ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Oscar នឹង​ចូលសញ្ជាតិ​ចិន​ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិប្រ​សិន​ច្បាប់ FIFA អនុញ្ញាត

3 ឆ្នាំ មុន

ប្រទេសចិន ៖ Oscar អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​តោ​ខៀវ Chelsea ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ចិន​ជាមួយ​ក្លិប Shanghai SIPG បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិចិន ប្រសិនបើ​ច្បាប់​របស់…

ប្រទេសចិន ៖ Oscar អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​តោ​ខៀវ Chelsea ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ចិន​ជាមួយ​ក្លិប Shanghai SIPG បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិចិន ប្រសិនបើ​ច្បាប់​របស់ FIFA អនុញ្ញាត​ឱ្យ​។

នៅ​ពេល​ត្រូវ​សួរ​ថា តើ​គេ​នឹង​ពិចារណា​លេង​ឱ្យ​ប្រទេស​ចិន​ដែរ​ឬទេ? Oscar បាន​ប្រាប់​ទូរទស្សន៍ CGTN ថា «​ពិតជា​អាច ហើយ​ខ្ញុំ​អាច​គិត​អំពី​វា​។ វា​ពិបាក​ក្នុង​ការ​លេង​ឱ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ពេល​ឥឡូវនេះ ពីព្រោះ​ខ្ញុំ​នៅ​ទី​នេះ (​ចិន​)​។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ចិន​អ្នក​រាល់គ្នា​ឃើញ​ថា ខ្ញុំ​លេង​បាន​ល្អ​ណាស់​។ ហើយ​ប្រសិនបើ​ចិន ត្រូវការ​ខ្សែបម្រើ​ល្អ​ម្នាក់ ដូច្នេះ​ខ្ញុំ​អាច​ជួយ​បាន ប្រសិនបើ​ពួក​គេ​អាច​ផ្លាស់​ប្តូរ​បាន​។ ហើយ​ខ្ញុំ​គិត​ថា​កីឡាករ​ពេល​នេះ បើ​ពួក​គេ​ផ្លាស់​ប្តូរ​សញ្ជាតិ​ដើម្បី​ចូលរួម​ជាមួយ​ប្រទេស​ចិន ពួក​គេ​ក៏​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​ផង​ដែរ​»​។

សូម​រំលឹក​ថា​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Elkeson ដែល​ឥឡូវនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា Ai Kesen (​ឈ្មោះ​ចិន​) បាន​ចូលសញ្ជាតិ​ចិន និង​មាន​សិទ្ធិ​លេង​ឱ្យ​ជម្រើស​ជាតិចិន ដោយសារ​តែ​គេ​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​រូបគេ​មិន​ដែល​លេង​សម្រាប់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឡើយ​។

បើ​យោង​តាម​ពី​ច្បាប់​របស់ FIFA បាន​ចែង​ថា កីឡាករ​ម្នាក់​មិន​អាច​តំណាង​ឱ្យ​ប្រទេស​មួយ​ផ្សេង​ទៀត​បាន​ទេ នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើការ​ប្រកួតប្រជែង​សម្រាប់​ប្រទេស​មួយ​ផ្សេង​ទៀត (​ប្រទេស​ដើម​)​។ ប៉ុន្តែ​សម្រាប់ Oscar កំពុង​តែ​ចង់ឱ្យ​ច្បាប់​នេះ​មានការ​ផ្លាស់​ប្តូរ​។

ទោះ​យ៉ាងណា Oscar ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម Shanghai SIPG កាលពី​ខែធ្នូ ឆ្នាំ​២០១៦ បាន​លេង​ឱ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ចំនួន ៤៧​ដងដោយ​រក​គ្រាប់​បាល់​បាន​១២​គ្រាប់ អាច​ត្រូវ​ចំណាយ ១ ឬ ២​ឆ្នាំ​បន្ថែម​ទៀត ដើម្បី​អាច​ចូលសញ្ជាតិ​ចិន​បាន​។ ខណៈ​ដែល​គេ​មិន​បាន​លេង​ឱ្យជម្រើសជាតិ​ប្រេ​ស៊ី​ល ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ មក​ម្ល៉េះ​។

ហើយ​បច្ចុប្បន្ន​សមាគម​បាល់ទាត់​ចិន កំពុង​សិក្សា​ពី​លទ្ធភាព​ដើម្បី​ស្នើការ​អនុញ្ញាត​ពី FIFA ដើម្បី​ដាក់​បញ្ចូល Oscar ចូលសញ្ជាតិ​ចិន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី South China Morning Post)