សាលក្រម​ប្រកាស​ផ្តន្ទាទោស​ឧកញ៉ា ប៉ែន នួន នឹង​បន្ត​នៅ​ថ្ងៃ​ទី​៣១​ខាង​មុខ​នេះ


រាជធានី​ភ្នំពេញ ៖ ជោគវាសនា​ឧកញ៉ា ប៉ែន នួន នឹង​ត្រូវ​បាន​សាលក្រម​ប្រកាស​ផ្តន្ទាទោស​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ ចូរ​រង់ចាំ​មើល​តើ​បទល្មើស​ឆបោក​ដែល​បាន​ចោទប្រកាន់​លើ​ឧកញ៉ា​ម្នាក់​នេះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ0x017d7​។ នារ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ លោក សេង រិ​ទ្ធី ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ និង​កញ្ញា សុង ឆ​វ័​ន្ត ជា​តំណាង​អយ្យការ បាន​លើកយក​សំណុំរឿង​ឆបោក ដែល​មាន​ទឹកប្រាក់​ប្រ​បាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក មក​បើក​សវនាការ​ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​។

ប៉ុន្តែ​សវនាការ​នោះ​បាន​បើក​ការ​សាកសួរ​ដេញដោល អស់​រយៈពេល​ច្រើន​ម៉ោង​រហូត​ផុត​ម៉ោង​រដ្ឋបាល ទើប​ចៅក្រម​កាត់ក្តី​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​៣១ ខែកក្កដា នោះ​។ សូម​រំលឹក​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​នោះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ទីប្រឹក្សា​លោក​ធំ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់ ពី​បទ​.​ឆបោក តាម​រូបភាព​លក់​គម្រោង​សាងសង់​ផ្លូវ​។ ជនសង្ស័យ​មានឈ្មោះ ប៉ែន នួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជាទី​ប្រឹក្សា​អ្នកធំ​ម្នាក់ មុខរបរ ជានា​យក​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​ពី​មុន​មក​គេ​ស្គាល់​គ្រប់​គ្នា​គាត់​មាន​ងារ ជា​ឧកញ៉ា​ម្នាក់ និង​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ​។ បើ​តាម​ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​ឲ្យ​ដឹង​ថា (​ឧកញ៉ា ប៉ែន នួន​) មុន​ចាប់ខ្លួន​គាត់​ទទួល​បាន​គម្រោង​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែ​ពី​រាជរដ្ឋាភិបាល​នៅ​ខេត្តព្រៃវែង ហើយ​គម្រោង​នោះ​ត្រូវ​បាន​លោក​ឧកញ៉ា​យក​ទៅ​ដាក់​ដេញថ្លៃ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដើម្បី​ស្ថាបនា​បន្ត​។

ការ​ដាក់​ដេញថ្លៃ​នោះ​នៅ​ដំណាក់កាល​ដំបូង ត្រូវ​បាន​លោក​ឧកញ៉ា​ប្រមូលប្រាក់​កក់​ពី​ក្រុមហ៊ុន​ដែល​ដេញ​បាន បាន​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ស្រាប់តែ​គម្រោង​មានការ​ជាប់​គាំង​មិន​អាច​ដំណើរការ​ទៅ​រួច (​ហាក់​ដូ ច​ជា​គម្រោង​ខ្យល់​) ដូច្នោះ​ទើប​ដើមបណ្តឹង​ទាំងឡាយ​នោះ​គេ​សុំ​ទាមទារ​យក​ប្រាក់​កក់​វិញ​។ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​សង​ប្រាក់​ទៅ​គេ​បណ្តើរ​ៗ​វិញ​ដែរ គ្រាន់តែ​មិន​ទាន់​គ្រប់​ចំនួន នៅ​ប្រមាណ​ជាង​១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ហើយ​លោក​ឧកញ៉ា​ចេះ​តែ​សន្យា​ខ្យល់ និង​គេចវេស​ពី​ម្ចាស់បំណុល ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មានការ​ប្តឹងផ្តល់​រហូត​មាន​ដីកា​តាម​ចាប់ខ្លួន និង​ឃុំខ្លួន​លោក​ឧកញ៉ា ជាទី​ប្រឹក្សា​ដ៏​មហិមា​យ៉ាង​ដូច្នេះ​ទៅ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ