ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអ្នកផ្សារអូឡាំពិកទាំងព្រឹក! ក្រុមហ៊ុន HGB Group ដឹក Roll-Royce តម្លៃជាង ១លានដុល្លារទម្លាក់ដល់មុខផ្ទះភ្ញៀវតែម្ដង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០មកនេះមានទិដ្ឋភាពមួយបានកើតឡើងនៅបរិវេណម្តុំផ្សារអូឡាំពិក បង្កឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ។…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០មកនេះមានទិដ្ឋភាពមួយបានកើតឡើងនៅបរិវេណម្តុំផ្សារអូឡាំពិក បង្កឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ។ រថយន្តប្រណីតពណ៌ខ្មៅរលើបរលោងដែលមានតម្លៃដល់ទៅជាង ១លានដុល្លារ ត្រូវបានក្រុមហ៊ុន HGB Group ដឹកជូនដល់មុខផ្ទះអតិថិជនតែម្តងលើកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ ។

This image has an empty alt attribute; its file name is IMG_5061.JPG

លោក តាំង ហេងទ្រី និងអ្នកស្រី អ៊ឹង សុខគីម ដែលជាម្ចាស់ហាងកាបូបខេប៊ី ពិតជាមានក្តីរំភើបឥតឧបមានៅពេលដែលមានសិទ្ធិបានក្លាយជាម្ចាស់រថយន្តកំពូលលំដាប់ពិភពលោក Rolls-Royce Black Badge Cullinan ។ ទន្ទឹមជាមួយគ្នានេះដែរអ្នកស្រី អ៊ឹង សុខគីម មានប្រសាសន៍ថា «ខ្ញុំនឹងស្វាមីបានតស៊ូប្រកបអាជីវកម្មជាមួយគ្នាអស់ រយៈពេលប្រមាណ ២០ឆ្នាំមកហើយ ចាប់តាំងពីបាតដៃទទេទម្រាំមានថ្ងៃនេះ ដូច្នេះវាជាអំណោយដ៏ពិសេសដើម្បីតបស្នងលើកទឹកចិត្តខ្លួនឯង ឲ្យសមទៅនឹងកម្លាំងញើសឈាមដែលបានលះបង់» ។ «ប្រសិនបើអ្នកមានតែក្តីស្រមៃតែគ្មានការប្រឹងប្រែងតស៊ូធ្វើវាឲ្យក្លាយជាការពិតនោះក្តីស្រមៃនៅត្រឹមតែជាស្រមៃមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ» ។

This image has an empty alt attribute; its file name is IMG_5099.JPG

អ្នកស្រីបន្តទៀតថា «ដំបូងឡើយខ្ញុំគ្មានគម្រោងទិញរថយន្តមួយគ្រឿងនេះទេ ប៉ុន្តែនៅ ពេលបានចូលរួមកម្មវិធីសម្ពោធរបស់ក្រុមហ៊ុនគ្រាន់តែឃើញភ្លាមក៏ឡើងសាកអង្គុយលេង ហើយបែរជាជាប់ចិត្តស្រលាញ់ភ្លែតតែម្តង ហើយខ្ញុំហ៊ានសម្រេចចិត្តទិញរថយន្តពីក្រុមហ៊ុន HGB Group ដោយទំនុកចិត្ត និងជឿជាក់បំផុត» ។

http://

គួរបញ្ជាក់ដែរថា រថយន្ត Rolls-Royce Black Badge Cullinan ដ៏ប្រណីតមួយនេះ គឺជា Limited edition ដែលមានតែមួយគ្មានពីរនាពេលបច្ចុប្បន្ននៅកម្ពុជាដែលនាំចូលផ្លូវការដោយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនលំដាប់កំពូលតែងតែនាំចូលរថយន្តម៉ាកល្បីៗលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា ។

This image has an empty alt attribute; its file name is IMG_5150.JPG

កាន់តែពិសេសជាងនេះទៅទៀត គូស្វាមីភរិយាខាងលើនឹងត្រូវបានបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Roll-Royce ទទួលស្គាល់ជាសកលពីការក្លាយជាម្ចាស់ Rolls-Royce Black Badge Cullinan តែមួយគត់នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជាដែលនាំចូលផ្លូវការ ដោយក្រុមហ៊ុន HGB Group ផងដែរ ៕ អត្ថបទសហការ


This image has an empty alt attribute; its file name is IMG_5162.JPG

This image has an empty alt attribute; its file name is IMG_5121.JPG

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ