ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​ក្លា​ដែ​ស៣នាក់​​និង​ឥណ្ឌា​៣​នាក់ត្រូវថៃ​ចាប់ខ្លួនជិត​ព្រំដែន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនជាតិ​បង់​ក្លា​ដែ​ស ​និង​ឥណ្ឌាសរុប​​ចំនួន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន​ជាប់​បន្ទាត់​ព្រំដែន​ជិត​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ប៉ោយ​ប៉ែ​ត​ ដោយ​ចោទ​ថា​ ទើប​ចេញពី​កម្ពុជា​ដោយ​ខុសច្បាប់​។ ​ករណី​ខាងលើ​នេះ​កើតឡើង​កាលពីយប់ថ្ងៃ​ទី​២៤ កក្កដា ​និង​រសៀល​ថ្ងៃ​ទី​២៥ ​កក្កដា​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនជាតិ​បង់​ក្លា​ដែ​ស ​និង​ឥណ្ឌាសរុប​​ចំនួន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន​ជាប់​បន្ទាត់​ព្រំដែន​ជិត​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ប៉ោយ​ប៉ែ​ត​ ដោយ​ចោទ​ថា​ ទើប​ចេញពី​កម្ពុជា​ដោយ​ខុសច្បាប់​។

​ករណី​ខាងលើ​នេះ​កើតឡើង​កាលពីយប់ថ្ងៃ​ទី​២៤ កក្កដា ​និង​រសៀល​ថ្ងៃ​ទី​២៥ ​កក្កដា​ ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។

តាម​​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​​​ថា​ ជនជាតិ​ឥណ្ឌា​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​ កក្កដា​ និង​ជនជាតិ​បង់​ក្លា​ដែ​ស​៣​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ថ្ងៃ​ទី​២៥​ ​កក្កដា ​។

​ពាក់ព័ន្ធ​​នឹងការ​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​ គេហទំព័រ​ថៃ​ខាងលើ​មិន​បាន​ធ្វើកា​រៀបរាប់​លម្អិត​ទេ​ដោយ​ចោទ​ថា​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ ប៉ុន្តែ​ករណី​ជនជាតិ​បង់​ក្លា​ដែ​ស​តាម​ប្រភព​ព័ត៌មាន​ថា ​ដំបូង​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ចេញពី​ប្រទេស​ឥ​ណ្ទា​ចូល​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិប្រទេស​ថៃ​ កាលពី​ថ្ងៃ​ទី​១៦​ មិ​នា​ ឆ្នាំ​២០២០​ និង​ផ្ទេរ​ជើង​យន្ត​ហោះ​មក​ប្រទេស​កម្ពុជា​ក្នុង​ថ្ងៃ​ដដែល​ក្នុង​នាម​ជា​អ្នកទេសចរ​ប្រើប្រាស់​លិខិត​ឆ្លងដែន​ត្រឹមត្រូវ ​។

​ជនជាតិ​​បង់​ក្លា​ដែ​ស​ខាងលើ​បន្ត​ថា ​ដោយសា​រ​ស្ថានការណ៍​កូ​វីដ១៩​ ​ចេះ​តែ​អូស​បន្លាយពេល ទើប​​ពួក​គេ​ស្នាក់​នៅ​ស្រុក​ខ្មែរ​៤​ខែ​មិន​អាច​វិល​ត្រឡប់​ទៅ​ប្រទេសខ្លួន​បាន ​។ ​ពួក​គេ​ប្រាប់​ពី​មូលហេតុ​ចូល​ទៅ​ដី​ថៃ​ថា​ បំណង​ទាក់ទង​រក​ស្ថានទូត​របស់​ខ្លួន​ ទើប​សម្រេចចិត្ត​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ប៉ោយ​ប៉ែ​ត​ថ្ងៃ​ទី​២៤​ កក្កដា ​២០២០​ និង​រក​មេខ្យល់​ជូន​ឆ្លង​ព្រំដែន​អស់ប្រាក់​ម្នាក់​២០០​ដុល្លា​រ​ តែ​មិន​ទាន់​សម្រេច​បំណង​ផង​ក៍​ត្រូវ​គេ​ចាប់ខ្លួន​តែ​ម្តង​ ។​

ជនសង្ស័យ​ជាជនជាតិ​បង់​ក្លា​ដែ​ស​និង​ឥណ្ឌា​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​យក​ទៅ​ពិនិត្យ​កំ​ដៅ​ក្រែង​មាន​បញ្ហា​សុខភាព​និង​សាកសួរ​បន្ត​មុន​បញ្ជូន​ទៅ​ស្ថានីយតម្រួត​ខេត្ត​ស្រះ​កែវ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ