ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាត​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​ឡើង​វិញ​លើកលែងតែ​ក្លិប​ហាត់ប្រាណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​បើក​ដំណើរការ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​ឡើង​វិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ ដើម្បី​ការពារ​ឆ្លង​ជំងឺ​កូ​វី​ដ​19 ។ ការ​ដាក់​ដំណើរការ​សកម្មភាព​ហាត់ប្រាណ…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​បើក​ដំណើរការ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​ឡើង​វិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ ដើម្បី​ការពារ​ឆ្លង​ជំងឺ​កូ​វី​ដ​19 ។

ការ​ដាក់​ដំណើរការ​សកម្មភាព​ហាត់ប្រាណ និង​ការ​លេង​កីឡា​របស់​រាជរដ្ឋាភិបាល បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ឲ្យ​ផ្អាក​សកម្មភាព​ទាំងនេះ​មួយ​រយៈពេល​កន្លង​មក​ដោយសារ​ជំងឺ​កូ​វី​ដ​19 ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី 28 ខែកក្កដា ឆ្នាំ​2020 បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ក្រសួង​អប់រំ អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ និង​បរិវេណ​ស្តា​ត​អូ​ឡាំ​ពិ​ក ក្រសួង​អប់រំ បាន​សម្រេច​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅ​តាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ។ ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា «​ដោយសារ​បច្ចុប្បន្ន​នេះ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ល្អ​ប្រសើរ និង​អាច​គ្រប់គ្រង​បាន និង​ដើម្បី​លើកកម្ពស់​ការ​ថែទាំ​សុខភាព ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​ពលរដ្ឋ តាម​រយៈ​ការ​ហាត់ប្រាណ និង​ការ​លេង​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​ដំណើរការ​ឡើង​វិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅ​តាម​រាជធានី ខេត្ត និង​ក្នុង​ប​វិ​វេ​ណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក លើកលែងតែ​សកម្មភាព​ហាត់ប្រាណ​តាម​ក្លិប​កីឡា ដែល​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា​» ។

ក្រសួង​អប់រំ​បន្ត​ថា នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ​នេះ ក្រសួង​ស្នើ​ឱ្យ​ទីកន្លែង​ហាត់ប្រាណ និង​លេង​កីឡា​ទាំងអស់​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​យ៉ាង ត្រឹមត្រូវ និង​ម៉ឺង​មាត់​ដូច​ខាងក្រោម ៖
១ ៖ រក្សា​អនាម័យ​ជា​ប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ដែល​សម្លាប់​មេរោគ ពាក់​ម៉ាស់ និង​វ៉ាស់​កម្ដៅ
២៖ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​ចម្ងាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាងតិច ១.៥ ម៉ែត្រ
៣៖ ទីកន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជា​ប្រចាំ
៤៖ ត្រូវ​ធានា​ថា កន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​ចូលរួម​ហាត់ប្រាណ និង​លេង​កីឡា ព្រមទាំង​បន្ត​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ