាន​និមន្ត​ចាក​ចេញពី​វត្ត ក្រោយ​ពី​អនុគណ​ស្រុក​បាន​ចេញ​សេច​ក្តីសម្រេច តែ​ព្រះ​ភិក្ខុ ហ៊ឺ ស្រ៊ា មិន​ព្រម​គោរព​និមន្ត​ចាក​ចេញពី​វត្ត នៅ​ទាមទារ​រក​យុត្តិ​ធម៌ ជា​ហេតុ​ធ្វើអោយ​បញ្ហា​កើតឡើង​ជា​បទបញត្តិ វិន័យ​អភិធម្ម​សូត្រ ទើប​បណ្តាល​អោយ​រឿង​តូច​ក្លាយជា​រឿង​ធំ​បែប​នេះ រហូត​ព្រះ​មេគណ​ខេត្ត​និង​ម​ន្ទីរ​រ​ធម្មការ​និង​សាសនា​ខេត្តតាកែវ ចេញ​សេចក្តីសម្រេច​ផ្សឹក​លោក​តែ​ម្តង​ក្នុង​អង្គប្រជុំ​។

ប្រជា​ពុទ្ធបរិ​ស័​ទនៅ​ឃុំ​ព្រែក​ផ្ទោល​ស្រុក​អង្គរ​បូ​រី មានការ​តវ៉ា​និង​សោកស្តាយ​ជាទី​បំផុត ចំពោះ​ព្រះ​ភិក្ខុ ហ៊ឺ​ ស្រ៊ា ដែល​បាន​និមន្ត​លាចាក​សិក្ខាបទ​នៅ​ក្នុង​អង្គប្រជុំ​គណៈសង្ឃ​ព្រះ​មេគណ​ខេត្ត ពី​ព្រះសង្ឃ​ទៅ​ជា​គ្រ​ហស្ស ស្នើ​សុំ​ព្រះ​ព្រះ​មេគណ​ខេត្ត​និង​ម​ន្ទីរ​ធម្ម​ការ​ និង​សាសនា​ខេត្តតាកែវ មេត្តា​ពិចារណា​អោយ​បាន​ល្អិតល្អន់​ជា​មុន​សិន ពីព្រោះ​ភិក្ខុ ហ៊ឺ ស្រ៊ា ជា​បុគ្គល​មួយ​អង្គ​ដែល​មាន​ស្នាដៃ​កសាង​ទី​វត្ត​អារាម​បាន​ច្រើនជាងគេ​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ជា​ពិសេស​នៅ​វត្ត​គំនូរ​ជា​ហេតុ​ធ្វើអោយ​ពុទ្ធិ​បរិ​ស័​ទ្ធ គោរព​ស្រឡាញ់​រាប់អាន​គ្រប់​ៗ​គ្នា ។

លោក រស់ រ័ត្ត អភិបាលរង​ស្រុក តំណាង​អោយ​លោក​ឌឹ​ម​ គី​ម​សាន អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរ​បូ​រី បាន​ចុះ​ទៅ​ដល់​វត្ត​គំនូរ ដើ​ម្បី​ធ្វើ​ការ​សម្របសម្រួល​ដល់​ប្រជា​ពុទ្ធិ​បរិ​ស័​ទដែល​ចូលរួម​តវ៉ា កុំអោយ​មានការ​ជ្រួលច្របល់ ខុស​និ​តិ​វិធី​ច្បាប់ និង សេចក្តី​សម្រេច​របស់​ព្រះ​មេគណ​ខេត្ត និងគណៈសង្ឃ រួម​ទាំង​ម​ន្ទីរ​ធម្មការ​ខេត្តតាកែវ។

ពីព្រោះ​រឿង​នេះ​មាន​បញ្ហា​យូរ​ហើយ​នៅ​ក្នុង​វត្ត ដោយសារ​បុគ្គល​សង្ឃ​មិន​គោរព​តាម​ឋានានុក្រម​ធម៌​វិន័យ​សង្ឃ ជា​ហេតុ​ធ្វើឱ្យ​អោយ​ពុទ្ធបរិ​ស័​ទមួយ​ចំនួន​មានការ​ភាន់ច្រឡំ ទៅ​ដល់​ព្រះ​អនុគណ​ស្រុក ​និង​អាជ្ញាធរ​ដែនដី​ថា​ បាន​រំលោភ​បំពាន​សិទ្ធិ​បុគ្គល​សង្ឃ តែ​បញ្ហា​នេះ ​ស្ថិត​នៅ​លេ​ី​ផ្នែក​ពុទ្ធិ​ចក្រ​ជា​អ្នក​ដោះស្រាយ​តាម​ក្បួនច្បាប់​ធម៌​វិន័យ របស់​ព្រះពុទ្ធ​សាសនា អាជ្ញា​ធរមាន​សិទ្ធិ​តែ​ជា​អ្នកសម្របសម្រួល​តែ​ប៉ុណ្ណោះ មិន​មាន​សិទ្ធិ​ឯណា​មក​កាត់សេចក្តី​អោយ​ឈ្នះ​ចាញ់​នោះ​ទេ​។

ក្រោយ​ពី​ការ​បកស្រាយ​និង​ពន្យល់​នែ​នាំ​ដោយ លោក រស់ រ័​ត្ឋ អភិបាលរង​ស្រុក​រួច​មក ប្រជា​​ពុទ្ធបរិស័ទបាន​យល់​ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ដោយ​ពុំ​មានការ​តវ៉ា​បន្ត​ទៀត​ឡើយ​។

អត្ថបទសរសេរ ដោយ