ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ពីថ្ងៃ​២៩ ដល់​០៤​ សីហាកម្ពុជា​បន្ត​មាន​ភ្លៀង និង​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បញ្ជាក់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​29 ខែកក្កដា ដល់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​តិច​ទៅ​ច្រើន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បញ្ជាក់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​29 ខែកក្កដា ដល់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​តិច​ទៅ​ច្រើន ហើយ​មាន​បាតុភូត​ធម្មជាតិ​ដូច​ជា ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​28 ខែកក្កដា ឆ្នាំ​2020 បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ខ្យល់​មូល​សូ​ង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​លើ​កម្ពុជា ។ ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​របស់​កម្ពុជា​ភ្លៀង​នឹង​ធ្លាក់​រាយ​ប៉ាយ​ជាមួយនឹង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផង​ដែរ ។ ចំណែកឯ​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ​ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ស្ថានភាព​បែប​នេះ ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ​ដូច​ជា ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃ​ទី ៤​សីហា នៃ​ទី​ទំនាប​ជាប់​ជួរ​ភ្នំ និង​ផ្លូវទឹក​សូម​ប្រុង​ប្រយ័ត្ន​កម្ពស់​ទឹកជំនន់ ។ ដោយឡែក​នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សមុទ្រ​បក់​បោក​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី 1 ដល់ទី 3 ខែសីហា ឆ្នាំ​2020៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ