ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខក​ស្នេហ៍​២​ដង នី មុនីនាថ សារភាព​ថា មាន​គូ​ថ្មី​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ទម្លាយ​រឿងរ៉ាវ​ប៉ះ​ស្នេហ៍​យល់ចិត្ត​ម្តងទៀត តារា​ទឹកភ្នែក នី មុនីនាថ បាន​បញ្ជាក់​ថា នាង​យំ​ខក​ស្នេហ៍​២​ដង​ហើយ ។ ដោយសារ​តែ​ស្នេហា​២​លើក​នេះ…

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ទម្លាយ​រឿងរ៉ាវ​ប៉ះ​ស្នេហ៍​យល់ចិត្ត​ម្តងទៀត តារា​ទឹកភ្នែក នី មុនីនាថ បាន​បញ្ជាក់​ថា នាង​យំ​ខក​ស្នេហ៍​២​ដង​ហើយ ។ ដោយសារ​តែ​ស្នេហា​២​លើក​នេះ បាន​ក្លាយជា​ស្រមោល​ខ្មៅ​ស្ទើរតែ​ក្លាយជា​មនុស្ស​រោគ​ចិត្ត មិន​ហ៊ាន​ទៅ​ណា​មក​ណា មាន​តែ​សម្ងំ​កើតទុក្ខ ។ ហើយ​២​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ប្រឈម​ទាំងអស់​ពាក្យ​ដិះ​ដៀល​កិត្តិយស និង​អ្វី​ៗ​ច្រើន​ទៀត សូ​ម្បី​តែ​ការងារ​ក៏​ចង់​របូត​។

ក្រោយ​ពេល​បើក​កកាយ​រឿង​មាន​គូ​ថ្មី នី មុនីនាថ បាន​រំលឹក​រឿង​២​ដែល​លេង​ផ្លូវចិត្ត​នាង ឱ្យ​ចំបែងចិត្ត​ឯកា​។ កាលពី​នៅ​អាយុ​ពេញវ័យ ពេញ​រូបរាង មានឈ្មោះ​សិល្បៈ បាន​លង់​ស្នេហ៍​បុរស​ម្នាក់​វ័យ​ប្រហែល​គ្នា​។ ស្រឡាញ់​គេ តែ​មិនដឹង​បែប​ណា​បានជា​នៅ​សុខ​ៗ​មក​បញ្ឈឺចិត្ត​នាង រហូត​នាង​សម្រេចចិត្ត​សុំ​បែក​។ បន្ទាប់​រឿង​មាន​គូ​ដណ្តឹង​នៅ​អា​មេ​រិ​ក ក៏​ក្លាយជា​រឿង​មួយ​បែកបាក់ ។ រឿង​នេះ ពិបាក​ប្រឈម​ដោះស្រាយ ដោយសារ​ម្តាយ​នាង​ពេញចិត្ត តែ​គាត់​មិន​បានដឹង​ពី​ច​រិ​ក​ពិត​បែប​ណា ទើប​នាង​នៅ​ខ្វល់ចិត្ត​ព្យាយាម ពន្យល់​ម្តាយ​ឪពុក​ថា គូ​ដណ្តឹង​នោះ​ពិតជា​រស់នៅ​មិន​ចុះសម្រុង​គ្នា ទំ​រាំ​យល់​គ្នា​បាន​។

ចំណែក​បុរស​ជា​គូគាប់​ដែល​ឆក់​យកចិត្ត នី មុនីនាថ ឱ្យ​ជ ពី​ជំងឺ​ស្នេហា​បាន​នោះ ត្រូវ​បាន តារា​មុខ​ស្រទន់​រូប​នេះ​លើក​ឡើង​ថា យល់ចិត្ត​នាង​ណាស់​។ បុរស​រូប​នោះ ជា​អ្នក​រកស៊ី​នៅ​ក្នុងស្រុក វ័យ​បង​នាង​តិចតួច​។ ក្រៅពី​ស្រឡាញ់​នាង ហើយ​នោះ​ថែម​ទាំង​បាន​បើកផ្លូវ​ឱ្យ​នាង​បម្រើ​អាជីព​សិល្បៈ​តាម​ចិត្ត​។ ដូចនេះ​ហើយ ទើប​ជា​ច្រើន​ខែ​មកនេះ នាង​បាន​ទទួលយក​ការងារ​សម្តែង​មក​វិញ​ដោយ​ទទួល​បានការ​ថត​រឿង​ជា​ច្រើន រវល់​ពេញ​១​ស​ប្តា​ហ៍​ៗ​។

យ៉ាងណា​នាង​នៅ​តែ​ចំណាយ​ចិត្ត មើល​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ច្បាស់​សិន ព្រោះ​ដាន ស្រមោល​​ចាស់​បាន​វាយលុក​អារម្មណ៍​នាង​ឱ្យ​បាក់ រហូត​នាង​នៅ​ទំនេ ដល់​អាយុ​ច្រើន​បែប​នេះ​។
មានការ​លើក​ឡើង​ថា នី មុនីនាថ នឹង​មិន​ទៅ​ណា​ចោលស្រុក​ខ្មែរ​ឡើយ ដោយ​នាង សម្រេច​ជ្រើសរើស​បុរស​ក្នុងស្រុក​ជា​គូ​អនាគត ដោយសារ​គូ​ដណ្តឹង​នាង​ដែល​ដាច់​គ្នា​ជា​អ្នក​នៅ​នាយ​សមុទ្រ​។

នាង​នៅ​បន្ត​មាន​ផែនការ​ខ្លះ​ៗ ដែល​រៀបចំ​ឱ្យ​អ្នក​ផ្ទះ​រួចរាល់ ជា​ពិសេស​ខែ​១១ ខាង​មុខ​នេះ ប្អូនស្រី​នាង​នឹង​រៀប​ការ ហើយ​បន្ត​ដល់​ប្អូន​ៗ​ផ្សេង​ទៀត​។ លុះត្រា​ដែល​ប្អូន​ៗ ការ​មាន​អនាគត​អស់ ទើប​នាង​សម្រេចចិត្ត​គិត​រឿង​នាង​វិញ​ម្តង​។ យ៉ាងណា មុនីនាថ មិន​ទាន់​បង្ហាញមុខ​បុរស​ជា​ម្ចាស់​ចិត្ត​នាង​ថា ស្រស់​សង្ហារ​បែប​ណា​ឱ្យ​គេ​ដឹង​នៅឡើយ​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ