ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ហើយ​! Mbappe នឹង​អវត្តមាន​ជួយ​ក្រុម​នៅ Champions League

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ យោង​តាម​ប្រភព​ពី BBC បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe របស់​ក្រុម PSG…

ប្រទេស​បារាំង ៖ យោង​តាម​ប្រភព​ពី BBC បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe របស់​ក្រុម PSG នឹង​ខកខាន​ជួយ​ក្រុម​សម្រាប់​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ក្នុង​ពានរង្វាន់ UEFA Champions League ទល់​នឹង​ក្រុម Atalanta នៅ​ទីក្រុង Lisbon នៅ​ថ្ងៃ​ទី​១២ ខែសីហា​ខាង​មុខ​។

ខ្សែប្រយុទ្ធ​បារាំង​វ័យ ២១​ឆ្នាំ​រូបនេះ បាន​រង​របួស​កជើងស្តាំ​ធ្ងន់ធ្ងរ អំឡុង​ពេល​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ French Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Saint-Etienne កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​គេ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ទីលាន​ប្រកួត​​រយៈពេល ៣​ស​ប្តា​ហ៍​។

Mbappe អាច​នឹង​ត្រឡប់​មក​ជួយ​ក្រុម​វិញ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ​ប្រសិនបើ PSG អាច​ឆ្លង​ទៅ​ដល់​វគ្គ​នោះ​។ ក្លិប PSG បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា «​លទ្ធផល​នៃ​ការ​ស្កែ​ន​បាន​បញ្ជាក់​ថា ស្នាម​ជាំ​នៅ​កជើង​ស្តាំ បាន​ប៉ះពាល់​ខ្លាំង​ដល់​​សរសៃ​ខាងក្នុង​។ ហើយ​រូបគេ​នឹង​អវត្តមាន​ប្រហែល ៣​ស​ប្តា​ហ៍​»៕

អត្ថបទពាក់ព័ន្ធ ៖ ភាព​ស្រពេចស្រពិល​ជុំវិញ​វត្តមាន Mbappe ក្នុង​ពានរង្វាន់ Champions League