ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​ចូល​មណ្ឌល​កម្សាន្ត​អធិរាជ ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣៦​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី មួយ​កន្លែង​យីហោ មជ្ឈមណ្ឌល​កម្សាន្ត​អធិរាជ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជិត​៤០​នាក់ នាំ​ទៅ​កាន់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី មួយ​កន្លែង​យីហោ មជ្ឈមណ្ឌល​កម្សាន្ត​អធិរាជ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជិត​៤០​នាក់ នាំ​ទៅ​កាន់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​មជ្ឈមណ្ឌល​កម្សាន្ត​អធិរាជ ផ្លូវ​លេខ​៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ចំពោះ​ការ​ចុះ​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​ខាងលើ​នេះ​ដែរ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា បង្ក្រាប​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ ហើយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ប៉ុន្មាន​នាក់​នោះ​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​នោះ​វិញ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​នោះ គឺ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធគ្រឿងញៀន នៅ​ទីតាំង​ខាងលើ​នោះ ពេល​កម្លាំង​អាវុធហត្ថ​រាជធានី​ចុះ​មក​ដល់​ព័ទ្ធ​ទីតាំង​ខាងលើ​នោះ ជាក់ស្តែង​ក៏​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំងអស់​ប្រមាណ​ជា​៣៦​នាក់ ដែល​វត្ត​មាននៅ​ក្នុង​ទីតាំង​នោះ តែ​ម្តង​ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន​ពួក​គាត់​មិនដឹង​ច្បាស់​នោះ​ទេ​។

ក្រោយ​ចប់​ប្រតិបត្តិការ​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​ខាងលើ​នោះ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​អស់នោះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ចំពោះ​មូលហេតុ​ពិតប្រាកដ​ក្នុង​ការ​ប្រតិបត្តិការ​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​ខាងលើ​នោះ​ដែរ កម្លាំង​អាវុធហត្ថ​រាជ ធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នឹង​ប្រាប់​ព័ត៌មាន​លម្អិត​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ