ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​១​នាក់ ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ចូល​មក​៩០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ​កក្កដា ​ឆ្នាំ​២០២០​ថា ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ ចំនួន​១​នាក់ ​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ចំនួន​៩០​នាក់​ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខា​ភិ​បាល​ឲ្យ​ដឹងថា…

រាជធានី​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ​កក្កដា ​ឆ្នាំ​២០២០​ថា ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ ចំនួន​១​នាក់ ​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ចំនួន​៩០​នាក់​ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខា​ភិ​បាល​ឲ្យ​ដឹងថា ​ករណី​វិជ្ជមាន​ចំនួន​១​នាក់ ​ជា​បុរស​ជនជាតិ​ឥណ្ឌា​អាយុ​៣២​ឆ្នាំ មាន​អា​ស័​យ​បណ្តោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ឥណ្ឌា​ ដោយ​ឆ្លងកាត់​តាម​ប្រទេស​ម៉ា​ឡេ​ស៊ី ​និង​បន្ត​ដំណើរ​ហោះហើរ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម​ម៉ោង 21 និង 53​នាទី​យប់​នៅ​ថ្ងៃ​ទី 26 ខែកក្កដា ​ឆ្នាំ 2020 ​។

​បុរស​រូប​នេះ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន ​covid 19 នៅ​ថ្ងៃ​ទី 27 ខែកក្កដា ​ឆ្នាំ 2020 ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​រាជធានី​ភ្នំពេញ ​។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជា​អ្នក​ធ្វើ​ដំណើរ​ដោយ​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​អ្នក​ណា​សរុប​ចំនួន 90 នាក់ ​ក្នុង​នោះ​ស្ត្រី 39​នាក់ ​កុមារី៦ ​នាក់​ កុមា​រា​៣​នាក់​ បុរស 42​នាក់ ​តែ​បាន​ចាកចេញ​ដំណើរ​មក​ពី​ ៖
១.​ប្រទេស​កូរ៉េ​ខាងត្បូង 29​នាក់ ​ក្នុង​នោះ​ជនជាតិ​កូរ៉េ 22​នាក់​ជនជាតិ​ខ្មែរ 6 នាក់​ និង​ជនជាតិ​អា​មេ​រិ​ក​ចំនួន​មួយ​នាក់ ​។
២.​ប្រទេស​បង់​ក្លា​ដេ​ស​មួយ​នាក់​ជនជាតិ​បង់​ក្លា​ដេ​ស​។
៣.​ប្រទេស​កា​ណា​ដា​ចំនួន 3 នាក់ ​ជា​ជនជាតិ​កា​ណា​ដា​ពីរ​នាក់ ​និង​ជនជាតិ​ចិន​មួយ​នាក់​។
៤.​ប្រទេស​បារាំង​ចំនួន 12 នាក់ 7 នាក់​និង​ជនជាតិ​ខ្មែរ 5 នាក់​។
៥.​ប្រទេស​អា​ល្លឺ​ម៉​ង់​ចំនួន 7 នាក់​ក្នុង​នោះ​ជនជាតិ​អា​ល្លឺ​ម៉​ង់ 5​នាក់​និង​ជនជាតិ​ប៉ូ​ឡូញ​ពីរ​នាក់​។
៦.​ប្រទេស​ក្រិ​ច 4​នាក់​ជនជាតិ​ហ្វី​លី​ពី​ន 1 នាក់​ជាតិខ្មែរ​ពីរ​នាក់​និង​ជនជាតិ​កា​ណា​ដា​មួយ​នាក់​។
៧.​ប្រទេស​ឥណ្ឌា​មួយ​នាក់​(​អង្ក​ការ​សហប្រជាជាតិ​)​។
៨.​ប្រទេស​អ៊ី​តា​លី​១​នាក់ ជនជាតិ​ខ្មែរ​។
៩.​ប្រទេស​ម៉ា​ឡេ​ស៊ី​១​នាក់​ជា​ជនជាតិ​ឥណ្ឌា​។
១០.​ប្រទេស​ហូ​ឡង់​ពីរ​នាក់​ជា​ជនជាតិ​ហូ​ឡង់​១​នាក់​ខ្មែរ​មួយម្នាក់​។
១១.​ប្រទេស​អា​រ៉ាប់​អេ​ម៉េ​រ៉េ​ត​៥​នាក់​ជា​ជនជាតិ​ចិន​និង​មក​ពី​សហរដ្ឋអាមេរិក​ចំនួន 24 នាក់​ជា​ជនជាតិ​ដូ​មី​និក​កាំ​ង ១​នាក់ ជនជាតិ​ខ្មែរ​៧​នាក់​និង​ជនជាតិ​អា​មេ​រិ​កាំ​ង​ចំនួន 16 នាក់​។

ក្រសួងសុខាភិបាល​ក៏​បានឱ្យ​ដឹង​ទៀត​ថា ​អ្នកដំណើរ​ចំនួន 89 នាក់​ដែល​មាន​លទ្ធផល​តេស​អវិជ្ជមាន​កូ​វីត​19 ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ក្តា​ឡី​ស័ក​សាក់​រយៈពេល 14 ថ្ងៃ ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន 7 នាក់ ​នៅ​សណ្ឋាគារ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន 82 នាក់​ ដើម្បី​សុខភាព​បន្ត​ទៀត ​។

សូម​ជម្រាប​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី 28 ខែកក្កដា​ឆ្នាំ 2020 នេះ​ចំនួន​អ្នកជា​បាន​ស្បើយ​ពី​ជំងឺ​កូ​វី​ដ​19 នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន 147 នាក់​ខឹង​ណាស់​ដែល​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ចំនួន 226​នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​មាន​ចំនួន 77 នាក់​( នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ចំនួន 6 នាក់​ស្រី 3 នាក់​និង​ប្រុស 3 នាក់​)​។​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​ចំនួន 506 នាក់​ស្រី 2 នាក់​បុរស 54 នាក់​និង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ចំនួន​១៥​នាក់​ជា​បុរស​។​និង​អ្នក​សំរាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយឡែក​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ជា​ស្ត្រី​ជនជាតិ​អា​មេ​រិ​កាំ​ង​ចំនួន​ពីរ​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ